សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថានមាន ជ្រាបរឿងលោក អ៊ូ សុធី ប្រធានដែន ជំរកសត្វព្រៃ លំផាត់បើកដៃ ឲ្យឈ្មួញ កាប់បំផ្លាញ ព្រៃឈើទេ

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថានមាន ជ្រាបរឿងលោក អ៊ូ សុធី ប្រធានដែន ជំរកសត្វព្រៃ លំផាត់បើកដៃ ឲ្យឈ្មួញ កាប់បំផ្លាញ ព្រៃឈើទេ

ខេត្តរតនគិរី  ៖ លោក អ៊ូ សុធី ជាប្រធានដែនជម្រក សត្វព្រៃលំផាត់ ត្រូវបានប្រជាពលរដ្ឋសហគមន៍ចោទ​ប្រកាន់ថា​មានការ​បើកដៃឲ្យឧកញ៉ា ចំនួន២ នាក់ ចាំឈរជើងប្រមូលទិញឈើប្រណីត និងជួលកម្មករ ឲ្យចូលព្រៃកាប់​ឈើក្នុង​ដែន​ជម្រកនេះ គ្មានក្រែងញញើត ពីច្បាប់ទម្លាប់អ្វីឡើយ ។

យោងតាមប្រជាសហគមន៍បានឲ្យដឹងថា ក្នុងពាក្យបណ្តឹងនោះ បានប្តឹងចំឈ្មោះឧកញ៉ាពីរនាក់ គឺឧកញ៉ា ថៃ និង​ឧកញ៉ា ពិសី ជាមេឈ្មួញរកស៊ី ដឹកឈើខុសច្បាប់ទ្រង់ទ្រាយធំជាងគេ ពីតំបន់នានា ក្នុងដែនជម្រកសត្វព្រៃលំផាត់ យក​ទៅស្តុកទុក តាមទីតាំងដីសម្បទានចំនួន ២កន្លែង គឺទីតាំងដីរបស់ក្រុមហ៊ុន ប៉ាស៊ីហ្វិក និងក្រុមហ៊ុន ហុងអាញ់ អណ្តូងមាស របស់យួន។ ប្រជាសហគមន៍ បានឲ្យដឹងទៀតថា ឧកញ៉ា ថៃ និង ពិសី ដោយមានការឃុបឃិត ត្រូវដៃ​ត្រូវ​ជើងជាមួយ ក្រុមមន្ត្រីបរិស្ថាន ក្រោមការគ្រប់គ្រងរបស់លោក អ៊ូ សុធី កំពុងតែកាប់បំផ្លាញឈើប្រណីត ក្នុងដែនជម្រក​សត្វព្រៃលំផាត់  ត្រង់ចំណុចកំពតតានវៀន ក្នុងឃុំស្រែអង្គ្រង ខ្លាំងជាងពេលមុនៗទៅទៀត ហើយឈើប្រណីត​ដែល​បាន កាប់បំផ្លាញនៅតំបន់នោះ ត្រូវបានដឹកជញ្ជូន តាមរថយន្តច្នៃចូលទៅកាន់ទីតាំងដីសម្បទាន ទាំងពីរកន្លែងខាង​លើនេះ។

