សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពេល​ដែល​ទេសចរណ៍​ធ្លាក់ចុះ​លោក កៅ សា​រ៉ា​ណា និង លោក ណាំ សុវណ្ណារ៉ា​មេ​នគរបាល​ច្រកទ្វារ​ព្រលាន​កងកេង គាប​ជម្រឹត​បរទេស​លើ​សេវា ទិដ្ឋាការ ?

​ពេល​ដែល​ទេសចរណ៍​ធ្លាក់ចុះ​លោក កៅ សា​រ៉ា​ណា និង លោក ណាំ សុវណ្ណារ៉ា​មេ​នគរបាល​ច្រកទ្វារ​ព្រលាន​កងកេង គាប​ជម្រឹត​បរទេស​លើ​សេវា ទិដ្ឋាការ ?

​ខេត្ត​ព្រះសីហនុ ៖ លោក កៅ សា​រ៉ា​ណា ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​កងកេង និង​លោក ណាំ សុវណ្ណារ៉ា ប្រធាន​ក្រុម​ផ្នែក​ទិដ្ឋាការ ត្រូវបាន​គេ​រាយការណ៍​ថា​បាន​និង​កំពុង​ប្រើ​តួនាទី ទាញយក​ប្រយោជន៍​ពី​ការ គាប​ជម្រិត​បរទេស​តាមរយៈ​ការ​យក​លុយ​លើស​ច្បាប់​កំណត់ លើ​ការ​ចេញ ទិដ្ឋាការ Tourist (T) , Visa Business (E) ក្នុង​ម្នាក់​១០​ដុល្លារ ។

​សេចក្តីរាយការណ៍​នេះ​បាន​កើតឡើង​បន្ទាប់ពី​ក្រុម​ធុរៈកិច្ច​ខាង​សណ្ឋាគារ​ផ្តះសំណាក់​នា​ពេល​កន្លងមក​នេះ​បាន​ត្អូនត្អែ​ពីរឿង​ធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរណ៍​ចូលម​កលេងស្រុក​ខ្មែរ​។​សម្រាប់​ព្រលានយន្តហោះ​នេះ​បើ​តាម​ប្រភព​ខ្លះ​ធ្លោយ​ថា​៖​ក្នុង​១​ថ្ងៃ​យ៉ាង​តិច​មាន​ជនបរទេស​ឆ្លងកាត់​តាម​ច្រក​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​កងកេង​(​ខេត្ត​ព្រះសីហនុ​) ប្រមាណ​ជិត​១០០០​នាក់ ក្នុងនោះ​ស្ទើរ ៨០​ភាគរយ​ដែល​ខាង​លោក កៅ សា​រ៉ា​ណា និង លោក ណាំ សុ​វណ្ណា បាន​យក​លុយ​លើ​ការផ្តល់​ទិដ្ឋាការ Tourist (T) , Visa Business (E) ម្នាក់​១០​ដុល្លារ ?​។​

​លោក​វរសេនីយ៍ឯក កៅ សា​រ៉ា​ណា ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍ និង​លោក​វរសេនីយ៍ទោ ណាំ សុវណ្ណារ៉ា ប្រធាន​ក្រុម​ផ្នែក​ទិដ្ឋាការ បាន​ឃុបឃិត​ជា​លក្ខណះ​ប្រព័ន្ធ​លើ​ការងា​រពុករលួយ​បែបនេះ គឺ​ក្រុម​ផ្តល់​ទិដ្ឋាការ​ទារប្រាក់​ពីរ​ភ្ញៀវ​ម្នាក់​មក​សុំ​Visa ប្រភេទ Tourist (T) ១​នាក់​=42$/ និង​Visa Business (E) ១​នាក់​=60$​គឺ​ប្រមូល​យក​អោយ​ក្រុមការងារ​របស់​ពួកគេ សម្រាប់​បែងចែក​គ្នា​តាម​ឋានៈ​ភារកិច្ច​។ អ្វី​ដែល​ខ្វៈ​សីលធម៍ វិជ្ជាជីវៈ​ជា​មន្ត្រី​នគរបាល​ជាតិ ត្រង់​ថា​៖ បើ​ភ្ញៀវ​ណា​មិន​ព្រម​អោយ​ធ្វើ គឺ​ភ្ញៀវ​ទៅ​ធ្វើ​ខ្លួនឯង​ផ្ទាល់​គឺ Tourist ១=40$ / Business ១=45$ យក​លើស​តំលៃ​រដ្ឋ​កំណត់​មួយ​នាក់ 10$ ។​បើ​តវ៉ា​ច្រើន ដោយសារ​ដឹង​តំលៃ​សេវា​នេះ ភាគ​ច្រើន​ក្រុម​លោក កៅ សា​រ៉ា​ណា និង​លោក ណាំ សុវណ្ណារ៉ា បណ្តោយ​អោយ​មន្ត្រី​ប្រើ​សកម្មភាព បោះ​ប៉ាស្ព័រ​ចោល​មិន​ព្រមធ្វើ​?​។​

​សូមបញ្ជាក់​ថា​៖ តំលៃ​ទិដ្ឋការរ​ដ្ឋ​សម្រាប់​ភ្ញៀវទេសចរណ៍​ម្នាក់​៣០​ដុល្លារ​និង​អ្នកជំនួញ​៣៥​ដុ​ល្រា​( Tourist T. ១=30$ និង​Business E.១=35$)​។​
​មន្ត្រី​ដែល​ចុះ​ធ្វើ​ការងារ​ផ្តល់​ទិដ្ឋ​ការ​តាម​ច្រក​ទ្វារ​អន្ត​រ​ជាតិ​ទាំងអស់​ក្រសួង​បាន​ផ្តល់ប្រាក់​ប្រចាំថ្ងៃ​ក្នុង​០១​នាក់​5$​។ មិនតែប៉ុណ្ណោះ​មាន​ទាំង​ប្រធាន​នាយក​គ្រប់គ្រង​ព្រលាន​យន្តហោះ​ខេត្ត​សីហនុ​បាន​សហការគ្នា​ជាមួយ​មេ​ប៉ុស្តិ៍​ច្រក​ទ្វារ​ផ្តល់ pass អោយ​ក្រុមហ៊ុន​ចិន​ចូល​ផ្តល់​សេវាកម្ម​ផ្តាច់មុខ​និង​គំរាម​ដល់​មន្ត្រី​ក្រោម​ឱវាទ​អោយ​សហការ​ក្នុង​ការងារ​ជាមួយ​ក្រុមហ៊ុន​ទៀតផង​។​

​បញ្ហា​ទាំងនេះ​ប្រសិន​ជា​ការពិត បង្ហាញ​ពី​ភាពមិនប្រក្រតី​ក្នុង​ការបម្រើ​សេវា​ផ្តល់​សេវា​ទិដ្ឋាការ ផ្ទុយ​ពី​គោលការណ៍​ថ្នាក់លើ យ៉ាង​ពេញបន្ទុក​ដែល​ទាមទា​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​ចាត់ការ​។​មិនអាច​សុំ​ទាក់ទង​លោក កៅ សា​រ៉ា​ណា និង លោក ណាំ សុវណ្ណារ៉ា​សុំ​ការបកស្រាយ​បានទេ​។​មាតុភូមិ​រងចាំ​ការបំភ្លឺ​គ្រប់ពេល​!​។​

Filed in: ព័ត៌មានជាតិ