សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តួរីស​ដឹក​ជ្រូក​បើក​ធ្លាក់​ផ្លូវ ស្លាប់​មួយ របួសមួយ អ្នកបើក​រត់​បាត់

តួរីស​ដឹក​ជ្រូក​បើក​ធ្លាក់​ផ្លូវ ស្លាប់​មួយ របួសមួយ អ្នកបើក​រត់​បាត់

មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅលើ​កំណាត់​ផ្លូវ​លេខ 258D ស្ថិតក្នុង​ភូមិ​យាង​ថ្វី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​ជ័យ ។​ ​រថយន្ត​ដឹក​ជ្រូក​បើ​កក​ធ្លាក់​ប្រឡាយ​ដោយ​ខ្កួនឯង ម៉ាក​តូ​រី​ស ពណ៌​ខៀវ ក្រហម គ្មាន​ស្លាក​លេខ បាន​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ។ ក្រោយ​គ្រោះថ្នាក់​រួច អ្នកបើកបរ​រថយន្ត បាន​រត់គេចខ្លួន​បាត់​។

​លោក​វរៈសេនីយ៍ត្រី ជា ពី​សី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធត្ថ​ស្រុក​អូរជ្រៅ បានអោយដឹងថា ក្នុង​រថយន្ត​នោះ មាន​អ្នករួមដំណើរ​២​នាក់ ។ ១/​ឈ្មោះ បូ ផាន់​ណា ភេទ​ប្រុស អាយុ​18​ឆ្នាំ រស់នៅ​ស្រុក​សំ​ឡូ​ក ខេត្ត​បាត់ដំបង (​បណ្តាលអោយ​ស្លាប់​នៅនឹងកន្លែង​) ២/​ឈ្មោះ ខាត់ សល់ ភេទ​ប្រុស អាយុ​28​ឆ្នាំ រស់នៅ​ស្រុក​សំ​ឡូ​ក ខេត្ត​បាត់ដំបង (​មិន​រងរបួស​ទេ​) ។​

​លោក​វរៈសេនីយ៍ត្រី ជា ពិសី បានអោយដឹង​ទៀត​ថា រថយន្ត​ដឹក​ជ្រូក​នោះ​ឡើង​វ៉ា​កង់​បី ជ្រុល​ចង្កូត បណ្តាលអោយ​ធ្លាក់​ក្រឡាប់​ចូល​ប្រឡាយ​តែម្តង ។

ប​ច្ច​ប្បន្ន សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​តាម​រថយន្ត​ពេទ្យ​ទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរជ្រៅ ៕

 

 

IMG-20160813-WA0023 IMG-20160813-WA0022 IMG-20160813-WA0021

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