សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មាស​សុខ​សោភា​ពាក់អាវ​ទង់​ជាតិខ្មែរ​អង្រួន​ឆាក់​ខន​សឺត​នៅ​កូរ៉េ​

​មាស​សុខ​សោភា​ពាក់អាវ​ទង់​ជាតិខ្មែរ​អង្រួន​ឆាក់​ខន​សឺត​នៅ​កូរ៉េ​

កូរ៉េខាងត្បូង​៖ តារាចម្រៀង​ល្បីល្បាញ​ប្រចាំ​ប្រទេស​កម្ពុជា​នាង មាស សុខ​សោភា បាន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ចូលរួម​ក្នុង​ព្រឹត្តិការណ៍ “Asean Fantasia” កាលពី​យប់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ នៅ​ទីក្រុង​ប៊ូសាន​( Busan) ប្រទេស​កូរ៉េខាងត្បូង​។​

​តារាចម្រៀង​ស្រី​ដ៏​កំពូល កញ្ញា​មាស សុខ​សោភា ពេលនេះ​កំពុងតែ​ទទួលបាន​នូវ​ការសរសើរ​យ៉ាងខ្លាំង​ពី​បណ្តា​អ្នកគាំទ្រ​នៅក្នុង​ប្រទេស ក្រោយ​នាង​បាន​លេចមុខ​ក្នុង​ឈុត​អាវ​ទ់ង​ជាតិ​ខ្មែរ​នៅក្នុង​កម្មវិធី​ធំ​មួយ ដែល​មាន​ការ​ច្រៀង​រួមគ្នា​ជាមួយ​តារា​ល្បី​ដែល​មកពី​បណ្ដា​ប្រទេស​អាស៊ាន​ទាំង ១១ ប្រទេស​ផង​ដែរ​។​

​កញ្ញា មាស សុខ​សោភា បាន​សម្តែង និង​ច្រៀង​បទ​ចម្រៀង​រួម​គ្នា​ដែល​មាន​ចំណងជើង​ថា «Side By Side» ជាមួយ​តារា​ប្រុស​ស្រី​ទាំង ១១ ប្រទេស នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​ដែល​មានឈ្មោះ​ថា Asean- ROK Commemorative Summit 2019​។​នៅក្នុង​កម្ម​វិធី​ដ៏​ឱឡារិក​នេះ​មាន​ការចូលរួម​ពី​កំពូល​តារា K-Pop ល្បីៗ​មានដូចជា PSY, BOA, Sandara Park, ក្រុម NCT127 រួមទាំង ។​

​តាមរយៈ​វីដេអូ​នេះ​បាន​ធ្វើឲ្យ​ហ្វេន​ជាច្រើន ពិត​ជា​មោទនភាព​ចំពោះ​រូបនាង​យ៉ាងខ្លាំង ដែល​សម្លេង​ច្រៀង​រួម​គ្នា​បែប​នេះ​ជាមួយ​បណ្តា​ប្រទេស​ផ្សេង ពិតជា​ពីរោះ​ខ្លាំង​មិន​ថា​ច្រៀង​ជា​ភាសាបរទេស​យ៉ាងណាក្តី​។ តែ​អ្វី​ដែល​ធ្វើឲ្យ​មហាជន​ជាច្រើន ផ្ទុះ​ការកោតសរសើរ​កាន់តែ​ខ្លាំង​នោះ​គឺ ការ​ស្លៀកពាក់​របស់​នាង នៅលើ​ឆាក​ដ៏​ធំ​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍​ដ៏​ល្បី​មួយ​នេះ​។​

 

Filed in: ព័ត៌មានជាតិ