សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កញ្ញា​មាន​សូ​នី​តា​ញញឹម​បិទមាត់​មិន​ជិត​ព្រោះ​រំភើប​បាន​ចូលគាល់​ព្រះមហាក្សត្រ​!

កញ្ញា​មាន​សូ​នី​តា​ញញឹម​បិទមាត់​មិន​ជិត​ព្រោះ​រំភើប​បាន​ចូលគាល់​ព្រះមហាក្សត្រ​!

ភ្នំពេញ​៖ កញ្ញា មាន សូ​នី​តា តារា​សម្តែង​និង​ម៉ូ​ដែល​ស្រី​មាន​ប្រជាប្រិយភាព ដោយសារតែ​នាង​ស្រឡាញ់​ចូលចិត្ត​បង្ហាញ​ពី​ផលិតផល​ខ្មែរ តាមរយៈ​បើកហាង «​ផ្ទះ​ស្រឡាញ់​» ដែលមាន​ដាក់លក់​សម្លៀក​បំពាក់​ធ្វើ​ពី​ក្រមា រហូត​ត្រូវ​បាន​មហាជន​រហស្សនាម​ឲ្យ​ថា «​រាជ​នី​ក្រមា​»​។ ថ្មីៗ​នេះ​កញ្ញា បានសម្រេច​បំណង​ដ៏​ធំ​មួយ​ក្នុង​ជីវិត គឺ​បាន​ចូលគាល់​ព្រះមហាក្សត្រ និង​ព្រះវររាជ​មាតា នៅ​ព្រះបរមរាជវាំង​។

​កញ្ញា មាន សូ​នី​តា បាន​បង្ហាញ​ពី​គោលបំណង​របស់​ខ្លួន​តា​មរយៈ​វីដេអូ​ក្នុង​បណ្តាញ​សង្គម​ថា ការចូលគាល់​ព្រះមហាក្សត្រ និង​ព្រះវររាជ​មាតា នៅ​ព្រះរាជវាំង «​ប្រាសាទ​ខេមរិន្ទ​» គឺ​ដើម្បី​យក​ក្រមា​ខ្មែរ​ពី​ផ្ទះ​ស្រឡាញ់ ចំនួន​២​ពាន់​ក្រមា ថ្វាយ​ព្រះមហាក្សត្រ​។​

​កញ្ញា បន្ថែមថា នេះ​ជា​លើក​ទី​១​ហើយ​ក្នុង​ឆាកជីវិត ដែល​បាន​ចូលគាល់​ព្រះមហាក្សត្រ និង​ព្រះវររាជ​មាតា​ផ្ទាល់ ហើយ​កញ្ញា ពិតជា​រំភើប និង​សប្បាយរីករាយ​យ៉ាងខ្លាំង ស្ទើរតែ​រក​ពាក្យ​អ្វី​និយាយ​មិន​ចេញ​។​សកម្មភាព​របស់​កញ្ញា​មាស សូ​នី​តា នៅពេល​នេះ​កំពុង​ធ្វើឲ្យ​មហាជន​ជាច្រើន​កោតសរសើរ ពី​កាយវិការ​សុភាពរាបសារ ទន់ភ្លន់​របស់​នាង ស័ក្តស​មនាម​ជា​នារី​ខ្មែរ​៕

Filed in: ព័ត៌មានជាតិ