សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ការធ្វើ​សេដ្ឋកិច្ច​សេរីរ​ជាមួយ​ចិន​កម្ពុជា​ចំណេញ​តើ​!

​ការធ្វើ​សេដ្ឋកិច្ច​សេរីរ​ជាមួយ​ចិន​កម្ពុជា​ចំណេញ​តើ​!

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ខាងមុខនេះ ថ្នាក់ដឹកនាំ​កំពូល​រវាង​កម្ពុជា​-​ចិន នឹង​រៀបចំ​កិច្ចពិភាក្សា​ផ្លូវការ​លើកដំបូង ស្ដី​អំពី​ការ​សិក្សា​ស្រាវជ្រាវ​លទ្ធភាព​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន​។​ប្រសិនបើ​យន្ដការ​នេះ​បាន​សម្រេច​ជា​លទ្ធផល កម្ពុជា​មាន​តែ​ផលចំណេញ​យ៉ាង​លើសលុប ដោយ​គ្មាន​ការខាតបង់​អ្វី​នោះឡើយ​។​

​នេះ​បើ​តាម​លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិកា និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​អះអាង​តាមរយៈ​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី នា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ៖ “…​កម្រិត​នៃ​ការធ្វើ​ពាណិជ្ជកម្ម​សេរី គឺជា​កម្រិត​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ដ៏​ខ្ពស់​បំផុត​រវាង​ប្រទេស​និង​ប្រទេស ឬក៏​ចង្កោម​ប្រទេស​និង​ប្រទេស​…​ប្រទេស​តូច​ដូច​កម្ពុជា នឹង​អាច​ទទួលបាន​ប្រយោជន៍​ធំ ប្រសិនបើ​យើង​ធ្វើ​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ធំ​ដូច​ជា​ប្រទេស​ចិន​…​កុំ​ថា​ទីផ្សារ​យើង​ជា​ទីផ្សារ​តូច​…​ទីផ្សារ​យើង ជា​ទីផ្សារ​មួយ​ដែល​ប្រទេស​ចិន​ចាប់អារម្មណ៍​…​ចុះ​អ្វីដែល​យើង​អាច​នាំ​ចូល​ទៅ​ប្រទេស​ចិន​វិញ​?…​យើង​ឃើញថា ប្រទេស​ចិន​នាំចូល​ទំនិញ​កសិផល​ពី​ប្រទេស​មួយចំនួន នៅ​ជិត​ខាងយើង​ទៅ​ទីផ្សារ​ចិន ព្រោះ​ប្រទេស​ចិន​មាន​ប្រជាជន​ជិត​៣​ពាន់​លាន​នាក់​…​ហេតុ​នេះ​កម្ពុជា​យើង ក៏​មាន​លទ្ធភា​នឹង​នាំ​ផលិតផល​កសិកម្ម​មួយចំនួនធំ ទៅ​ឲ្យ​ប្រទេស​ចិន​ដែរ​…​ដែល​កន្លងមក យើង​មិន​នាំ​ទៅ​បាន​ពេញទំហឹង ដោយសារ​យើង​មានរ​បាំង​ខ្លះ ដែល​មិនមែន​ជា​របាំង​ពន្ធ ដូចជា​បញ្ហា​អនាម័យ និង​ភូតគាម និង​របាំង​បច្ចេកទេស ។​ល​។​…” ។​

