សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្ពុជា​កាន់ទុក្ខ​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី​ទូទាំង​ប្រទេស​

​កម្ពុជា​កាន់ទុក្ខ​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី​ទូទាំង​ប្រទេស​

​ភ្នំពេញ​ ៖​ សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​និង​ជា​សមាជិក​ក្រម​ប្រឹក្សា​ធម្នុញ​បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម ៧៦​ព្រះវស្សា នា​វេលា​ម៉ោង ១២:៣០ នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យ​ព្រះរាជាណាចក្រ​ថៃ ដោយ​ជរាពាធ​។​

​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​យក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជា​ថ្ងៃ​កាន់ទុក្ខ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ការយាង​សោយ​ព្រះ​ពិរាល័យ​បស់ សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ដើម្បី​ជា​ការ​រម្លឹក​ដល់​ព្រះ​គុណបំណាច់​ដ៏​ធំធេង​របស់ ព្រះអង្គ ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា ជាពិសេស​លើ​ផ្នែក​សិល្បៈ វប្បធម៌ អរិយធម៌ និង​ជា​ការគោរព​ដល់​ព្រះរាជវង្សានុវង្ស​ផងដែរ​។​

​ទូលព្រះបង្គំ​ជា​ចាងហ្វាង​នាយក​និពន្ធ​និង​បុគ្គលិក នៃ​កាសែត​មាតុភូមិ សូម​ថ្វាយ​មហា​ព្រះ រាជ​កុសល ថ្វាយ​ព្រះ​វិញ្ញាណក្ខ័ន្ធ សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ដែល​ទ្រង់​បាន​យាង​ទៅ​កាន់​ទី​ឋាន​ព្រះ​បរ​ម សុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ព្រះ​ប្រសូត​នៅ​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​១៩៤៣ នា​រាជធានី​ភ្នំពេញ ទ្រង់​ជា​ព្រះ​រាជបុត្រី​ច្បង នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ និង​អ្នក​ម្នាង ផាត់ កា​ញ៉ុល នាដ​ការី នៃ​របាំ​ព្រះ​រាជទ្រព្យ ។ សម្តេច បុប្ផា​ទេវី គឺជា​ព្រះរៀម​របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ។​

​សម្ដេច​រាជបុត្រី ព្រះរៀម​បាន​ឲ្យ​កាសែត​ដឹង​ខ្លះៗ​ពី​ព្រះអង្គ​ដែល ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​ព្រះ​អយ្យកោ​គឺ សម្តេច ព្រះ​មហាក្សត្រីយានី ស៊ីសុវត្ថិ កុសុមៈ​នារីរ័ត្ន ដែលជា​អ្នកគ្រប់គ្រង​របាំ​ព្រះ​រាជទ្រព្យ និង​ព្រះ​អយ្យកា គឺ​សម្តេច​ព្រះ​នរោត្តម សុរាម្រិត​៖ “​ដោយសារ​ព្រះ​អយ្យកោ​របស់​ខ្ញុំ​ជា​អ្នកមើលការខុសត្រូវ ការបង្ហាត់​របាំ​ព្រះ រាជទ្រព្យ​ជា​រៀងរាល់​ព្រឹក ។ គ្រប់​គ្នា​នៅក្នុង​រាជវង្ស​ខ្ញុំ​មិន​ច្រើន​ក៏​តិច គឺជា​សិល្បករ​។ ដូច្នេះ​ខ្ញុំ​ក៏​មាន​ជំនាញ​នេះ​ដូចជា​ពួក​ទ្រង់ ដែរ​”​។​

​ទ្រង់​បាន​ក្លាយជា​នាដកា​ទី​មួយ​នៃ​របាំ​អប្សរា​ពេលដែល​ទ្រង់​មាន​ព្រះជន្ម ១៥ ឆ្នាំ​។​ពីព្រោះ​តែ​ភាព​ឆ្លៀវឆ្លាត​ក្នុង​សិល្បៈ​របាំ​ព្រះ​រាជទ្រព្យ​នេះ ទើប​ពេល​ដែល​ព្រះ​រាជបុត្រី​មាន​ព្រះ​ជន​បាន ១៨ ព្រះវស្សា ព្រះមហាក្សត្រីយ៍ ស៊ីសុវត្ថិ កុសមៈ​នារីរត្ន បាន​ប្រទាន​ព្រះនាម ដល់​ព្រះអង្គ​ថា ជា​នាដកា​រី​ដ៏​ស្រស់ស្អាត​។ ព្រះ​រាជបុត្រី បាន​បញ្ចប់​ការសិក្សា​នៅ​អនុវិទ្យាល័យ​ព្រះ​រាម្រិ​ត ហើយ​ទ្រង់​រៀប​អភិសេក​នៅ​ព្រះជន្ម ១៥ ព្រះវស្សា និង​មាន​បុត្រ ៥ អង្គ​។​

