សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កាស៊ីណូ​ឃ្វីន​ច្រក​ដូង​បើក​ឲ្យ​ពលរដ្ធ​ខ្មែរ​ចូល​លេង សមត្តកិច្ច​បានតុង​ប៉ុន្មាន​ដែរ​?

​កាស៊ីណូ​ឃ្វីន​ច្រក​ដូង​បើក​ឲ្យ​ពលរដ្ធ​ខ្មែរ​ចូល​លេង សមត្តកិច្ច​បានតុង​ប៉ុន្មាន​ដែរ​?

​បាត់ដំបង ៖ កាស៊ីណូ​មួយ​កន្លែង​ឈ្មោះ​ឃ្វីន​(CASlNO QUEEN)​មាន​ទីតាំង​ជាប់​ទៅ​នឹង​ច្រកទ្វា​អន្តរជាតិ​ដូង​ហៅ​កាត់​ថា​បាន​ឡែម​ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​បឹងរាំង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​បាន​និង​កំពុង​ក្លាយជា​ប្រភព​សេដ្ឋកិច្ច​របស់​សមត្តកិច្ច​ដោយសារ​តែ​កាឃុប​ឃឹត​គ្នា​បើក​ឲ្យ​ខ្មែរ​ចូល​លេង​ខុស្បច្បាប់​?​។

​កាលពី​ថ្ងៃ​ទី​១៥​ខែវិច្ឆកា​ឆ្នាំ​២០១៩​ប្រជា​ពលរដ្ធ​រស់នៅ​ក្បែរ​ទីតាំង​ខាងលើ​បាន​ប្រាប់ឲ្យដឹង​ថាកាស៊ីណូ​ដូច​សំបុក​កណ្តុរឈ្មោះ​ឃ្វីន​(​បាន​ជា​ហៅ​ចឹង​ព្រោះ​វា​មិនមែន​ជា​ក​ម្រឹត​សណ្ឋាគារ​អី​នោះទេ​)​នេះ​បាន​បើក​លេង​អស់​រយៈពេល​ជិត​៥​ឆ្នាំ​មក​ហើយ​មនុស្ស​ចូល​ទៅ​លេង​នៅ​ក្នុង​កាស៊ីណូ​ឃ្វីន​នោះ​មិនមែន​សុទ្ធតែ​សៀម​ទេ​គឺ​ភាគច្រើន​ជា​កម្មករ​ខ្មែរ​សូម្បីតែ​អ្នក​អូស​រទេះ​ក៏​ញៀន​ល្បែង​ក្នុង​កាស៊ីណូ​នេះដែរ​។​

​អ្នក​ដែល​ធ្លាប់​ចូល​លេង​នៅ​ក្នុង​កាស៊ីណូ​ឃ្វីន បានឲ្យដឹង ថា នៅ​ក្នុង​កាស៊ីណូ​នោះ​មាន​បើក​លេង​ល្បែង​គ្រប់​ប្រភេទ​ដូចជា​កាស៊ីណូ​ធំៗ​ដែរ ថែម​ទាំង​ទទួល​លក់​ការ​ភ្នាល់​ចាក់បាល់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេត​ថែម​ទៀត​ផង ។​ចំពោះ​អតិថិជន​វិញ​ចូល​ទៅ​លេង​នៅ​ក្នុង​កាស៊ីណូ​ឃ្វីន​នោះ​ភាគច្រើន​ជា​បងប្អូន​ប្រជា​ពលរដ្ធ​ខ្មែរ ចំពោះ​ភ្ញៀវ​បរទេស​មិនសូវ​ជា​ចូល​លេង​ប៉ុន្មាន​ទេ​ភាគ​ច្រើន​ទេ​ព្រោះ ពួក​ភ្ញៀវ​បរទេស​គេ​ចូល​ទៅ​លេង​នៅ​កាស៊ីណូ​ធំៗ​ដែល​មាន​ទីតាំង​នៅ​ជាប់​នឹង​ច្រកទ្វារ​អន្តរជាតិ​ច្រក​ដូង​នៅ​ស្រុក​កំរៀង​ដែរ ។​

