សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ទីរ​សំរាក​ព្យាបាល សុខា​ប៉ោយប៉ែត​ចាក់​ថ្នាំ​ស្លាប់​មនុស្ស​រង​ការប្តឹង​ពី​គ្រួសារ​សព​!

​មន្ទីរ​សំរាក​ព្យាបាល សុខា​ប៉ោយប៉ែត​ចាក់​ថ្នាំ​ស្លាប់​មនុស្ស​រង​ការប្តឹង​ពី​គ្រួសារ​សព​!

បន្ទាយមានជ័យ​៖ ម្ចាស់​មន្ទីរ​សំរាក​ព្យាបាល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ភូមិ​បា​លិលេ​យ្យ​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ កំពុង​រង​ការប្តឹង​ពី​គ្រួសារ​សព ដ​;​ម្បី​ស្វែងរក​យុត្តិធម៌ ។ មន្ទីរ​សំរាក​ព្យាបាល​ខាងលើ​យីហោ​(​សុខា​ប៉ោយប៉ែត​)​គ្រប់គ្រង​ដោយ​លោក​វិជ្ជ បណ្ឌិត វ៉ាន់ ចេស ។​

​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ​ទេព ចិន្តា អាយុ​៤០​ឆ្នាំ មុខរបរ​ជា​កម្ម​ការ​នី​រោងចក្រ​នៅ​បំតន់​ឧស្សាហកម្ម​អូរ​នាង​។ មាន​លំនៅដ្ឋាន​ភូមិ​ព្រៃ​ព្រិច​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ដី​ថ្មី​កាលពី​ម៉ោង​២៣​និង​១០​នាទី ថ្ងៃទី​២០​ខែ​វិច្ចិកា​២០១៩​បន្ទាប់​ពី​មន្ទីរ​ព្យាបាល​ខាងលើ​ចាក់​ថ្នាំ​ឲ្យ​រួចហើយ​បញ្ជូន​ចេញ​។​

​កញ្ញា ខេន ផាន់​ណា​រស្មី អាយុ​១៩​ឆ្នាំ​ត្រូវជា​កូនបង្កើត​នៃ​សព បានអោយដឹងថា​ម្តាយ​របស់​នាង មាន​ជម្ងឺ​រលាក​ច្រមុះ​។​ជា​រៀងរាល់ថ្ងៃ​គាត់​ទៅ​ធ្វើការ​នៅ​រោងចក្រ​ជាធម្មតា​ទេ​។ មុន​ពេល​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរ​សំរាក​ព្យាបាល​សុខា ប៉ោយប៉ែ​ត​ម្តាយ​នាង បាន​កោសខ្យល់ ព្រោះ​គាត់​មាន​អាការៈ​អស់កម្លាំង ។​

​កញ្ញា ខេន​ផាន់​ណា​រស្មី បន្តថា ម្តាយ​នាង​បាន​ជិះ​ម៉ូតូ​ទៅ​ពេទ្យ​ខាងលើ​កាលពី​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០​វិច្ឆិកា​លុះដល់​ម៉ោង​២២​និង​២៥​នាទី​ម្ចាស់​មន្ទីរ​សំរាក​ព្យាបាល​សុខា ប៉ោយ​ប៉ែត បាន​ដឹក​ម្តាយ​នាង​ទៅកាន់​ពេទ្យ​បង្អែក​ដី​ថ្មី​វិញ​ដើម្បី​គេចវេស​ពី​ការទទួលខុសត្រូវ ។​ពេលទៅដល់​ពេទ្យ​ដី​ថ្មី​នោះ អាការៈ​ម្តាយ​នាង​ពិតជា​ធ្ងន់ធ្ង​រ​ណាស់​ទៅ​ហើយ​ជា​ហេតុ​ធ្វើ​អោយ​ម្តាយ​នាង​ដាច់ខ្យល់​ស្លាប់​តែម្តង ។ កញ្ញា​ថា​៖​ពេល​នាង​ទៅ​រក​ម្តាយ​នាង​បានឃើញ​សេរ៉ូម​ចំនួន​០៣​កំប្លោក​ដែល​លោកគ្រូ​ពេទ្យ​បាន​ដាក់បញ្ចូល​អោយ​ម្តាយ​និង​មាន​ការចាក់​ថ្នាំ​តាម​ខ្សែ​សេរ៉ូម​ផងដែរ ។​

