សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាលាក្រុង​ក្រសួងបរិស្ថាន​និង​ស្ថានទូត​ជប៉ុន​នាំគ្នា​សម្អាត​មាត់ទន្លេ​!

សាលាក្រុង​ក្រសួងបរិស្ថាន​និង​ស្ថានទូត​ជប៉ុន​នាំគ្នា​សម្អាត​មាត់ទន្លេ​!

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រសួង​បរិស្ថាន និង​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គំរោង​Phnom Penh Clean city challenge with Japan ក៏​ដូច​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​រៀបចំ​ឲ្យមាន​ការជូបជុំ​ក្នុង​កម្មវិធី​ភ្នំពេញ​ទីក្រុង​ស្អាត កាលពី​ព្រឹក​អាទិត្យ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សួនច្បារ​មុខ​វត្តបុ​ទុម​វត្តី ខណ្ឌដូនពេញ ដែល​មាន​អ្នកចូលរួម​ទាំង​ជនជាតិ​ជប៉ុន និង​ខ្មែរ​ប្រមាណ​១.៥០០​នាក់ ។

​លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​តំណាងឲ្យ លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា​៖ សកម្មភាព​របស់​យើង​នា​ពេល​នេះ​មាន​គោលបំណង​បំផុស​ឲ្យ​អ្នកចូលរួម និង​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​បាន​យល់ដឹង​ពី​កិច្ចការ ពារ​បរិស្ថាន​ការសហការ​គ្នា​រវាង​សាធារណៈ និង​ឯកជន​រួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​រួមចំណែក​ក្នុង​សកម្មភាព​សហគម​ន៏​នៅក្នុង​តំបន់​។​ជា​សកម្មភាព​ពិសេស​បែបផែន​ជប៉ុន​ក្នុង​រិត​បន្តឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​កម្ពុជា​ជប៉ុន​តាមរយៈ​សកម្មភាព​របស់​ថ្នាក់​មូលដ្ឋាន ។​

​ផ្តើមចេញ​ពី​សកម្មភាព​ទាំងនេះ​សង្ឃឹមថា នឹង​មាន​ការខិតខំ​ប្រឹង​ប្រែង​ជា​បន្ត​ហើយ​សកម្មភាព​ការពារ​បរិស្ថាន​នេះ​នឹង​ត្រូវ​បាន​បាន​បង្កើតឡើង​ជា​បន្តបន្ទាប់​ក៏​ដូច​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៦៦​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​.​ជប៉ុន​ឲ្យ​កាន់តែ​រឹងមាំ​។​

 

Filed in: ព័ត៌មានជាតិ