សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុមហ៊ុន​ជីក​កកាយ​អាចម៍ដី​លក់​មួយ​នៅ​ក្រុង​ខេមរភូមិន្ទ​កំពុង​បំពាន​បម្រាម​សាលាក្រុង​និង​ជំនាញ​ពាក់ព័ន្ធ​តែ​មិន​ទាន់​ចាប់បាន​!

​ក្រុមហ៊ុន​ជីក​កកាយ​អាចម៍ដី​លក់​មួយ​នៅ​ក្រុង​ខេមរភូមិន្ទ​កំពុង​បំពាន​បម្រាម​សាលាក្រុង​និង​ជំនាញ​ពាក់ព័ន្ធ​តែ​មិន​ទាន់​ចាប់បាន​!

កោះកុង ៖ កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋបាល​ក្រុង​ខេមរភូមិន្ទ​ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន បាន​ចុះ​ផ្អាក​ទាំងស្រុង ចំពោះ​ក្រុមហ៊ុន​ចំនួន​០៥​ដែល​កំពុង​ធ្វើ​សកម្មភាព​ជីករ​រណ្តៅ​និង​ដឹកជញ្ជូន​អាចម៍ដី​លក់​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាតិ រំលោភ​បំពាន​ទៅ​លើ​អនុក្រិត្យ​លេខ​៨០​របស់​រាជរដ្ឋាភិបាល ដែល​ដាក់​តំបន់​នោះ ជា​តំបន់​អភិរក្ស​ដោយ​មិន​អនុញ្ញាតិ​ឲ្យមាន​ការកា​ប់​ទន្ទ្រាន ឈូសឆាយ​និង​ធ្វើ​អាជីវកម្ម​ផ្សេងៗ​ក្នុង​ទ្រង់ទ្រាយ​ធំ​ឡើយ​។

​បើ​តាម​ប្រភពព្រី​ក្រុម​មន្ត្រី​អាជ្ញាធរ បាន​បង្ហើប​ប្រាប់ឲ្យដឹង​ថា ៖​នៅ​ថ្ងៃ​ទី​១៨​និង​ទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩ មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ ក្រុមហ៊ុន រិទ្ធ ធារ៉ា បាន​ចូល​ទៅ​ជីក​យក​អាចម៍ដី​លក់​យក​លុយ​ចាយ​ខ្លួនឯង ដោយ​ធ្វើ​មិនដឹងមិនលឺ​ទៅ​និង​បម្រាម​របស់​សាលាក្រុង​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ឡើយ​។​

​ជុំវិញ​ការរំលោភបំពាន​នេះ បើ​តាម​ប្រភព​ដដែល​ឲ្យដឹងថា ភ្លាមៗ​គណៈបញ្ជាការ​ឯកភាព​ក្រុង ល៏បាន​ចាត់តាំង​កម្លាំង​ចុះ​អន្តរាគមន៍ ប៉ុន្តែ​ម្ចាស់​ក្រុមហ៊ុន​បាន​បញ្ជា​គ្រឿងចក្រ​និង​រថយន្ត​បើក​ចេញពី​កន្លែង​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស​បាត់​ដែរ ។​ប្រាការ​នេះ​ធ្វើឲ្យ​មាន​ចម្ងល់​ថា​តើ​ខ្មោច​ណា​វាឲ្យ​ពត៍មានឬ​បាន​ក្រុមហ៊ុ​ន​រត់​រួច​ចឹង​?​។ តែ​គេ​សង្ឃឹម​ថា​ប្រសិនបើ​គ្មាន​ការឃុបឃឹត​គ្នា​ទេ​វា​នឹង​មាន​ការផាកពិន័​យ​ព្រោះ​គេ​ដឹង​ឈ្មោះ​ក្រុមហ៊ុន​ល្មើស​ទៅ​ហើយ​នោះ​៕

Filed in: ព័ត៌មានជាតិ