​លោក ធឿន ស្រស់ អាយុ​៤០​ឆ្នាំ​ត្រូវជា​ប្តី ស្ត្រី​រងគ្រោះ​បាន​អោយដឹង​ដែរ​ថា ប្រពន្ធ​របស់​គាត់​ពិត​ជា​បាន​ស្លាប់​ដោយសារ​ពេទ្យ​ចាក់​ថ្នាំ​ខុស​បច្ចេកទេស​យ៉ាង​ពិតប្រាកដ ព្រោះ​មុនពេល​ទៅ​ពេទ្យ ប្រពន្ធ​របស់​គាត់​ដើរលេង​ពេញ​ភូមិ ហាក់​មិន​មាន​អ្វី​គួរអោយ​ព្រួយបារម្ភ​ទេ​។ ប្តី​សពថា គាត់​នឹង​ប្តឹង​ម្ចាស់​មន្ទីរ​សំរាក​ព្យាបាល​នោះ​ទៅ​សមត្ថកិច្ច​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​សព​ប្រពន្ធ​អោយ​ខាន​តែ​បាន ។​

​ពាក់​ពន្ធ័​និង​ករណី​ប្តី​សព​ស្ត្រី​រងគ្រោះ​ចោទប្រកាន់​ជុំវិញ​ការស្លាប់ អ្នកជំងឺ​ឈ្មោះ ទេព ចិន្តា​នោះ លោក​វិជ្ជ បណ្ឌិត វ៉ាន់​ចេស ម្ចាស់​មន្ទីរ​សំរាក​ព្យាបាល​សុខា​ប៉ោយ​ប៉ែត បានអោយដឹងថា ពិតជា​មាន​អ្នកជំងឺ ឈ្មោះ​ទេព​ចិន្តា មក​សំរាក​ព្យាបាល​នៅ​គ្លីនិក​របស់​លោក​មែន​។ លោកគ្រូ​ពេទ្យ​ដដែល​ថា​តាម​ការសន្និដ្ឋាន​បឋម អ្នកជំងឺ​មាន​បញ្ហា​ខួរក្បាល​ធ្ងន់ធ្ងរ ហើយ​សំរាក​ព្យាបាល​បាន​តែ​មួយ​ភ្លេតក៏​បញ្ជូន​ចេញ​វិញ ដោយ​និយាយ​បែប​ស្ទាក់ស្ទើ​ហើយក៏​បិទ​ទូរ​សព្ទ័​តែម្តង ។​

​លោក កែវ សុភ័ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១​វិច្ឆិកា​២០១៩​នេះ​ថា មន្ទីរ​សំរាក​ព្យាបាល​សុខា​ប៉ោយប៉ែ​ត​ហ្នឹង​ដូចជា​មិន​ធ្លាប់​ឮឈ្មោះ​នោះទេ​?​។ លោក​ថា ពាក់ព័ន្ធ​និង​លិខិតអនុញ្ញាត​អាជីវកម្ម មានតែ​ច្រកចេញចូល​តែ​មួយ​ក្រុង​ប៉ោយប៉ែ​ត​ទេ​ដែល​មាន​សិទ្ធិ អនុញ្ញាត​ច្បាប់​អាជីវកម្ម​នោះ​។ ចំណែក​លោក​មិន​មាន​សិទ្ធិ​ដូច​មុន​ទៀតឡើយ​៕

Filed in: ព័ត៌មានជាតិ