សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រឿង​លោក កឹម សុខា ជិត​ចប់​ហើយ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ

​រឿង​លោក កឹម សុខា ជិត​ចប់​ហើយ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ

​ភ្នំពេញ ៖ លោក​គី​ឬ​ទ្ធី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា នេះ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការសម្រេច​បិទ​ការ​ស៊ើបសួរ​ក្នុង​សំណុំរឿង​លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ ។

​ក្នុង​សេចក្តីជូនដំណឹង ឬ ជូន​ព័ត៌មាន ស្តីពី “​ការបិទ​ការ​ស៊ើបសួរ​” បានបង្ហាញ​ថា លោក កឹម សុខា ត្រូវបាន​ដាក់​អោយ​ស្ថិត​ក្រោម​ការពិនិត្យ​ពី​បទ “​សន្និដ្ឋិភាព​ជាមួយ​បរទេស​” ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង ទីកន្លែង​ផ្សេង​ទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ ។​បើ​តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស ចែងថា “​គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ ឱ្យ មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​”​។ បទ សន្និដ្ឋិភាព​ជាមួយ​បរទេស​ត្រូវផ្ត​ន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ ។​

​ដូច្នោះ កឹម សុខា ដែល​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៦៤២ ចុះ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧​នឹង​ត្រូវ​ចៅក្រម​ស៊ើបសួរ​បញ្ជូន​ទៅ​ជំ​រះ​ព្រោះ​បើ​មិន​ជំ​រះ​ទោស​ទេ​រឿង​ចោទ​លោក​កឹម​សុខា​ក្បត់ជាតិ​នឹង​ដូច​ពាក្យ​អ្នកលេង​ល្បែង​ថា​អ៊ុង​កាលុង​មិន​ខាន​។ បន្ទាប់​ពី​ជម្រះ​ទោស​ដែល​គេ​ជឿ​ថា​ក្នុង​ខែ​ធ្នូ​ឬ​យ៉ាងយូ​ខែ​មករា​២០២០​ទោះ​ជាប់គុក​ប៉ុន្មាន​ឆ្នាំ​ក៏​ដោយ​អាហ្នឹង​វា​ចូល​ភារៈកិច្ច​នាយករដ្ឋមន្ត្រី​ម្តង​។​

​ទោះជា​យ៉ាងណា​កាលពី​ថ្ងៃ​ទី​១៤​វិច្ឆិកា​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ង់​ថៃ​ប៊ុន​រ៉ុង​នៅ​ខេត្ត​កំពត​សម្តេចនាយក​រដ្ឋមន្ត្រី​តេជោ​ហ៊ុន​សែន​បាន​ប្រកាសថា សម្តេច​នឹង​មិន​ស៊ីញ៉េ​សុំ​លើកលែង​ទោស​ឲ្យ​លោក​សម​រង្ស៊ី​ទេ​!​។​

​បើ​ចឹង​មែន​នោះ លោក​កឹម​សុខា​ពេល​រួច​ទោស​ហើយ​វឹល​ចូល​ឆាក​នយោបាយ​វិញ​នឹង​ក្លាយជា​កុក​ហើ​តែឯង​ហើយ​។​មិនដឹងថា​តើ​លោក​កឹម​សុខា​មាន​យុទ្ធ​សា​ស្ត្រី​អី​ដើម្បី​ប្រ​ម៉ូ​ល​កម្លាំង​ស​រ៉ុប​ឲ្យ​ខ្លាំង​តទល់​ជាមួយ​គណបក្ស​ប្រជាជន​វិញ​នោះ​បែបណា​ទេ​?​។​ព្រោះ​សម្តេច​ហ៊ុន​សែន​ប្រកាស​ថា​ដោយ​ការជឿជាក់​ថា​លោក​នឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រីរ​ហូត​ដល់​ឆ្នាំ​២០២៨​ណុះ​៕

Filed in: ព័ត៌មានជាតិ