អ្នកភូមិបានអះអាងទៀតថា សកម្មភាពកាប់បំផ្លាញព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃលំផាត់នេះ កើតមានយ៉ាងខ្លាំងក្លា ប្រមាណ ២ឆ្នាំមកហើយ ប្រព្រឹត្តដោយឧកញ៉ា ថៃ និងឧកញ៉ា ពិសី ប្រើប្រាស់កម្មករ ប្រមាណ៥០ ទៅ៦០ នាក់ ឲ្យចូល​ព្រៃប្រើរណារយន្ត កាប់ឈើប្រណីត ហើយកម្មករទាំងនោះ មិនដែលខ្វល់ខ្វាយអ្វីទេ ឲ្យតែឃើញឈើប្រណីត គ្រប់ប្រ​ភេទ ពួកគេកាប់បំផ្លាញ យ៉ាងអនាធិបតេយ្យ គ្មានគិតពិចារណានោះទេ ពោលគឺឈើធ្នង់ បេង នាងនួន និងសុក្រំ ឲ្យតែ​កម្មករទាំងនោះ ជួបប្រទះកាប់បំផ្លាញខ្ទេចខ្ទី។ សកម្មភាពដែល កម្មករប្រមាណ ៥០ទៅ៦០ នាក់ចូលកាប់ព្រៃ កាប់​ឈើល​ាន់ឮកងរំពង  ក្នុងដែនជម្រកសត្វព្រៃលំផាត់ ធ្វើនៅក្បែរច្រមុះមន្ត្រីបរិស្ថាន ប៉ុន្តែគ្មាននរណាអើពើបង្ក្រាប ទេ នាំឲ្យគេសង្ស័យថា លោក អ៊ូ សុធី ជាប្រធានដែនជម្រក សត្វព្រៃលំផាត់ ទទួលបានផលប្រយោជន៍ យ៉ាងច្រើន​ក្រាស់​ក្រែល ពីសកម្មភាពកាប់បំផ្លាញ ព្រៃឈើខុសច្បាប់របស់ឧកញ៉ាថៃ និងឧកញ៉ា ពិសី។

អ្នកភូមិបានរៀបរាប់ទៀតថា យ៉ាងហោចណាស់ រថយន្តច្នៃប្រភេទរ៉េវ ប្រមាណ ១០គ្រឿង ត្រូវបានប្រើប្រាស់ សម្រាប់​ការអូសឈើចេញពីក្នុងព្រៃ ដឹកជញ្ជូនយកទៅលាក់ទុក នៅតាមទីតាំងដីសម្បទាន ទាំងពីរខាងលើនេះ ហើយក្រោយ​ពេល​បែកធ្លាយ រឿងកាប់បំផ្លាញព្រៃឈើ យ៉ាងអនាធិបតេយ្យ ថ្នាក់លើបានចុះ ទៅត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅ​ក្នុងដែនជម្រកសត្វព្រៃលំផាត់ ប៉ុន្តែមិនសម្រេចបំណងទេ ព្រោះស្ពានឈើទំហំ ៣ម៉ែត្រគុណនឹង៦ ម៉ែត្រ នៅត្រង់ច​ំណុច ព្រំប្រទល់ក្រុមហ៊ុន ហុងអាញ់អណ្តូងមាស និងជម្រក សត្វព្រៃលំផាត់ ត្រូវបានជនទុច្ចរិត ដែលគេសន្និដ្ឋានថា ជាកម្មករ ឬជាមន្ត្រីអភិរក្ស បានគរសំរាមដុតឆេះខ្ទេចខ្ទី កុំឲ្យថ្នាក់លើចុះទៅដល់ តំបន់ដែលមានការកាប់បំផ្លាញ ព្រៃ​ឈើយ៉ាងរាលដាលនោះ។

ពាក់ព័ន្ធនឹងសកម្មភាព កាប់បំផ្លាញព្រៃឈើ យ៉ាងអនាធិបតេយ្យ ក្នុងខេត្តរតនគិរីនេះផងដែរ លោក ប៉ាវ ហមផាន ជា​អភិបាលខេត្ត បានចេញបញ្ជាឲ្យ សមត្ថកិច្ចចម្រុះចុះបង្ក្រាប និងរឹបអូសឈើខុសច្បាប់ ទ្រង់ទ្រាយធំ នៅក្នុងស្រុក​តាវែង ដោយរឹបអូសបានឈើប្រណីត មានមុខកាត់ចាប់ពី  ៣តឹក រហូតដល់ ៥តឹក ជាង៣០០ដុំ ហើយឈើទាំងនោះ ជារបស់ឧកញ៉ា ពិសី និងមេឈ្មួញចំនួន ៣នាក់ទៀត។ ក្រោយការបង្ក្រាប និងរឹបអូសឈើប្រណីតទាំងនោះ នៅមិន​ទាន់​មានវិធានការ កោះហៅម្ចាស់ឈើ ទៅសួរនាំ ឬកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅឡើយទេ ។

ទោះជាមានសេចក្តីរាយការណ៍ដូចខាងលើក៏ដោយមកដល់នេះ គពុំទាន់ឃើញមានចំណាត់ការពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅឡើយទេ ៕

ou-sothy-300x225

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់