សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទូត​អាមេរិក​សង្ឃឹមថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បាន​ស្តាប់​វិទ្យុ​អាស៊ី​សេរី​និង​វី​អូ​អេ​តាមរយៈ​វិទ្យុ​ក្នុងស្រុក​

​ទូត​អាមេរិក​សង្ឃឹមថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បាន​ស្តាប់​វិទ្យុ​អាស៊ី​សេរី​និង​វី​អូ​អេ​តាមរយៈ​វិទ្យុ​ក្នុងស្រុក​

​ភ្នំពេញ ៖ លោកប៉ា​ទ្រិក​មឺ​ហ្វី​( W. Patrick Murphy) ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា បាន​សម្តែង​ក្តីសង្ឃឹម យ៉ាង​មុតមាំ​ថា នៅក្នុង​រយៈពេល ដ៏​ខ្លី​ខាងមុខនេះ ប្រជា​ពលរដ្ឋ​ខ្មែរ នឹង​ស្តាប់​ឮ​ការផ្សាយ របស់​វិទ្យុ​(​សម្លេង​សហរដ្ឋអាមេរិក​)VOA និង​អាស៊ី​សេរី ផ្សាយ​នៅ​តាម​វិទ្យុ​ក្នុងស្រុក ដូចដើម​វិញ ។ នេះ​បើ​តាម​ការ​បង្ហោះ លើ​ហ្វេ​សប៊ុក​ផេក​របស់​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​។

​ការលើកឡើង​នេះ គឺ​ក្រោយពី​មាន​ជំនួប​ជាមួយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ឯកភាព​នៅ​ក្នុង​ការអនុញ្ញាត​ជា​គោលការណ៍​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាម៉េរិក​ឬ​វី​អូ​អេ (VOA) អាច​ជួល​ម៉ោង​ផ្សព្វផ្សាយ​ឡើងវិញ​បាន​នៅក្នុង​វិទ្យុ​សំបុក​ឃ្មុំ និង​វិទ្យុ​សំឡេង​ស្ត្រី (១០២) ប៉ុន្តែ​ត្រូវ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ម្ចាស់​ស្ថានីយ​ទាំង​ពីរ​ប​បំពេញបែបបទ និង​ធ្វើលិខិត​ស្នើសុំ​ជា​ផ្លូវការ​មក​ក្រសួង​ព័ត៌មាន​ដើម្បី​បំពេញ​ក្របខ័ណ្ឌគតិយុត្តិ ដើម្បី​អាច​ផ្សព្វផ្សាយ​កម្មវិធី​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាម៉េរិក​បាន​។​

​លោក​មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​បានឲ្យដឹង​ថា​លោក រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​អំពី​ជំហរ​របស់​រាជរដ្ឋាភិបាល​ផងដែរ ដោយសារ​តែ​វិទ្យុ​នេះ (​អាស៊ីសេរី​) នៅតែ​ប្រើ​ពាក្យ “​របប​ក្រុងភ្នំពេញ​” ដែល​ប្រាសចាក​ពី​លិខិត​បទដ្ឋាន​ក៏ដូចជា​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បានឲ្យដឹងថា ឯកអគ្គរដ្ឋទូត​អាម៉េរិក​ក៏​បាន​លើក​សំណើ​មួយ​មក​រដ្ឋមន្ត្រីក្រសួង​ព័ត៍មា​ន​ថា ដោយសារ​តែ​សប្តាហ៍​ក្រោយនេះ អ្នកតំណាង​វិទ្យុ​អាស៊ី​សរី​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ហើយ​ក៏​សុំ​ការអនុញ្ញាត​ពី​លោក​រដ្ឋមន្ត្រី​សុំ​ឲ្យ​តំណាង​វិទ្យុ​អាស៊ីសេរី​អាច​មក​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​រដ្ឋមន្ត្រី​។​ជា​ការឆ្លើយតប​លោក​រដ្ឋមន្ត្រី​បានអនុញ្ញាត​ឲ្យ​តំណាង​វិទ្យុ​អាស៊ីសេរី​ជួបពិភាក្សា​។​

​យោង​តាមផេក​ផ្លូវកា​ររបស់​ស្ថានទូ​ត​អាម៉េរិក​បានឲ្យដឹងថា លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy បាន​ជួប​ជាមួយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​ពី​តួនាទី​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ នៅក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ពី​របៀប​ដែល​សហរដ្ឋ​អាម៉េរិក និង​ប្រទេស​កម្ពុជា​អាច​ធ្វើការ​ជាមួយគ្នា​បាន ដើម្បី​ជួយ​ស្តារ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​ឲ្យមាន​ភាពរស់រវើក និង​សេរីភាព​ពេញលេញ ។​

​លោក​ឯកអគ្គរដ្ឋទូត​មូ​ហ្វី ថា ការចុះបញ្ជី​ឡើងវិញ ក្នុង​ពេល​ថ្មីៗ​នេះ របស់​វិទ្យុ​សម្លេង​សហរដ្ឋ​អាម៉េរិក គឺជា​ជំហាន​សំខាន់​មួយ​ទៅមុខ ហើយ​លោក​បាន​សម្តែង​ក្តីសង្ឃឹម​ថា ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​នឹង​អាច​ស្តាប់​ឮ​ការផ្សាយ​តាម​វិទ្យុ​ក្នុងស្រុក នូវ​កម្មវិធី​នៃ​វិទ្យុ​សំឡេង​សហរដ្ឋ​អាម៉េរិក និង​សេចក្តីរាយការណ៍​ពី​ព័ត៌មាន​ដ៏​សំខាន់​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ពី​វិទ្យុ​អាស៊ីសេរី​៕

Filed in: ព័ត៌មានជាតិ