សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ​៖​រឿង​អ្នក​ចាញ់បោក​ប្រកាស​លែង​នៅ​ខេត្ត​កំពត​តែ​ប្រកាសថា​អាច​ប្រមូល​វិញ​នៅ​ខេត្ត​ព្រះសីហនុ​!

សម្តេច​តេជោ​៖​រឿង​អ្នក​ចាញ់បោក​ប្រកាស​លែង​នៅ​ខេត្ត​កំពត​តែ​ប្រកាសថា​អាច​ប្រមូល​វិញ​នៅ​ខេត្ត​ព្រះសីហនុ​!

ព្រះសីហនុ​៖ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​ក្នុងឱកាស​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​៣៤​ខ្សែ ក្នុង​ក្រុង​ព្រះសីហនុ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែងថា ការដោះលែង​មនុស្ស​ទាំង​៧២​នាក់ ដែល​បាញ់​បោក​ទៅ​គាំទ្រ​ក្រុម​ក្បត់ជាតិ សម រង្ស៉ី មិនមែន​ដោយសារ​សម្ពាធ​ពី​បរទេស​ឡើយ ពោល​ដោយសារតែ​សម្ដេច​អាណិត​អ្នក​ទាំងនោះ​តែ​អាច​ប្រមូល​វិញ​បាន​តើ​ព្រោះថា​ការដោះលែង​នេះ ជា​ការដាក់ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ហើយ​សំណុំរឿង​មិន​ទាន់​បញ្ចប់​ទេ​!​។

​សម្ដេច​តេជោ ហ៊ុន សែន ៖«​ឥលូវ​នេះ​រខេករខាក​ប៉ុណ្ណឹង​ហើយ ហ៊ាន​បង្ហោះ​ថា ហ៊ុន សែន ត្រូវ​គេ​សង្កត់​ទើប​ដោះលែង អា​លូវ​អ្នក​ឯង​ចង់​ទេ ខ្ញុំ​ប្រមូល​យក​មក​វិញ ហើយ​ចាប់​ថែម​ទាំង​អាណា​ថា […] អ្នក​ដែល​មិន​ទាន់​ត្រូវ​កាត់ទោស​នេះ ត្រូវ​ប្រយ័ត្នប្រយែង​មិន​ត្រូវ​ធ្វើ​សកម្មភាព ឲ្យសោះ បើ​ធ្វើ​សកម្មភាព​គឺ​ត្រូវ​ប្រមូល​ត្រឡប់មកវិញ កុំ​និយាយ​រឿង​សម្ពាធ​អន្ដរជាតិ យើង​បាន​ប្រាប់​ហើយ​ថា យើង​មិន​អាច​យក​អធិបតេយ្យ​ជាតិ​របស់​យើង ទៅ​ដោះដូរ​ជាមួយ​ការអនុគ្រោះ ឬ​ជំនួយ​ណា​ទាំងអស់​»​។​

​សូមបញ្ជាក់​ថា​កាលពី​ព្រឹក​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​រោងចក្រ​ស៊ីម៉ង់តិ៍​ថៃ​ប៊ុនរ៉ុង នៅ​ខេត្ត​កំពត សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ចាញ់បោក​ការ​ញុះញង់​របស់​ក្រុម​ក្បត់ជាតិ សម រង្ស៉ី ហើយ​រត់​ទៅ​ប្រទេស​ថៃ រត់ចេញ​ពី​លំនៅដ្ឋាន​នោះ វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា ឬ​ទៅ​កាន់​លំនៅដ្ឋាន​វិញ ដោយ​រាជរដ្ឋាភិបាល​នឹង​មិន​យក​ទោសពៃរ៍​នោះទេ​។​

​ជាមួយគ្នានេះ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ក៏​នៅតែ​បន្ដ​អំពាវនាវ​ដល់​អ្នក​ដែល​បាញ់​បោក​ក្រុម​ក្បត់ជាតិ សម រង្ស៉ី ហើយ​បាន​រត់​ភៀសខ្លួន​ទៅ​បរទេស ឬ​ចំណាកស្រុក ត្រូវ​ត្រឡប់មកផ្ទះ ឬ​ស្រុក​កំណើត​វិញ ដោយ​មិន​មាន​ការចាប់ខ្លួន​អ្វី​ទាំងអស់​។ ប៉ុន្ដែ​ចំណុច​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ចំពោះ​មនុស្ស​១៨​នាក់ ដែល​ជា​មេក្លោង​ក្រុម​ក្បត់ជាតិ មិន​ត្រូវបាន​លើកលែង​នោះទេ ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នៅ​អនុវត្ត​បន្ដ​។​

​ក្រៅពីនេះ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​អ្នកខ្លះ​ថា ចាប់​គេ​តាម​ទំនើងចិត្ត​។ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បានធ្វើការ​បញ្ជាក់​ហើយ ចាប់​ដោយ​ទំនើងចិត្ត​មានន័យថា​ខុសច្បាប់ ហើយ​មិនមែន​គ្រាន់​តែ​ច្បាប់​ទេ អ្នក​ដែល​ចាប់​គេ​ក៏​ត្រូវ​មានទោស​ទៀត​។ អាហ្នឹង​ចាប់​គេ​តាម​ទំនើងចិត្ត គេ​អត់​មាន​ដីកា គេ​អត់​មាន​កំហុស អត់​មាន​ភស្តុតាង​គ្រប់គ្រាន់ ជាពិសេស​អត់​មាន​ដីកា​តុលាការ ហើយ​ទៅ​ចាប់​គេ​។ [​ចាប់​គេ​ដោយ​គ្មាន​ដីកា​] បាន​តែ​បទ​ល្មើស​ជាក់ស្តែង​ទេ​។ ប៉ុន្តែ​ក្រៅពីនោះ ត្រូវ​មាន​ដីកា​តុលាការ​»​។​

​ឆ្លើយតប​នឹង​ក្រុម​រិះគន់ថា នៅ​កម្ពុជា​មាន​ការចាប់ខ្លួន​តាម​ទំនើងចិត្ត​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​ច្រានចោល ដោយ​អះអាង​ថា មិន​មាន​នោះ​ទេ ពោល​ការចាប់ខ្លួន​នរណាម្នាក់ ត្រូវ​ធ្វើតាម​នីតិវិធី​ជា​ធរមាន​។​«​អ្នកឯង​ត្រូវ​ចាំ កុំ​ប្រើ​ពាក្យ​ចាប់​ដោយ​ទំនើ​ង ហើយ​ភាសា​ចាប់​ដោយ​ទំនើង​នេះ សូមបញ្ជាក់ នៅ​កម្ពុជា​អត់​មាន​ទេ ចាប់​ដោយ​ទំនើង​គឺ​ខុសច្បាប់​»​។​

Filed in: ព័ត៌មានជាតិ