សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោកជំទាវ អ៊ូ ធីតា​ពៅ ភរិយា​ឯកឧត្តម គួច ចំរើន អភិបាល ខេត្ត​ព្រះសីហនុ ឧ​ប្ថ​ម្ភ​ថវិកា​១០០០​ដុល្លារ​ដល់ លោកតា ក្រែង ខាន អាយុ​៧០​ឆ្នាំ​ពិការ​ជើង រស់នៅ​ក្នុង​ជីវភាព​ក្រ​ខ្សត់​

​លោកជំទាវ អ៊ូ ធីតា​ពៅ ភរិយា​ឯកឧត្តម គួច ចំរើន អភិបាល ខេត្ត​ព្រះសីហនុ ឧ​ប្ថ​ម្ភ​ថវិកា​១០០០​ដុល្លារ​ដល់ លោកតា ក្រែង ខាន អាយុ​៧០​ឆ្នាំ​ពិការ​ជើង រស់នៅ​ក្នុង​ជីវភាព​ក្រ​ខ្សត់​

មណ្ឌល​គី​រី ៖ បន្ទាប់ពី​បាន​ទទួលដំណឹង​ថា លោកតា ក្រែង ខាន អាយុ ៧០ ឆ្នាំ ជនជាតិភាគតិច​ព្នង ពិការ​ជើង​រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ នៅ​ភូមិ ពូ​រ៉ា​ប៉ែត ឃុំ ក្រង់​តេះ ស្រុក ពេជ្រា​ដា ខេត្ត មណ្ឌល​គី​រី លោកជំទាវ អ៊ូ ធីតា​ពៅ ភរិយា ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ឧបត្ថម្ភ​លោកតា​ចំនួន ១០០០ ដុល្លារ ។​

​ថវិកា​នេះ​ត្រូវបាន​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវ​និតិ​សម្បទា ខេត្ត​មណ្ឌលគិរី យកទៅ​ប្រគល់ជូន​លោកតា​ដោយ​ផ្ទាល់​ដៃ ។​លោក តា ក្រែង ខាន មាន​សេចក្តីត្រេកអរ​យ៉ាងខ្លាំង​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​បាន​បួងសួង​ដល់​វត្ថុ​សក្តិសិទិ្ធ​ក្នុង​លោក​អោយ​ជួយ​តាម​បីបាច់​ថែរក្សា​ការពារ​ចំពោះ លោក ជំទាវ អ៊ូ ធី តា​ពៅ និង ស្វាមុី គឺ​ឯកឧត្តម គួច ចំរើន​ជួបតែ​សេចក្តីសុខ​ចំរើន និង សុភមង្គល​ជា​រៀងរហូត ។​

​សូមបញ្ជាក់​ថា​
​តា​ក្រែង​ខាន​រី​ពិកា​ជើង​ខាងស្ដាំ​។​គាត់​ប្រើ​ជើង​ឈើ​ដែល​គាត់​ច្នៃ​ធ្វើ​ដោយ​ខ្លួនឯង ពេល​ធ្វើដំណើរ​ទៅ​ណា​ម្ដងៗ​មាន​ការពិបាក​ណាស់ និង​មាន​ការឈឺចាប់​តែ​គ្មាន​ជម្រើស​ព្រោះ​ក្រ​។

​គេ​មិនដឹង​តើ​ចៅហ្វាយខេត្ត​មណ្ឌលគិរី​ដែល​រង​ការ​ចោទ​ថា​សុខ​សប្បាយ​ដោយសារ​បទល្មើស​ព្រៃឈើរ​វ់ល់​ធើ​ស្អី​បានជា​មិនដឹង​ពី​សុខទុក្ខ​កូនចៅ​ខ្លួន​ចឹង​?​។​

Filed in: ព័ត៌មានជាតិ