ភ្នំពេញ ៖ ដែកកង់យោងដែលបើតាមល្បឿនមានទម្ងន់រាប់តោនបាន ធ្លាក់ពីអគារ៤២ជាន់មក ចំកញ្ចក់ក្រោយរថយន្តទំនើបរបស់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១និង២៥នាទី ថ្ងៃត្រង់ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើដងផ្លូវចំណុចសំណង់អគា៤២ជាន់ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
រថយន្តរងគ្រោះ ម៉ាក ម៉េកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-7788 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ តែសំណាងមិនមានមនុស្សរងគ្រោះ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក៏មានករណីធ្លាក់ដែកពីអគារ៤២ ជាន់នេះ មកទម្លុះរថយន្តផ្នែកខាងមុខ ម៉ាកឡិចស៊ី ៣៥០ របស់ពលរដ្ឋមួយគ្រឿងផងដែរ ។ករណីយ៍នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញបញ្ជាឱ្យផ្អាកការដ្ឋានសំណង់នៅអគារកម្ពស់ ៤២ ជាន់នោះ ជាបណ្តោះអាសន្ន នៅរសៀលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះដែរ ។