សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណ​: ក្នុង​មូលដ្ឋាន​

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណ​: ក្នុង​មូលដ្ឋាន​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ចាប់ពី​ម៉ោង​០៧,០០​នាទី ដល់​ម៉ោង​១១,០០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ចុះ​បញ្ជា​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ ដោយ​មាន​ការចូលរួម លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរងខណ្ឌ លោក ជួន ចិត្រ អធិការរង​ខណ្ឌ លោក កឹម វុត្ថា ប្រធាន​ប្រជា​ការពារ​ខណ្ឌដូនពេញ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ សន្ដិសុខ របៀបរៀបរយ​សាធារណៈ វិថី​ព្រះស៊ីសុវត្ថិ វិថី​ព្រះ​ន​រាត្ត​ម មហាវិថី​ព្រះមុន្នីវង្ស ផ្លូវ​លេខ​៨០ ផ្លូវ​លេខ​៩០ ផ្លូវ​លេខ​១០៨ ផ្លូវ​លេខ​១០៦ ផ្លូវ​លេខ​១០២ ផ្លូវ​លេខ​១៩ ជុំវិញ​មុនី្ទ​ពេទ្យ​ព្រះ​អង្គឌួង​និង​ជុំវិញ​វត្ដ​កោះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ និង​ទទួលបាន​សណ្តាប់ធ្នាប់រ​បៀ​ប​រៀបរយ​ល្អ​ប្រសើរ​ថែម​ទៀត​។

​នៅ​ថ្ងៃ​ដ៏​ដែល​នេះ​កំ​ម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេ​ញ​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​អនាម័យ បាញ់​ទឹក​លាង​សំអាត​តាម​គោលដៅ​ដែរ​សិន​ទ្រី​យក​សំរាម​ហើយ​នៅសល់​ខ្លិនឆ្អេះ​ស្អុយ​និង​បាញ់​ទឹក​លាង​សំអាត​លើ​ការ៉ូឡា តាម​ម៉ា​ត​ច្រាំងទន្លេ​ពី​សាលចតុមុខ​រហូតដល់​មុខ​ផ្សារ​រាត្រី​។​សមត្តកិច្ច​បាន​ឃាត់​រថយន្ដ​ចំនួ​ន ០៨ គ្រឿង​ចាក់សោរ​ទុក​នៅ​កន្លែង ម៉ូតូ​កង់​បី​ចំនួន ០១ គ្រឿង និង​សំភា​រះ​មួយចំនួន បាន​បញ្ជូន​យក​មក​រក្សាទុក​និង​ធ្វើការ​អប់រំ​ណែនាំ​នៅ​រដ្ឋបាល​ខណ្ឌដូនពេញ​៕

 

Filed in: ព័ត៌មានជាតិ