សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ​ផ្អាក​ការចេញ​ទៅ​ប្រជុំ​កំពូល​អាសា​ស៊ាន​នៅ​កូរ៉េ​មូលហេតុ​?!

​សម្តេច​តេជោ​ផ្អាក​ការចេញ​ទៅ​ប្រជុំ​កំពូល​អាសា​ស៊ាន​នៅ​កូរ៉េ​មូលហេតុ​?!

ភ្នំពេញ ៖ ករណីយ៍​នេះ​សម្តេច​តេជោ​មានប្រសាស​ន៍​ឲ្យ​ដឹងថា ពេលនេះ សម្តេច​តេជោ កំពុង​ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក ដោយសារ​ម្តាយក្មេក​ជាទីគោរព​ស្រឡាញ់​របស់​សម្តេច​កំពុងស្ថិត​នៅ​សង្គ្រោះបន្ទាន់​និង​ពិនិត្យឃើញថា​ពិបាក​នឹង​សង្គ្រោះបាន​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​ចំ​ពេល​ដែល​សម្តេច​ត្រៀម​ចាកចេញ​ទៅ​ប្រជុំ​អាស៊ាន​-​កូរ៉េ​, មេគង្គ​-​កូរ៉េ នៅ​ទីក្រុង​ប៊ូសាន​នៃ​សាធារណរដ្ឋ​កូរ៉េ​។​
​ដោយ​បំពេញ​ភារកិច្ច​ជា​កូន សម្តេច​គ្មាន​ជម្រើស​អ្វី​ក្រៅតែពី​សុំទោស​ប្រធានាធិបតី​កូរ៉េ មូន ចេ​អី​ា​ន និង​ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ឆា នាយករដ្ឋមន្ត្រី​ថៃ ដែល​ជា​ប្រធាន​អាស៊ាន និង​ថ្នាក់ដឹកនាំ​អាស៊ាន​ផ្សេង​ទៀត​ចំពោះ​ការអាក់ខាន​របស់​សម្តេច សម្រាប់​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​តំណាង​ឱ្យ​សម្តេច នៅក្នុង​កិច្ចប្រជុំ​ទាំងពីរ​ខាងលើ​។​

​សម្តេច​ក៏​សូម​ការយោគយល់​ពី​សំណាក់​បងប្អូន​ខ្មែរ​ដែល​ជា​និស្សិត ជា​ពលករ ជា​អាជីវករ និង​បងប្អូន​ដែល​មាន​គ្រួសារ​ជា​ជនជាតិ​កូរ៉េ​ដែល​ត្រៀម​ខ្លួន​មក​ទទួល និង​សំណេះសំណាល​ជាមួយ​សម្តេច នៅ​ល្ងាច ថ្ងៃទី ២៤ វិច្ឆិកា​២០១៩​។​

​សុំ​ការយោគយល់​សម្រាប់​កម្ម​វិធី​ការងារ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​នឹង​ត្រូវ​លុបចោល ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ខ្ញុំ​រួមជាមួយ​ភរិយា​និង​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​ជូន​អ្នកមានគុណ​ដែល​ជា​ការ​ជូន​ដំណើរ​ចុងក្រោយ​ដែល​គ្មាន​ថ្ងៃ​វិលត្រឡប់​សម្រាប់​អ្នក​ម្តាយ​ជាទីគោរព​ស្រឡាញ់​៕

Filed in: ព័ត៌មានជាតិ