សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទូត​ជប៉ុន​សន្យា​ជួយ​ជម្រុញ​ការវិនិយោគ​លើ​ក​ការប្រមូល​សម្រាម​នៅ​រាជធានី​ភ្នំពេញ​

ទូត​ជប៉ុន​សន្យា​ជួយ​ជម្រុញ​ការវិនិយោគ​លើ​ក​ការប្រមូល​សម្រាម​នៅ​រាជធានី​ភ្នំពេញ​

ភ្នំពេញ​៖​ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្នើរ​សុំ​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នាំ​អ្នកវិនិយោគ​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍ​រីកចំរើន​មួយ​កម្រិត​ថែម​ទៀត​។​

​ជា​ការឆ្លើយតប​លោកមិ​កាមិ​ម៉ាស្សា​ហិ​រូ​(H.E.Mr.MIKAMIMasahiro)​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​ក៏​នឹង​ជួយ​ជំរុញ​ឱ្យ​មាន​អ្នក​វិនិយោគ​ជប៉ុន​មក​ធ្វើ​ការវិនិយោគ​លើ​បញ្ហា​ការគ្រប់គ្រង​និង​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ផងដែរ​។​

​កាលពី​រសៀល ថ្ងៃទី​២០​ខែវិចិ្ឆកា​ឆ្នាំ​២០១៩​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង លោកមិ​កាមិ​ម៉ាស្សា​ហិ​រូ​(H.E.Mr.MIKAMIMasahiro)​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សាលា​រាជធានី​ភ្នំពេញ​បាន​ជួប​ពី​ភាក​ក្សា​គ្នា​ដើម្បី​ស្វែងយល់​អំពី​ការគ្រប់គ្រង​សំណល់​នៅក្នុង​រាជធានី​ភ្នំពេញ​ការទាញយក​ថាមពល​ពី​សំណល់​(Waste Energy) ។​

​លោក​អភិបាល​រាជធានី​បាន​ជម្រាប​ទូត​ថា​ទន្ទឹម​នឹង​ការរីកចំរើន​នេះ​ភ្នំពេញ​ក៏​បាន​លេចចេញ​ជា​បញ្ហា​ប្រឈម​ជាច្រើន​ផងដែរ​ដូចជា​បញ្ហា​កកស្ទះ​ចរាច​រណ៍​ដែល​បញ្ហា​នេះ​ជប៉ុន​ក៏​បាន​ជួយ​យ៉ាងច្រើន​ផង​ដែរ​មាន​ទាំង​ការជួយ​លើ​ការសិក្សា​លើ​បញ្ហា​លំហូរ​ចរាចរណ៍​ការផ្តល់​នូវ​រថយន្ត​ក្រុង​និង​ការផ្តល់​ជា​បង្គោល​ភ្លើងស្តុប​ថ្មី​ចំនួន​១០០​ដើម្បី​តម្លើង​ក្នុង​រាជធានី​ភ្នំពេញ​។​បញ្ហា​ការកកស្ទះ​សំរាម​និង​បញ្ហា​ស្ទះលូ​ជា​ដើម​ប៉ុន្តែ​បញ្ហា​នេះ​យើង​បាន​ធ្វើ​ការដោះស្រាយ​ជា​បណ្តើរៗ​ហើយ​ហើយ​ជប៉ុន​ក៏​បាន​ជួយ​ផងដែរ​ដោយ​មកដល់ពេលនេះ​ជប៉ុន​តាមរយៈ​អង្ក​ការ​ចៃ​កា​បាន​នឹង​កំពុង​អនុវត្ត​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៤​។​

​លោកមិ​កាមិ​ម៉ាស្សា​ហិរូ​ឯកអគ្គរាជទូត​ជប៉ុ​ន បាន​សម្តែង​ការកោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការអភិវឌ្ឍន៍​ខ្លួន​បាន​យ៉ាង​លឿន​ក្នុង​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​វិស័យ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​អាគារ​ខ្ពស់ៗ​ក្នុង​រាជធានី​ភ្នំពេញ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​លោក​អគ្គរាជទូត​បាន​បញ្ជាក់​ថា​ការគ្រប់គ្រង​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ជា​រឿង​មួយ​ដែល​លោក​បាន​ចាប់អារម្មណ៍​ខ្លាំង​ដោយ​នៅពេល​ខាងមុខ​នេះ​ជប៉ុន​និង​ជួយ​លើ​បញ្ហា​នេះ​តាមរយៈ​ជួយ​ផ្សព្វផ្សាយ​និង​អប់រំ​ប្រជាពលរដ្ឋ​ឱ្យបាន​យល់​ពី​ការ​ទុកដាក់​និង​ផល​ប៉ះពាល់​ពី​បញ្ហា​សំរាម​នេះ​។​ជាង​នេះ​ទៅ​ទៀត​លោក​ក៏​នឹង​ជំរុញ​ឱ្យ​មាន​អ្នក​វិនិយោគ​ជប៉ុន​មក​ធ្វើ​ការវិនិយោគ​លើ​បញ្ហា​ការគ្រប់គ្រង​និង​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