សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្រុក​ខ្មែរ​មាន​សមុទ្ទ​តែ​ផលិត​អំបិល​ស៊ី​មិន​គ្រប់​!

ស្រុក​ខ្មែរ​មាន​សមុទ្ទ​តែ​ផលិត​អំបិល​ស៊ី​មិន​គ្រប់​!

កំពត​៖​ក្នុង​ចំណោម​បណ្តា​ប្រទេស​ន​នា​លើ​សកលលោក​ខ្មែរ​មាន​ភូមិសាស្ត្រ​ល្អ​ជាងគេ​គឺ​មាន​ទឹកសាប​និង​ទឹកប្រៃ​ព្រៃ​ភ្នំ​ម៉ា​កំប្លេ​!​។​តែ​ចូល​ដល់​សម័យ​ហ្វេ​សប៊ុក​នេះ​អ្វីដែល​គួ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ត្រង់​ថា​មាន​សមុទ្ទ​ដែរ​តែ​ផលិត​អំបឹល​ស៊ី​ខ្លួនឯង​មិន​គ្រប់​ទៅវិញ​។

​ឆ្នាំនេះ ក៏ដូចជា​ឆ្នាំ​មុន​ដែរ ការផ្គត់ផ្គង់​អំបិល​ក្នុង​ស្រុក​មិន​គ្រប់​តាម​តម្រូវការ​ទីផ្សារ​នោះទេ ។ កាលពី​ពេល​ថ្មីៗ​នេះ កម្ពុជា​បាន​នាំចូល​អំបិល ៥ ពាន់​តោន​ពី​ប្រទេស​ឥណ្ឌា ហើយ​នឹង​មាន​ការ​នាំចូល​ពី​ក្រៅប្រទេស​ជា​បន្តបន្ទាប់​ទៀត ។​នេះ​បើ​តាម​លោក ប៊ុន បារាំង ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប​។​លោក​បារាំង​ឲ្យ​កាសែតដឹងថា អំបិល​ក្នុង​ស្តុក​របស់​ខេត្ត​កំពត និង ខេត្ត​កែប នៅសល់​ប្រមាណ​ជា ២ ពាន់​តោន​ប៉ុណ្ណោះ មក​ទល់​ថ្ងៃនេះ ដោយសារ​ការ​ផលិត​កន្លងមក ជួប​បញ្ហា​អាកាសធាតុ ។​

​អំបិល​ទិញ​ពី​ឥណ្ឌា​នេះ​អាច​ទទួលយកបាន​ទាំង​គុណភាព និង តម្លៃ ពោល​គឺ​មាន​គុណភាព​ល្អ ជា​អំបិល​ធម្មជាតិ ដូច​អំបិល​យើង​ដែរ ហើយ​នាំ​ចូល​នេះ​សុទ្ធតែ​ឆ្លងកាត់​ការពិនិត្យ​ពិសោធន៍​ត្រឹមត្រូវ ។ រីឯ​តម្លៃ​ប្រហែល​អំបិល​យើង​ដែរ ។​

​លោក ប៊ុន បារាំង ថា​ក្រៅពី​ការ​នាំចូល ៥០០០ តោន​ពី​ឥណ្ឌា កម្ពុជា នឹង​បន្ត​នាំចូល​បន្ថែម​ទៀត ដើម្បី​បង្គ្រប់​តម្រូវការ​ទីផ្សារ​ព្រោះ​សហគមន៍ បានស្នើ​គោលការណ៍​ពី​រដ្ឋាភិបាល​ដើម្បី​នាំចូល​អំបិល​ដល់​ទៅ ៥ ម៉ឺន​តោន​សម្រាប់​ឆ្នាំ ២០១៩ នេះ ។​អ្នក​ផលិត​អំបិល​កំពុង​ត្រៀម​រៀបចំ ដំណើរការ​ផលិត​របស់​ខ្លួន​ហើយ ដែល​គេ​នឹង​ត្រូវ​ប្រមូល​ផល​ចាប់ពី​ខែ​មករា​ឆ្នាំក្រោយ ។ ឆ្នាំ​នេះ​ការផលិត​អំបិល​ក្នុងស្រុក​មាន​បរិមាណ ៣ ម៉ឺន​តោន ខណៈ​តម្រូវការ​មាន​ដល់ ១០ ម៉ឺន​តោន​។ តែ​ក្រៅពី​ការនាំ​ចូល​អំបិល​ដោយ​សហគមន៍ ក៏​មាន​ក្រុមហ៊ុន​ក្រៅ​សហគមន៍​នាំចូល​អំបិល​ពី​បរទេស រួម​ទាំង​ការ​នាំ​ចូល​តាម​ច្រករបៀង​មួយចំនួន​ដែរ ។ នៅ​ដើមឆ្នាំ ២០១៨ កម្ពុជា​បាន​នាំចូល​អំបិល​ពី​ចិន ១ ម៉ឺន​តោន ក្នុង​គម្រោង ៣ ម៉ឺន​តោន ៕

Filed in: ព័ត៌មានជាតិ