សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បង្ក្រាប​ទីតាំង​ផលិត​វេច​ខ្ចប់​គ្រឿងសំអាង​គ្មាន​ច្បាប់​នៅ​ស្ទឹងមានជ័យ​

​បង្ក្រាប​ទីតាំង​ផលិត​វេច​ខ្ចប់​គ្រឿងសំអាង​គ្មាន​ច្បាប់​នៅ​ស្ទឹងមានជ័យ​

​រាជធានី​ភ្នំពេញ ៖ នៅវេលា​ម៉ោង ១១,០៥​នាទី ថ្ងៃ​ច័ន្ទ ១១​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ និង​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ កំលាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង​សុខាភិបាល អាជ្ញាធរ​មូលដ្ឋាន និង​ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក សេង ហៀ​ង ព្រះរាជ អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្រា្ក​បករ​ណី​ផលិត វេច​ខ្ចប់​គ្រឿងសំអាង​គ្មាន​ច្បាប់ នៅ​ចំណុច​ផ្ទះ​លេខ​៣៧២ ផ្លូវ​មុន្នី​រ៉េត ក្រុមទី​១០ ភូមិភ្នាត សង្កាត់​ស្ទឹង​មាន ជ័យ​ទី​២ ខណ្ឋមានជ័យ រាជធានី​ភ្នំពេញ ។

​ក្រោយពី​ធ្វើ​ការឆែកឆេរ សមត្ថកិច្ច​ចម្រុះ​រកឃើញ​: ផលិតផល និង​សំភារៈ​មួយចំនួន​បំរើ​ឲ្យ​ការផលិត​គ្រឿងសំអាង​ចំនួន​ប្រមាណ ១៤​ប្រភេទ ចំនួន​ប្រមាណ ២.៥៣២​គីឡូក្រាម ។​

​ចំពោះ​វត្ថុតាង​ទាំងអស់​ខាងលើ លោក​ព្រះរាជអាជ្ញារង បាន​សម្រេច​ឲ្យ​ដកហូត​រក្សាទុក​ជា​បណ្តោះ​អាសន្ន និង​បិទ​ផ្លុំ​បេ នៅ​ទីតាំង​ខាងលើ និង​បាន​យក​វត្ថុតាង​មួយចំនួន​ទៅ​ធ្វើ​ការពិសោធន៍​រកសា​រ​ធាតុ​ហាមឃាត់ និង​បាន​នាំខ្លួន​ម្ចាស់​ទីតាំង​ឈ្មោះ ជា ច័ន្ទ​សម្បត្តិ មក​សាកសួរ​បំភ្លឺ​នៅ​នាយកដ្ឋាន ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ៕

Filed in: ព័ត៌មានជាតិ