សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​អប្សា​រា​កំពុង​ខ្វល​រឿង​អ្នក​ស្រុក​មួយចំនួន ធ្វើការ​ជួសជុល កែលម្អ​គេហដ្ឋាន ឬ​រុះរើ​ផ្ទាស់ចាស់​សាងសង់​ផ្ទះ​ថ្មី ខុស​ពី​លិខិតអនុញ្ញាត​!

​អាជ្ញាធរ​អប្សា​រា​កំពុង​ខ្វល​រឿង​អ្នក​ស្រុក​មួយចំនួន ធ្វើការ​ជួសជុល កែលម្អ​គេហដ្ឋាន ឬ​រុះរើ​ផ្ទាស់ចាស់​សាងសង់​ផ្ទះ​ថ្មី ខុស​ពី​លិខិតអនុញ្ញាត​!

សៀមរាប ៖ កាលពីមុន​ប្រជាពលរដ្ឋ​ថា​លំបាក​ណាស​អា​រឿង​សុំ​សាងសង់​ជួសជុល​គ្រាន់តែ​ទ្រុងមាន​ឬ​រោង​គោ ។ តែ​អា​ឡូ​វ​នេះ​អ្វីដែល​លំបាក​គឺ​អាជ្ញាធរ​អប្សា​រវិញ​ម្តង​។

​លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា បាន​លើកឡើង​ថា សំណង់​ខុសច្បាប់​ជាច្រើន​ខ្នង​បាននិងកំពុង​សង់​ក្នុង​រូបភាព​ស្របច្បាប់ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងរ​មណី​យដ្ឋា​ន​អង្គរ​ទទួល​បាន​លិខិត​អនុញ្ញាត​សាងសង់​ស្រប​ច្បាប់​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។​

​សូមបញ្ជាក់​ថា ក្រោយពី​ទទួល​បាន​ការ​ណែរ​នាំ និង​អនុញ្ញាត​ឲ្យ​ជួសជុល កែលម្អ​គេហដ្ឋាន ឬ​រុះរើ​ផ្ទះ​ចាស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស អ្នកស្រុក​ភាគច្រើន​បាន​ធ្វើ​ការជួសជុល កែលម្អ​គេហដ្ឋាន ឬ​រុះរើ​ផ្ទាស់ចាស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស ខុស​ពី​លិខិតអនុញ្ញាត ដែល​ធ្វើឱ្យ​សំណង់​របស់​ពួកគេ​ក្លាយជា​សំណង់​ខុសច្បាប់​ទៅ​វិញ​។​

​លោក ឡុង កុសល បញ្ជាក់ទៀតថា ការរៀបចំ​លំនៅដ្ឋាន​ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ គឺ​ត្រូវ​ឱ្យ​ស្រប និង​ជា​ផ្នែក​មួយ​នៃ​ការលើកតម្លៃ​បេតិកភណ្ឌ ដូច្នេះ​រាល់​ការស្នើ​សុំ​សាងសង់​ទាំងអស់​ចាំបាច់​ត្រូវ​សុំ​ច្បាប់​ជា​មុន និង​ចាំបាំច់​ត្រូវ​ធ្វើ​ការសាងសង់​ស្រ​បតាម​ខ្លឹមសារ​ដែល​បានអនុញ្ញាត​។​

​លោក ឡុង កុសល លើកឡើង​ទៀត​ថា ក្នុង​ករណី​ប្រជាពលរដ្ឋ​មានបំណង​ស្នើសុំ​ជួសជុល កែលម្អ​គេហដ្ឋាន សង់​របង រោង​គោ រោង​មាន់ បង្គន់​អនាម័យ ឬ​តម្រូវការ​ផ្សេងៗ ដែល​មាន​លក្ខណៈ​ជា​ប្រភេទ​សំណង់​ស្រាល ប្រជាពលរដ្ឋ​អាចទាក់ទង​មក​ក្រុមការងារ​សហគមន៍​តា​ម​គោលដៅ​ភូមិ​នីមួយៗ តាមរយៈ​ភូមិ​ឃុំ​-​សង្កាត់​។​

​ដោយឡែក ក្នុង​ករណី​ប្រជាពលរដ្ឋ​មានបំណង​ស្នើសុំ​រុះរើ​ផ្ទះ​ចាស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស នោះ​ពួកគាត់​អាច​អញ្ជើញ​មក​ដាក់​ពាក្យ​ស្នើសុំ​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា ឬ​ក៏​នៅ​ច្រកចេញចូល​តែ​មួយ​របស់​ស្រុក​ពួក ក្រុង​សៀមរាប និង​សាលាខេត្ត​សៀមរាប​។ រាល់​ការចុះពិនិត្យ​បច្ចេកទេស និង​ការផ្តល់​លិខិតអនុញ្ញាត គឺ​មិន​មាន​បង់ប្រាក់​ទេ​។​

​ដូច្នេះ អាជ្ញាធរ​ជាតិ​អប្សរា​ស្នើសុំ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវ​ដាក់​ពាក្យសុំ​សាងសង់​មក​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​ត្រូវ​កំណត់​ទ្រង់ទ្រាយ និង​ទំហំ​ឱ្យបាន​ច្បាស់លាស់ និង​ត្រូវ​ធ្វើ​ការជួសជុល ឬ​សាងសង់​ដោយ​គោរព​ទៅ​តាម​អ្វី​ដែល​បាន​ស្នើ​សុំ​នោះ ជៀសវាង​ធ្វើឱ្យ​សំណង់​ទាំងនោះ​ក្លាយជា​សំណង់​ខុស​ច្បាប់​ក្នុង​ពេល​ជួសជុល ឬ​សាងសង់​ព្រោះ​ប្រឈម​នឹង​មោឃៈភាព​លិខិត​អនុញ្ញាត ការ​រើរុះ​ចេញ និង​វិធានការ​ច្បាប់​៕

Filed in: ព័ត៌មានជាតិ