​នៅពេល​នោះ​ក្រោយ​ព្រះ មហាវីរក្សត្រ​ព្រះបាទ​នរោត្តម សីហនុ បានទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង​នៅក្នុង​ឆ្នាំ ១៩៥៣ ទ្រង់​បាន ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការអភិវឌ្ឍ​ប្រទេស និង​ផ្សព្វផ្សាយ​របាំ​នេះ​កាន់​ពិភពលោក​។ ព្រះអង្គ​បាន​នាំយក ក្រុម​របាំ​ព្រះ​រាជទ្រព្យ​ទៅ​តាម​គ្រប់​ដំណើរ​ទស្សនកិច្ច​ការទូត ឬ​រៀបចំ​ឱ្យ​មាន​ការ​សម្តែង​របាំ​នេះ​សម្រាប់​ភ្ញៀវ ពិសេសៗ​នៅក្នុង​ប្រទេស​កម្ពុជា​។​

“ របាំ​ព្រះ​រាជទ្រព្យ គឺជា​ស​ម្ប​តិ្ត​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិខ្មែរ​។ យើង​បាន​សម្តែង​របាំ​នេះ​គ្រប់​ទីកន្លែង នៅលើ​សកលលោក​ជា​ពិសេស​បណ្តា​ប្រទេស​សំខាន់ៗ​។ ខ្ញុំ​មាន​អនុស្សាវរីយ៍​ល្អៗ​ជាច្រើន​។ មួយ​ក្នុងចំណោម នោះ​គឺ​នៅពេល​ដែល​ព្រះ​បិតា​របស់​ខ្ញុំ​បាន​សុំ​ឱ្យ​ខ្ញុំ​រាំ​ជា​ការស្វាគមន៍ ឧត្តមសេនីយ៍ សាល​ដឺ​ហ្គោល ក្នុង​ឆ្នាំ ១៩៦៤ ” ។ ព្រឹត្តិការណ៍​នោះ​គឺ​នៅ​ប៉ារីស បន្ទាប់​ពី​ការ​សម្តែង​របាំ​អប្សរា នៅ Opera Garnier​។​

​ចាប់តាំងពី​ឆ្នាំ ១៩៦៥ ដែល​ជា​ឆ្នាំ​ដែល​ទ្រង់​បានប្រសូត​បុត្រ​ទី ៣ សម្តេចព្រះរៀម​បាន​ក្លាយជា​គ្រូបង្ហាត់​របាំ ព្រះ​រាជទ្រព្យ​។ នៅពេលនោះ គឺ​មាន​គ្រូបង្ហាត់​របាំ​ក្បាច់បុរាណ​ខ្មែរ ៣០០ នាក់ និង​សិស្ស​របាំ ៥០០ នាក់ ដែល មក​ពី​ឋានៈ​ផ្សេងៗ​គ្នា​។ នៅ​ដើមឆ្នាំ ១៩៧០ របាំ​ព្រះ​រាជទ្រព្យ​បាន​សម្តែង​ជា​ផ្លូវការ​ខ្លះ ប៉ុន្តែ​នៅ​ខែ​កញ្ញា ឆ្នាំ ១៩៧៣ សម្តេច​ព្រះ​មហាក្សត្រីយានី កុសុ​មៈ បាន​យាង​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។ សម្តេច​ព្រះរៀម បាន​យាង​ទៅ​តាម​ព្រះ​បិតា​របស់​ទ្រង់​ទៅ​ប្រទេស​ចិន ហើយ​បន្ទាប់មក​ទ្រង់​បាន​យាង​បន្តទៅ​ប៉ារីស​។​

​ទ្រង់​បាន ត្រលប់​មក​ដល់​ព្រំដែន​កម្ពុជា​ថៃ កន្លែង​ដែល​ទ្រង់​បាន​បង្កើត​ថ្នាក់ បង្ហាត់​របាំ​នៅ​ជំរំ​ជនភៀសខ្លួន​។ ទ្រង់​បាន គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​អ្នក​ដែល​នៅ​រស់​នៅ​ទូទាំង​ពិភពលោក​នាំគ្នា​បង្ហាត់​របាំ​ក្បាច់បុរាណ​ខ្មែរ​ឡើងវិញ​។ សម្តេច​ព្រះរាម បាន​យាង​ត្រលប់​មក​មាតុប្រទេស​វិញ នៅ​ឆ្នាំ ១៩៩១ ជាមួយនឹង​ព្រះ​បិតា​របស់​ទ្រង់ ។​

