សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រសួង​មហាផ្ទៃ​ទុកពេល​៦​ខែ​ឲ្យ​បក្ស​សិទ្ធមនុស្ស​រៀប​ក្បាល​មា​ស៊ីន​ក្នុងពេលដែល​មេធាវី វាយតម្លៃ​លិខិត​លោក​ប្រធានាធិបតី​ត្រាំ​ជូន​តេជោ​សែន​គឺ​បញ្ជាក់ពី​ភាពស្អា​ត​ស្អំ​របស់លោក​កឹម​សុខា​

ក្រសួង​មហាផ្ទៃ​ទុកពេល​៦​ខែ​ឲ្យ​បក្ស​សិទ្ធមនុស្ស​រៀប​ក្បាល​មា​ស៊ីន​ក្នុងពេលដែល​មេធាវី វាយតម្លៃ​លិខិត​លោក​ប្រធានាធិបតី​ត្រាំ​ជូន​តេជោ​សែន​គឺ​បញ្ជាក់ពី​ភាពស្អា​ត​ស្អំ​របស់លោក​កឹម​សុខា​

​ភ្នំពេញ ៖ លិខិត​របស់​លោក​ដូណាល់ ត្រាំ ដែល​គូសបញ្ជាក់ថា អាមេរិក​មិន​ស្វែងរក​ការប្តូរ​របប​នៅ​កម្ពុជា​នេះ គឺ​អាច​បញ្ជាក់បាន​ថា អាមេរិក​មិន​ជាប់ទាក់ទង​នឹង​លោក​កឹម សុខា​ក្នុងការ​ធ្វើ​សកម្មភាព​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ដូច​ការចោទប្រកាន់​នោះ​ទេ​។​លោក​កឹម សុខា ជា​មនុស្ស​ស្អាតស្អំ ពោល គឺ​គ្មាន​ជាប់​ព័ន្ធ​នឹង​បទ​ចោទ​សន្ទិដ្ឋិភាព​នោះឡើយ​។​នេះ​បើ​តាម​ការអះអាង​របស់​លោក​ផែង ហេង សហ​មេធាវី​ម្នាក់​របស់​លោក​កឹម សុខា ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​។​

​លិខិត​របស់​លោក​ដូណាល់ ត្រាំ ដែល​ផ្ញើ​ជូន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នេះ បាន​សរសេរ​សង្កត់ធ្ងន់​ថា សហរដ្ឋអាមេរិក​គោរព​ឆន្ទៈ​អធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា ហើយ​សហរដ្ឋអាមេរិក​មិន​ស្វែងរក​ឱ្យ​មាន​ការប្តូរ​របប​នោះទេ​។ លិខិត​លោក​ដូណាល់ ត្រាំ​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា តែ​ទើប​ត្រូវបាន​លោកប៉ា​ទ្រិក​មឺ​ហ្វី​(Patrick Murphy )​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​នាំ​យក​ទៅ​ប្រគល់ឱ្យ​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បិទ​បញ្ចប់​ដំណើរការ​ស៊ើបអង្កេត​លើ​សំណុំរឿង​លោក​កឹម សុខា​។ ក៏​ប៉ុន្តែ​នៅ​មិនទាន់​មាន​ការសម្រេច​នៅឡើយ​ទេ​ថា ត្រូវ​យក​ទៅ​ជំនុំជម្រះ ឫ ទម្លាក់ចោល​ការចោទប្រកាន់​នោះ​។​

​ក្នុង​សំណុំរឿង​ព្រហ្ម​ទណ្ឌ័​ចុះ​ថ្ងៃ​ទី​៣​កញ្ញា​ឆ្នាំ​២០១៧​លោក​កឹម សុខា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស​។ ក្រោយ​ពី​ឃុំ​នៅ​គុក​ត្រពាំងផ្លុង​និង​បន្ទាប់មក​ឃុំ​នៅ​ផ្ទះក្រោម​ឈ្មោះ​ដាក់ឲ្យ​នៅក្រោម​ការត្រួត​ពិនិត្យរ​បស់​តុល​ការ​កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា​កន្លងទៅ លោក​ត្រូវបាន​តុលាការ​ពង្រីក​សេរីភាព​បន្ថែម​ដោយ​អនុញ្ញាត​ឱ្យ​ដើរហើរ​បាន​គ្រប់ទិសទី​នៅក្នុង​ប្រទេស តែ​មិន​អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​នយោបាយ​ឡើយ​។​ទោះជា​យ៉ាងណា បណ្តា​ទូត​បរទេស​ធំៗ​បាន​តម្រង់​ជួរ​គ្នា​ចូល​ជួប​លោក​កឹម​សុខា ដែល​គេ​ជឿ​ង​ថា​ជាកា​លើកទឹកចិត្ត​បើទោះបីថា​គេ​ប្រាប់ថា​មិន​និយាយ​រឿង​នយោបាយ​ក៏ដោយ​។​

