សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បន្ទាប់​ពី​លេច​រូប​អាម៉ាស​សិស្ស​រៀន​ក្រោម​ដើមឈើ​នៅ​ស្រុក​ជាំ​ក្សាន​ទេសរដ្ឋមន្ត្រី​គន់​គីម​បាន​ចុះ​ទៅ​មើល​!

​បន្ទាប់​ពី​លេច​រូប​អាម៉ាស​សិស្ស​រៀន​ក្រោម​ដើមឈើ​នៅ​ស្រុក​ជាំ​ក្សាន​ទេសរដ្ឋមន្ត្រី​គន់​គីម​បាន​ចុះ​ទៅ​មើល​!

ភ្នំពេញ​៖ លោក​គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ថ្ងៃ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​បាន ចុះ​ផ្ទាល់​ដើម្បី​ស្វែងយល់​ពី​តម្រូវការ​ចាំបាច់​របស់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា​អូរ​ជុ​ញ ក្នុងភូមិ​សែន​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ដ ខេត្ត​ព្រះវិហារ​និង​សាងសង់​អគារសិក្សា​ជាបន្ទាន់​ជូន​ពួកគេ​។

​វត្តមាន​លោក​គន់គីម​បាន​កើតឡើង ក្រោយពី​មាន​ព័ត៌មាន និង​រូបភាព​សិស្សានុសិស្ស​មួយក្រុម នៃ​សាលាបឋមសិក្សា​អូរ​ជុ​ញ​ក្រាល កំរាល​តង់​រៀន​ក្រោម​ដើមឈើ ក៏​ដោយសារ​ពួកគេ​ខ្វះ​បន្ទប់​សិក្សា ហើយ ត្រូវបាន​គេ​បង្ហោះ និង​ចែករំលែក​នៅតាម​បណ្ដាញ​សង្គម Facebook​ដែល​ក្រោយមក​គេ​ដឹងថា​ជា​ស្នាដៃ​គ្រូ​បង្ហៀ​ន​។​

​លោក ទេសរដ្ឋមន្ដ្រី គន់ គីម បាន​បញ្ជាក់​ប្រាប់​កាសែត​ថា «​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ប្រើ​ឲ្យ​ខ្ញុំ​ទៅ​មើល​សាលា​ហ្នឹង ដើម្បី​ស្ដាប់​ពី​សេចក្ដីរាយការណ៍​របស់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវការ​ប៉ុន្មាន​។ គាត់​ឲ្យ​សាងសង់​អគារ​ជូន​ពួកគេ​ជាបន្ទាន់ ហើយ​ពេលនេះ ខ្ញុំ​កំពុង​ធ្វើដំណើរ​ទៅ​កន្លែង​គោលដៅ​ហ្នឹង​»​។​

​អភិបាលស្រុក​ជាំ​ក្សាន្ដ លោក ជា គឹម​សេង ទទួលស្គាល់ថា សាលាបឋមសិក្សា​អូរ​ជុ​ញ ពិតជា​ខ្វះ​អគារសិក្សា​ប្រាកដ​មែន ដោយ​បច្ចុប្បន្ន​មាន​តែ​អគារ​ឈើ ៥​បន្ទប់ និង​សិស្សានុសិស្ស​ជាង​៤០០​នាក់​។​អាជ្ញាធរ និង​ក្រុម​ការងារ​បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​នៅ​ទីនោះ ដើម្បី​ស្ដាប់​ពី​តម្រូវការ​ជាក់ស្ដែង​ផងដែរ​។​

Filed in: ព័ត៌មានជាតិ