សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សំបុត្រ​ប្រធានាធិបតី​ត្រាំ​២​ច្បាប់​ផ្តាំ​មក​សម្ដេច​តេ​ជោថា​អាមេរិក មិន​មាន​ការគាំទ្រ​អោយមាន​ការផ្លាស់ប្តូ​ររ​បប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​

​សំបុត្រ​ប្រធានាធិបតី​ត្រាំ​២​ច្បាប់​ផ្តាំ​មក​សម្ដេច​តេ​ជោថា​អាមេរិក មិន​មាន​ការគាំទ្រ​អោយមាន​ការផ្លាស់ប្តូ​ររ​បប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​

ភ្នំពេញ​៖ រសៀល​ថ្ងៃ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នៅ​វិមាន​សន្តិភាព សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួសំ​បុត្រ​ពីរ​ច្បាប់​របស់​ប្រធានា​ធិបតី​ត្រាំ​ដែល​ផ្ញើ​មក​តាម​រយៈ លោកប៉ា​ទ្រិក​មឹ​ហ្វី​( Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​។​

​លិខិត​ដែល​លោកប៉ា​ទ្រិក​មឹ​ហ្វី​( Patrick Murphy) នាំយកមក ជូន សម្តេច​តេ​ជោមាន​៖ ទី​០១ និយាយ​អំពី​ទំនាក់ទំនង និង​សហប្រតិបត្តិការ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ដែល​សហរដ្ឋអាមេរិក​មានបំណង​ពង្រឹង និង​ធ្វើអោយ​កាន់តែ​ប្រសើ​ឡើង​នូវ​ទំនាក់ទំនង​ដែល​ប្រទេស​ទាំង​ពីរ​មាន​ជា​យូរលង់​មកហើយ ដែល​ក្នុងនោះ​គឺមាន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ជា​ច្រើន​វិស័យ​។​

​ក្នុង​លិខិត​ពី​សេត​វិមាន​វ៉ា​យ​ហៅ​ស៍ ( White House) លោក​ប្រធានាធិបតី Donald Trump បានបញ្ជាក់​ច្បាស់​អំពី​ជំហរ​សហរដ្ឋអាមេរិក​ដោយ​មាន​ការប្ដេជ្ញា​ខ្ពស់​ក្នុង​ការគាំទ្រ​ដល់​ប្រទេស​កម្ពុជា ជាពិសេស​គោរព​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា និង​មិន​មាន​ការគាំទ្រ​អោយមាន​ការផ្លាស់ប្តូ​ររ​បប​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះទេ​។ ជា​ពិសេស​ទៀត​នោះ គឺ​សហរដ្ធអាមេរិ​ក​នឹង​ជួយ​ការពារ​អធិបតេយ្យភាព​កម្ពុជា​ផងដែរ ហើយ​សហរដ្ឋអាមេរិក​នឹង​បន្ត​ជួយ​កម្ពុជា​អោយមាន​ប្រព័ន្ឋ​គ្រប់គ្រ​ង​ហិរញ្ញវត្ថុ​រឹងមាំ​ប្រកបដោយ​តម្លាភាព ទប់ស្កាត់​ការ​លាងលុយកក្វក់​ដែល​ធ្វើអោយប៉ះពាល់​ដល់​ប្រទេស​ជាតិ ព្រម​ទាំង​ជំនួយ​បច្ចេកទេស​ជា​ច្រើន​ទៀត​ដែល​កម្ពុជា​ត្រូវការ គឺ​សហរដ្ធអាមេរិ​ក​នឹង​ជួយ​ដើម្បី​ជំរុញ​មិត្តភាព និង​កិច្ច​សហការ​អោយ​កាន់តែ​ល្អ​នឹង​ជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​កាន់តែខ្លាំង​។​

​ចំពោះ​លិខិត​ទី ២ គឺ​លោក​ប្រធានាធិបតី Donald Trump គោរព​អញ្ជើញ សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ប្រជុំ​កំពូល​ពិសេស​រវាង​សហរដ្ធអាមេរិក និង​អាស៊ាន នៅលើ​ទឹកដី​សហរដ្ធ​ក្នុង​ឆមាស​ទី​១​ក្នង​ឆ្នាំ ២០២០ ខាងមុខនេះ​។ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ក៏​បាន​ចូលរួម​រំលែក​នូវ​ព្រះ​មរណទុក្ខ​ចំពោះ​ការយាង​សោយ​ទីវង្គត​របស់ សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទី​វី ដែល​ព្រះអង្គ​បាន​ចូលរួម​លើកស្ទួយ​វិស័យ​វប្បធម៌​ជា​ច្រើន​របស់​ប្រទេស​កម្ពុជា​នោះ ហើយ​បាន​យាង​សោយ​ទិវង្គត​កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា​កន្លងទៅ​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អរគុណ​សហរដ្ឋអាមេរិក​ដែល​បាន​គាំទ្រ​ប្រទេស​កម្ពុជា​តាំង​ពី​កម្ពុជា​មិនទាន់​ទទួលបាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៥៣ មកម្ល៉េះ​។ នេះ​គឺ​បង្ហាញ​ពី​ចំណងមិត្តភាព​និង​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​ដែល​មាន​រយៈពេល​យូរលង់​មកហើយ​។ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏​បាន​អរគុណ​ដល់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ដែល​បាន​នាំយក​លិខិត ២​ច្បាប់​របស់​លោក​ប្រធានាធិបតី Donald Trump ទាក់ទង​ទៅនឹង​ទាក់ទង​ទៅនឹង​ការបង្កើន​ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ និង​លិខិតអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពុល​ពិសេស​អាមេរិក​អាស៊ាន ២០២០ ។​

​សម្តេច​តេជោ បាន​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការបង្កើន​មិត្តភាព​ល្អ​ជាមួយ​សហរដ្ធ​អា​មរិក ហើយ​រីករាយ​នឹងចូលរួម​កិច្ចប្រជុំ​ពិសេស​ដែល​រៀបចំ​ដោយ​សហរដ្ធអាមេរិក​នៅ​ឆ្នាំក្រោយ​នេះ​។ សម្ដេច​តេជោ អរគុណ​ដល់​ឯកឧត្តម​អគ្គរដ្ធទូត​អាមេរិក​ដែល​បាន​ចូល​រួមរំលែក​នូវ​ព្រះរាជ​មរណៈទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ការយាង​សោយ​ទិវង្គត​របស់​ព្រះរៀម នរោត្តម បុប្ផា​ទេវី ហើយ សម្តេច​តេជោ ក៏​បាន​អរគុណ​ដល់​ឯកឧត្តម​ផងដែរ​ដែល​កន្លងមក​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា និង​ពិធី​បុណ្យ​អុំទូក​អកអំបុក​កន្លងមកនេះ ។​សម្តេច​តេជោ ក៏​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​លោក​ប្រធានាធិបតី Donald Trump ហើយ​នឹង​ចាត់​មន្ត្រី​ក្រសួងការបរទេស​អោយ​រៀបចំ​លិខិត​ឆ្លើយតប​ជា​ផ្លូវការ​ទៅ​សេត​វិមាន​វិញ​នៅ​ពេល​ឆាប់​នេះ​៕​ប្រភព​ហ្វេ​សប៊ុក​នាយករដ្ឋមន្ត្រី​

Filed in: ព័ត៌មានជាតិ