​ក្នុង​នោះ​ស្ថានទូត​អាមេរិក​បាន​បង្ហាញ​ជំហរ​ថា​គេ​ចង់​ឃើញ​តុលារ​ការទម្លាក់​ការចោទប្រកាន់​លើ​លោក​កឹម​សុខា​ទាំងស្រុង​។ ក្រៅពី​នេះ​មន្ត្រី​សហគមន៍​អឺរ៉ុប​ដែល​ទទួល​ការជជែក​រឿង​ផ្អាក​ឬ​មិន​ផ្អាក​ប្រពន្ធ័​អនុគ្រោះ​ពន្ធ​(EBA)​ពី​ប្រទេស​កម្ពុជា​បាន​ពន្យា​ពេល​រហូតដល់​ខែ​កុម្ភៈ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដោះស្រា​យ​បញ្ហា​។​

​ដោយឡែក ក្រសួងមហាផ្ទៃ ឯនេះ​វិញ​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ចេញ​ការសម្រេច​យល់ព្រម​ឱ្យ​គណបក្ស​សិទ្ធិមនុស្ស ធ្វើ​ការពន្យារពេល ៦​ខែ​(​គិត​ចាប់តាំងពី​ថ្ងៃ​ជូនដំណឹង​នេះ​) ក្នុង​ការបញ្ជូន​បញ្ជី​ឈ្មោះ​សមាសភាព​ថ្មី នៃ​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ជូន​ក្រសួង​មហាផ្ទៃ​។​បើ​តាម​លិខិត​សម្តេច​ក្រឡាហោម ស ខេង «​ក្រសួង​មហាផ្ទៃ​បាន​ទទួល​រួចហើយ នូវ​សំណើ​សុំ​ពន្យារពេល ក្នុង​ការបញ្ជូន​បញ្ជី​ឈ្មោះ​សមាសភាព ថ្នាក់ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស តាមរយៈ​លិខិត​ដូច​បាន​យោង​ខាងលើ​។ ពាក់ព័ន្ធ​ករណី​នេះ ក្រសួង​មហាផ្ទៃ​យល់ព្រម​ឱ្យ​គណបក្ស​សិទ្ធិមនុស្ស ពន្យារពេល​៦​ខែ ក្នុង​ការបំពេញ​លក្ខខណ្ឌ​ដែល​កំណត់ ក្នុង​បទ​ប្បញ្ញត្តិ​មាត្រា​២៦​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​គិត​ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ខែ​មិថុនា ឆ្នាំ​២០២០»​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៩ គណបក្ស​សិទ្ធិមនុស្ស បាន​ផ្ញើលិខិត​មួយ​ទៅ​កាន់​ក្រសួងមហាផ្ទៃ ដោយ​សុំ​ពន្យារពេល ក្នុង​ការបញ្ជូន​បញ្ជី​ឈ្មោះ​សមាសភាព ថ្នាក់ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស ទៅ​កាន់​ក្រសួង​មហាផ្ទៃ​មួយរយៈ​សិន បន្ទាប់​ពី​ប្រធាន​គណបក្ស​នេះ គឺ​លោក សឺ​ន ស៊ូ​បែ​រ្តិ៍ ស្នើ​សុំ​លាលែង​ពី​តំណែង​។​គណបក្ស​សិទ្ធិ​មនុស្ស​ត្រូវបាន​បង្កើត​ឡើង​ដោយ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០០៧​។ ទោះបីជា​យ៉ាងនេះក្តី កាលពី​ឆ្នាំ​២០១២ លោក កឹម សុខា បានសម្រេច​រួបរួម​ជាមួយ​គណបក្ស សម រង្ស៉ី បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ទុក​គណបក្ស​សិទ្ធិ​ជូន​លោក សឺ​ន ស៊ូ​បែ​រ្តិ៍ ជា​អ្នកដឹកនាំ​ចាំផ្ទះ​៕

Filed in: ព័ត៌មានជាតិ