សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តេជោ​សែន​៖​លុយ​បាន​ពី​ប្រេងកាត​នឹង​យក​ទៅ​ប្រើ​សម្រាប់​តែ​ការកសាង​ហេ​ដ្ឋា​រចនាសម្ពន្ធ័​តែប៉ុណ្ណោះ​!

តេជោ​សែន​៖​លុយ​បាន​ពី​ប្រេងកាត​នឹង​យក​ទៅ​ប្រើ​សម្រាប់​តែ​ការកសាង​ហេ​ដ្ឋា​រចនាសម្ពន្ធ័​តែប៉ុណ្ណោះ​!

ភ្នំពេញ ៖ នេះ​គឺជា​ដំណឹង​ដ៏​រីករាយ​មួយ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ។ ប្រសិនបើ​ប្រទេស​កម្ពុជា​អាច​បូម​យក​ប្រេង​របស់ខ្លួន​នៅ​ដើមឆ្នាំ ២០២០​នោះ​ពិតប្រាកដ​មែន វា​នឹង​ជួយ​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កាន់តែ​មាន​ការ​អភិវឌ្ឍន៍ និង រីកចម្រើន​បន្ថែម​មួយកម្រិត​ទៀត ។​សម្តេច​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​ធ្លាប់បាន​អះអាង​ថា​លុយ​ដែល​បាន​ពី​ប្រេងកាត​នឹង​យក​ទៅ​ចំណាយ​តែ​លើ​ការកសាង​ហេ​ដ្ឋា​រចនាសម្ពន្ធ័​តែប៉ុណ្ណោះ​!​។

​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង ឋាម​ពលបាន​ឱ្យ​កាសែតដឹងថា​៖ ក្រុមហ៊ុនគ្រីស​អេ​នើ​ជី​(​អប្សរា​) ឯ​.​ក បាន​ចុះកិច្ចសន្យា​ជាមួយនឹង​ក្រុមហ៊ុន​PT Profab​ដើម្បី​ផ្គត់ផ្គង់​ផ្លាត​ហ្វ​មក្បា​ល​អណ្តូង​ផលិតកម្ម​ខ្នាតតូច សម្រាប់​តំបន់​ប្រេង​អប្សរា ដែល​ជា​តំបន់​អភិវឌ្ឍន៍​ប្រេង​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​។ កម្ពុជា​នឹង​ផលិត​ដំណក់​ប្រេង​ទី​១​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ ។ ទន្ទឹម​នឹង​ច្បាប់​ប្រេងកាត ដែល​ទើប​បាន​អនុម័ត និង ដាក់ឱ្យ​ប្រើប្រាស់​នា​ពេល​ថ្មីៗ​នេះ​យើង​មាន​គម្រោង​ប្រេងកាត​ប្លុក​(A)​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុនគ្រីស​អែននី​ជី​(KrisEnergy)​មកពី​ប្រទេស​សិង្ហ​បុរី​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍ និង ផលិតកម្ម ។​

​ក្រុមហ៊ុនគ្រីស​អែននី​ជី​(KrisEnergy)​របស់​ប្រទេស​សិង្ហ​បុរី ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​គម្រោង​ប្រេងកាត​ប្លុក​(A)​របស់​កម្ពុជា​បាន​ប្រកាស​ឲ្យដឹង​ថា ការ​បូម​ប្រេងកាត​ចេញពី​តំបន់​អប្សរា គ្រោង​នឹង​ត្រូវ​ធ្វើឡើង​នៅ​ឆមាស​ទី​១​ឆ្នាំ​២០២០​ខាងមុខនេះ ដែល​មាន​អត្រា​ផលិតកម្ម​ខ្ពស់បំផុត​៧៥០០​បារ៉ែល​ក្នុង​១​ថ្ងៃ​។​

​ការអះអាង​បែប​នេះ​របស់​ក្រុមហ៊ុន​KrisEnergy​ធ្វើឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះកិច្ចសន្យា​សាងសង់​ផ្លាត​ហ្វ​ម​បូម​ប្រេង​សម្រាប់​តំបន់​ប្រេង​អប្សរា​។ KrisEnergy បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​ប្រេង​ពី​តំបន់​អប្សរា​ត្រូវបាន​គ្រោង​នឹង​ផលិត​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២០ ហើយ​តំបន់​នេះ​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ឈាន​ដល់​អត្រា​ផលិតកម្ម​ខ្ពស់បំផុត​៧៥០០​បារ៉ែល​ក្នុង​១​ថ្ងៃ​» ៕

Filed in: ព័ត៌មានជាតិ