សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រៅពី​រកស៊ី​ចីន​ចូល​មក​ស្រុក​ខ្មែរ​២​នាក់់​ត្រូវ​ចាប់ខ្លួន​រឿង​លួច​ម៉ូតូ​!

​ក្រៅពី​រកស៊ី​ចីន​ចូល​មក​ស្រុក​ខ្មែរ​២​នាក់់​ត្រូវ​ចាប់ខ្លួន​រឿង​លួច​ម៉ូតូ​!

​ខេត្តសៀមរាប ៖ ជនជាតិ​ចិន ២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ឃាត់ខ្លួន​បាន​នា​រសៀល ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​បន្ទាប់ពី​បាន​ធ្វើ​សកម្មភាព​កាច់ សោ​ម៉ូតូ​នៅ​កណ្តាល​ក្រុង​សៀមរាប បាន​សម្រេច​រួច​ជិះ​ជិត​ដល់​ភ្នំពេញ ។

​លោក​វរសេនីយ៍ឯក ហង្ស សូផាត​ភី​រម្យ នាយការិយាល័យ​នគរបាល ព្រហ្មទណ្ឌ កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បានឲ្យដឹងនា រសៀល​ថ្ងៃ​ទី ១៨​នេះ​ថា ប្រតិបត្តិការ​នេះ​ជោគជ័យ​ទៅ​បាន​គឺ​ដោយសារ​កម្លាំង នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​យ៉ាង​ល្អ ។ លោក​បន្ត​ថា​ករណី​អំពើ​លួច​យក​ម៉ូតូ ០១ គ្រឿង ម៉ាក​ហុងដា​ឃ្លីក កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ​ចំណុច​បាយ័ន​ប៊ូ​ទិក អូ​តែ​ល​ស្ថិតនៅ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង / ខេត្តសៀមរាប ។​

​សូមបញ្ជាក់​ថា​កាលពី ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ពេលព្រឹក ពុំ​ចាំ​ម៉ោង​មាន បុរស​ជនជាតិ ថៃ​ម្នាក់ បាន​មក​ជួល​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឃ្លីក ស៊េរី ឆ្នាំ ២០១២ ពណ៌​ក្រហម លាយ​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១L-៩៣៤៣ ចំនួន​ពីរ​ថ្ងៃ​ក្នុង​មួយ​ថ្ងៃ​តម្លៃ​១០ ដុល្លារ ពី​ក្រុមហ៊ុន វិមាន​ណេរ​ទួ​រ ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលា ម៉ោង​១០ និង ០០ នាទី​ព្រឹក​បុរស​ជនជាតិ​ថៃ​ខាងលើ​បាន​ខ​ល​មក​ប្រាប់ ម្ចាស់​ក្រុមហ៊ុន​ថា ម៉ូតូ​ដែល​បាន​ជួល​ត្រូវ​បាន​បាត់ ទើប​ម្ចាស់​ក្រុមហ៊ុន ទួ រ បាន​ពិនិត្យ​មើល GPS ដែល​ចាប់​ជាប់ និង​ម៉ូតូ​ឃើញថា កំពុងធ្វើដំណើរ នៅ​ភ្នំពេញ​ទើប​ប្តឹង រាយការណ៍​មក​សមត្ថកិច្ច​តែម្តង ។​

​បន្ទាប់​ពី​ទទួលបាន​បណ្តឹង​កម្លាំង​នគរបាល​ខេត្តសៀមរាប​បាន​ទំនាក់ទំនង សហការ ជាមួយ លោក វរសេនីយ៍ឯក ខេង ម៉េង ឈាង ប្រធានការិយាល័យ​ព្រហ្មទណ្ឌ កំរិត​ស្រាល​នៃ​នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំ​ចាត់ចែង​ភ្លាមៗ​ធ្វើ​ការប្រម៉ា​ញ់ តាម​ចាប់បាន​ជនសង្ស័យ​២ នាក់​ជនជាតិ​ចិន ( មិន​ទាន់​ស្គាល់ ឈ្មោះ​ទេ ) និង​ម៉ូតូ​ជា​វត្ថុតាង​រួមទាំង​សម្ភារៈ​ជា​វត្ថុតាង​មួយ ចំនួន​ទៀត ។ បច្ចុប្បន្ន កម្លាំង​នគរបាល​ជំនាញ​ខេត្តសៀមរាប​កំពុង ឡើង​ទៅ​យក​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ដើម្បី កសាង​សំណុំរឿង ចាត់​តាមច្បាប់ ៕

Filed in: ព័ត៌មានជាតិ