​បន្ទាប់ពី​របប​ប៉ុលពត មាន​អតីត​គ្រូបង្ហាត់ និង​អ្នករបាំ ប្រហែលជា ២០ នាក់ ; ប៉ុណ្ណោះ ដែល​នៅ​រស់រាន​មាន ជីវិត​។ សម្តេចព្រះរៀម​បាន​មានបន្ទូល​បន្ថែមថា “​យើង​បាន​ខិតខំ​ទាំងអស់គ្នា ដើម្បី​ធ្វើ​ឱ្យ​របាំ​នេះ​រស់​ឡើង​វិញ ទាំង​កាយវិការ ចលនា​មូលដ្ឋាន ; តន្ត្រី​បុរាណ និង​អ្វី​គ្រប់យ៉ាង​ដែល​ធ្លាប់​មាន​ពី​មុន​។ នេះ​គឺជា​ការងារ​ក្រុម ដែល​ប្រៀបដូចជា​គ្រួសារ​”​។​

​ជា​អនុ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​នៅ​ឆ្នាំ ១៩៩៣ និង​បន្ទាប់មក​ជា​រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ នា​ឆ្នាំ ១៩៩៨ សម្តេចព្រះរៀម​បាន​ដឹកនាំ​ក្រុម​អ្នកជំនាញ​និង​សិល្បករ ដាក់​ពាក្យ​សុំ​បញ្ចូល​របាំ​ក្បាច់​ខ្មែរ​បុរាណ ជា​ស្នាដៃឯក​ផ្នែក​បេតិកភណ្ឌ​បញ្ចេញ​សំឡេង និង​អរូបី​ខាង​ផ្នែក​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​។​ការទទួល ស្គាល់​ជា​អន្តរជាតិ​នេះ គឺជា​ភស្តុតាង​ដ៏​សំខាន់​បំផុត​នៃ​ប្រពៃណី​បញ្ចេញ​សម្លេង​និង​ការបង្ហាញ​នៃ​ទម្រង់​នៃ វប្បធម៌​ទៅ​គ្រប់​តំបន់​នៃ​ពិភពលោក​។ នៅ​ថ្ងៃ​ទី ០៧ ខែ​កញ្ញា ឆ្នាំ ២០០៣ អង្គការ​យូណេស្កូ បាន​ប្រកាស​ទទួល ស្គាល់​របាំ​ព្រះ​រាជទ្រព្យ​ជា​ស្នាដៃឯក​ផ្នែក​បេតិកភណ្ឌ​បញ្ចេញ​សំឡេង និង​អរូបី​ខាង​ផ្នែក មនុស្សជាតិ​។​

“ ក្រុម​របាំ​នេះ គឺជា​ព្រះរាជ​ទ្រព្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ​។ របាំ​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង ព្រះមហាក្សត្រ​។ ឥលូវ​នេះ ក្រុម​របាំ​នេះ​ជា​កម្ម​សិទ្ធ​របស់​រដ្ឋ​។ ពួក យើង​ជា​មន្ត្រីរាជការ​។ ពេលនេះ របាំ​ព្រះរាជ ទ្រព្យ​ជា​សម្បត្តិ​រដ្ឋ ហើយ​តួនាទី​របស់​យើង​គឺ​បង្ហាត់​ក្មេងៗ​អំពី​របាំ និង​វប្បធម៌​” ។​

​បច្ចុប្បន្ន ការរីកដុះដាល​នៃ​ការសម្តែង​របាំ​ក្បាច់​ខ្មែរ​បុរាណ​នៅ​ភោជនីយដ្ឋាន​ដែល​មើល​ទៅ​មិន​ល្អ​គ្រប់​លក្ខណៈ ; បានប្រែក្លាយ​របាំ​ដ៏​ពិសិដ្ឋ​នេះ​ទៅ​ជា​ផ្ទាំងទស្សនីយភាព​សម្រាប់​ភ្ញៀវទេសចរ​ដែល​ចង់​ទស្សនា​ដែល​គ្មាន​តម្លៃ សោះ​សម្រាប់​វប្បធម៌​។ ការ​រាំ​របាំ​នៅ​ភោជនីយដ្ឋាន​មិន​គួរ​ទទួលយក​នោះ​ទេ បើតាម​ព្រះរាជតម្រិះ​របស់​ទ្រង់​។​

 

Filed in: ព័ត៌មានជាតិ