​ពាក់ព័ន្ធ​ទៅនឹង​កាស៊ីណូ​ឃ្វីន​ដែល​បើក​ដំណើរការ​ឲ្យ​ពលរដ្ធ​ខ្មែរ​ចូល​លេងកោ​ស៊ីលុយ​ជាច្រើន​ឆ្នាំ​នេះ​ដែរ​នៅ​ល្ងាច​ថ្ងៃទី​១៥​ខែវិច្ឆកា​ឆ្នាំ​២០១៩​ក្រុមការងារ​ពត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​ម្ចាស់​ទីតាំង​ខាងលើ​នេះ​បាន​ទេ ថា​តើ​ច្បាប់​អនុញាតិ​ឲ្យ​បើក​ល្បែង​កាស៊ីណូ​នេះ​ក​ម្រឹត​ណា​បាន​ជាឲ្យខ្មែរ​ចូលេង​ចឹង​?​។​

​បងប្អូន​ប្រជា​ពលរដ្ធ​ដែល​ជា​ប្តី​រឺ​ប្រពន្ធ​ភាគច្រើន​ជា​កម្មករ​អូស​រទេះ​ស៊ីឈ្នួល​នៅក្នុង​ស្រុកថៃ​បាន​សំណូមពរ​ទៅ​ដល់​អាជ្ញាធរ​ស្រុក​ខេត្ត​បើ​មិន​ទទួលបាន​សំណូក​សំណែន​អី​ទេ​មេត្តាជួយ​ពិនិត្យមើល​កាស៊ីណូ​ឃ្វីន​ដែល​មាន​ទីតាំង​នៅ​ចំណុច​ខាងលើ​នេះ​ផង​ថា​ហេតុ​អី​បានជា​បើក​ឲ្យ​ខ្មែ​រចូ​លេង​ចឹង​?​ព្រោះ​អ្នក​ញៀន​ល្បែង​ខ្មែរ​យើង​លក់​ខ្ទេចខ្ទីរ​ហើយ​យក​លុយ​ទៅ​ចិញ្ចឹម​កាស៊ីណូ​មួយ​នេះ​។​

​ដោយឡែក​អាជ្ញាធរ​ស្រុក​កំរៀង​វិញ​នៅពេលដែល​ភ្នាក់ងារ​សារពត៌មាន​ទូរ​សព្ទ័​សួរ​គាត់​តប​តាម​ទូរស័ព្ទ​មក​វិញ​បែប​ពង្វា​ដាន​ថា​ថាកាស៊ីណូ​គេ​មាន​ច្បាប់​ត្រឹមត្រូវ​?!​។​ថា​អា​រឿង​កាស៊ីណូ​ឃ្វីន​(CASlNOQUEEN)​មាន​ច្បាប់​ត្រឹមត្រូវ​អាណា​ថា​អី​តែ​ម៉េច​ក៏​បើក​ឲ្យ​ខ្មែរ​ចូល​លេង​ខុស​ច្បាប់ចឹង​? ឬ​មួយ​ជា​ឆ្នាំងបាយ​?

​សូមបញ្ជាក់​ថា​បើ​តាម​សារាចរ​ណែនាំ របស់​រាជរដ្ធាភិបាល​កម្ពុជា​លេខ​០៧/​ស រ ណ ន​/​ស្តី​ពី​ការពង្រឹង​ការគ្រប់គ្រង អាជីវកម្ម​ល្បែងភ្នាល់​តាម​អេឡិចទ្រូនិច​តាមរយៈ​អ៊ិនធើណេតអ​ន​ឡាញក្នុង​និង​ក្រៅ​ប្រទេស​គ្រប់​ប្រភេទ​និង​គ្រប់​រូបភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ហាម​មិនឲ្យ​មាន​ទៀត​ទេ​!​។​

Filed in: ព័ត៌មានជាតិ