​លោក សុ​វិជាតិ ក៏​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​កម្ពុជា​សម្រេច​បើក​កិច្ចចរចា ដើម្បី​ឈាន​ទៅ​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នោះ គឺ ៖
​ទី​១. នៅក្រោម​ឆត្រ​របស់​អាស៊ាន កម្ពុជា​បាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (RCEP) ដែល​អាស៊ាន​បាន​ធ្វើ​ជាមួយ​ប្រទេស​ចំនួន​៦ ដូចជា ចិន កូរ៉េ ជប៉ុន ឥណ្ឌា ញូ​វ​ហ្សេ​លែ​ន និង​អូស្ដ្រាលី​។ ដំណាក់កាល​នេះ កម្ពុជា​បាន​យោគយល់​គ្នា​មួយចំនួន​រួចជាស្រេច​ហើយ ជាមួយ​ភាគី​ចិន​។ ដូច្នេះ​អ្វី​ដែល​កម្ពុជា ត្រូវ​ធ្វើ​ជាមួយ​ភាគី​ចិន គឺ​ពិនិត្យ​លទ្ធភាព​ចន្លោះប្រហោង​ដែល​ពុំ​ទាន់​បាន​ជជែក​គ្នា​អស់ ដើម្បី​ឈាន​ទៅ​ដល់​កម្រិត​ខ្ពស់​បំផុត​មួយ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រួមគ្នា​។​

​ទី​២. រៀងរាល់ឆ្នាំ តាមរយៈ​ជំនួប​រវាង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ តែងតែ​ជំរុញ​ឲ្យមាន​ការសម្រេ​ច​បាន​នូវ​ទំហំ​ពាណិជ្ជ​រវាង​គ្នា​ឲ្យ​កាន់តែ​ធំ​ឡើង​។ ហេតុនេះ ប្រទេស​ទាំង​ពីរ ត្រូវ​ស្វែងរក​យន្ដការ​ណាមួយ ដើម្បី​ធានា​ឲ្យ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​គ្នា កាន់តែ​រលូន និង​មាន​ភាព​លូតលាស់​ថែមទៀត​។​
​ទី​៣. តាមរយៈ​ការបណ្ដាក់ទុន​ដ៏​ច្រើន​លើសលុប​របស់​វិនិយោគិន​ចិន​មក​កម្ពុជា បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា កម្ពុជា​ជា​ទីតាំង​សក្ដានុពល​ដែល​ចិន​កំពុង​សំឡឹងមើល ហើយ​មាន​បំណង​បណ្ដាក់ទុន​វិនិយោគ​បន្ថែមទៀត​។ កត្តា​នេះ​ហើយ ដែល​ក្រុម​ការងារ​វិនិយោគ​ត្រូវ​ធ្វើ​ការសិក្សា​ស្រាវជ្រាវ និង​ពិភាក្សា​ឲ្យបាន​ជាក់លាក់ ។​

​មន្ដ្រី​នាំពាក្យ​រូបនេះ ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រុមការងារ​ដែល​នឹង​ចូលរួម​ក្នុង​កិច្ចចរចា​នេះ រួមមាន​៤​ក្រុម​គឺ ក្រុមការងារ​ចរចា​ផ្នែក​ទំនិញ ក្រុមការងារ​ចរចា​ផ្នែក​សេវាកម្ម ក្រុមការងារ​ចរចា​ផ្នែក​សហប្រតិបត្តិការ និង​ក្រុមការងារ​ចរចា​ផ្នែក​សេដ្ឋកិច្ច និង​វិនិយោគ​។​

