សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ជា សុផារ៉ា​រដ្ឋមន្ត្រី​ដែនដី​ណែ​នា​ឲ្យ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ៣៤​ខ្សែ នៅ​ក្រុងព្រះសីហនុ​ត្រូវ​មាន​គុណភាព​

​លោក ជា សុផារ៉ា​រដ្ឋមន្ត្រី​ដែនដី​ណែ​នា​ឲ្យ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ៣៤​ខ្សែ នៅ​ក្រុងព្រះសីហនុ​ត្រូវ​មាន​គុណភាព​

​ខេត្ត​ព្រះសីហនុ​៖ លោក ជា សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី និង​ជា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ដឹកនាំ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ ដែល​ស្ថិត​ក្នុង​គម្រោង ផ្លូវត្រូវ​ស្ថាបនា​ចំនួន​៣៤​ខ្សែ ក្នុង​មូលដ្ឋាន​ក្រុងព្រះសីហនុ​។

​ការចុះពិនិត្យ​ផ្លូវ​ទាំងនោះ​រួមមាន​៖ ផ្លូវ​ក្រវ៉ាត់​ក្រុង ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ស្ថិតក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ឆ្ពោះទៅ​កាន់​ឆ្នេរ​រាម​។​ពិនិត្យ​ការស្ថាបនា​ផ្លូវ ភ្នំ​ជំទាវ​ម៉ៅ ចូល​មក​ក្រុង​ព្រះសីហនុ​ថែមទៀត​ផង​។​អមដំណើរ​លោក ជា សុផារ៉ា នា​ឱកាស​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​នោះ​គេ​ឃើញ​វត្តមាន , លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​មន្ត្រី​មន្ទីរជំនាញ​មួយចំនួនទៀត ផងដែរ​។​

​លោក ជា សុផារ៉ា បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ ស្ថាបនា​ផ្លូវ​ក្រវាត់ ក្រុង និង​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ ត្រូវតែ​មាន​បរិមាណ គុណភាព​ធានា​ការប្រើប្រាស់​បានយូរ ព្រោះ​ការស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ ត្រូវ​ប្រើពេល​៨​ខែ​។ ដូច្នេះ​ការស្ថាបនា​ផ្លូវ​នេះ​ត្រូវបាន បង្កើន​សោភណភាព បរិស្ថាន​ល្អ ដើម្បី​ជា​ការទាក់ទាញ​អ្នកវិនិយោគទុន ក៏ដូចជា​អ្នកទេសចរ ជាតិ​-​អន្តរជាតិ មក​កាន់​ខេត្ត​មាត់សមុទ្រ​កាន់តែ​ច្រើនឡើង នាពេលខាងមុខ​។​

​សូម​រម្លឹកថា ការស្ថាបនា​ផ្លូវ ៣៤​ខ្សែ​នោះ មាន​ក្រុមហ៊ុន និង​កងវិស្វកម្ម​ចំនួន​៨ គឺ ១.​ក្រុមហ៊ុន រ៉ូយ៉ាល់​មេគង្គ ខន​ស្ត្រា​ក់សិន & ឌី​វេឡុ​ប​មិន​, ២.​កងវិស្វកម្ម​សម្តេច​តេជោ ហ៊ុន សែន សៀមរាប​, ៣.​ក្រុមហ៊ុន ហេង​សម្បត្តិ​, ៤.​កងវិស្វកម្ម​លេខ ១៧៨ ស្ពាន ថ្នល់ , ៥.​ក្រុមហ៊ុន SCE, ៦.​ក្រុមហ៊ុន VT Engineering & Construction, ៧. ក្រុមហ៊ុន សាជីវកម្ម​ពិស្ណុការ អន្តរជាតិ , ៨. ក្រុមហ៊ុន K.B.H Construction Co Ltd៕

Filed in: ព័ត៌មានជាតិ