​សូម​បញ្ជាក់​ដែរ​ថា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​ថ្លែង​ពី​ខេត្ត​ព្រះសីហនុ កន្លែង​ដែល​សម្តេច​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​៣៤​ខ្សែ ថា ការធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន នឹង​ធ្វើឱ្យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​កាន់តែ​ប្រសើរ ហើយ​ការរកស៊ី​ជាមួយ​ចិន​នេះ មិនមែន​មាន​តែ​កម្ពុជា​ឡើយ សូម្បី​សហរដ្ឋអាមេរិក​ក៏​រកស៊ី​ជាមួយ​ចិន​ដែរ​។​«​ហ៊ុន សែន មិនមែន​ធ្វើ​ត្រឹមតែ​ទាញ​អ្នកវិនិយោគ​មក​តែ​ប៉ុណ្ណឹង​ទេ នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៩​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នឹង​ចាប់​ដំណើរការ ហើយ​នឹង​សម្រេច​ជោគជ័យ​ក្នុង​រយៈពេល​ដ៏​ខ្លី​។ ពេលណា​ដែល​យើង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទីផ្សារ​ចិន​នឹង​បើកចំហរ​សម្រាប់​ទំនិញ​របស់​កម្ពុជា​»​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា «​នៅ​ប្រទេស​ដទៃ​ផ្សេងទៀត រួមទាំង​សហរដ្ឋ​អាមេរិក​មាន China Town គ្រប់​ទីកន្លែង ប៉ុន្តែ​កម្ពុជា​មិនទាន់មាន China Town នោះឡើយ នៅ​ប្រទេស​បារាំង​ក៏​មាន China Town ដែរ ចុះ​ចង្រៃ​អី​គ្រាន់តែ​ចិន មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ វា​បង្កើត​ទៅ​ជា​រឿង​»​។​
​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ស៊ា​ង ថៃ បាន​កាសែត កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​ថា ការចរចា​ពាណិជ្ជកម្ម​សេរី​នេះ គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បើក​ច្រក​កាន់តែ​ធំ​សម្រាប់​ផលិតផល​របស់​កម្ពុជា អាច​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដែល​ប្រជាជន​ជាង​១​ពាន់​លាន​នាក់​។ លោក​ថា វិស័យ​ដែល​នឹង​ធ្វើការ​ចរចា​នោះ គឺ​មាន​វិស័យ​ពាណិជ្ជកម្ម​, វិស័យ​សេវាកម្ម​, វិស័យ​វិនិយោគ និង​វិស័យ​មួយចំនួនទៀត​។​

​ការពិបាក​នាំចេញ​ទៅ​ប្រទេស​ចិន គឺ​ពាក់ព័ន្ធ​ជាមួយ​នឹង​លក្ខខណ្ឌ​អនាម័យ និង​ភូតគាម​អនាម័យ ដែល​រហូត​មកដល់ពេលនេះ កសិផល​មាន​៤​មុខ​ប៉ុណ្ណោះ ដែល​ចិន​អនុញ្ញាត​ឲ្យ​កម្ពុជា នាំចេញ​ទៅ​ប្រទេស​របស់​ខ្លួន​រួមមាន​៖ ពោត​, ដំឡូង​មី​, អង្ករ និង​ចេក ខណៈ​ដែល​កម្ពុជា​កំពុង​ចរចា​នាំចេញ​ផលិតផល​ផ្សេងៗ​ទៀត​ដូចជា​៖ ស្វាយ​, ម្រេច​, ផ្លែ​ស្រកានាគ​, ទឹកមាត់​ត្រចៀកកាំ​, ផ្លែ​មាន​ប៉ៃលិន និង​ដូងក្រអូប​ជាដើម​។​

​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ដែល​កាលពី​ឆ្នាំ​២០១៨ សម្រេច​បាន​ទឹកប្រាក់ ៧,៤០០​លាន​ដុល្លារ​អាមេរិក នៅក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា ទៅ​ចិន​មាន​ទំហំ​ទឹកប្រាក់​១,៣៧៧​លាន​ដុល្លារ​អាមេរិក កើនឡើង​៣៧% និង​នាំចូល​មាន​ទំហំ​ទឹកប្រាក់ ៦,០០០​លាន​ដុល្លារ​អាមេរិក គឺ​បាន​កើនឡើង ២៦%​។ ប្រទេស​ទាំង​ពីរ​បាន​ដាក់​ចេញ​នូវ​គោលដៅ​ថ្មី​ទៀត គឺ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ឈានដល់ ១០​ប៊ី​លាន​ដុល្លា​អាមេរិក នៅ​ឆ្នាំ​២០២៣​។​ផ្ទុយ​ទៅ​វិញ​សម្រាប់​លោក​មាស​នី​អ្នកវិភាគ​សង្គម​បាន​វាយតម្លៃ​ថា​៖​កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើឲ្យ​ប្រទេស​ចិន​ត្រួតត្រា​កម្ពុជា​តែម្តង​លើ​វិស័យ​ពាណិជ្ជកម្ម​!?​។​

Filed in: ព័ត៌មានជាតិ