សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឡាន​ករុណា​ពេជ្រ​ត្រូវ​គេ​គប់​បែក​កញ្ចក់​តែ​ម្ចាស់​មិន​ប្រាប់​ទីតាំង​កើតហេតុ​

ឡាន​ករុណា​ពេជ្រ​ត្រូវ​គេ​គប់​បែក​កញ្ចក់​តែ​ម្ចាស់​មិន​ប្រាប់​ទីតាំង​កើតហេតុ​

ភ្នំពេញ ៖​ រថយន្ត​ឡិច​ស៊ិស​ស៊េរី​ទំនើប​របស់ លោក ករុណា ពេជ្រ​តារាចម្រៀង​និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម​ថោ​ន​ត្រូវបាន​ជន​មិន​ស្គាល់​មួយក្រុម​គប់​បែក​កញ្ចាក់​ក្រោយ​ពី​ស្ទាក់ហៅ​ឲ្យ​ឈប់​មិន​ឈប់​ធ្វើឲ្យ​លោក​ភ័យ​ព្រលឹងចុសក់តែ​លោកមិ​ន​ប្រាប់ថា​នៅ​តំបន់​ណា​នោះទេ​។

​លោក ករុណា ពេជ្រ សរសេរ​រៀប​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​ថា​ថ្ងៃនេះ​ខ្ញុំ​សូម​ចែករំលែក​ព័ត៌មាន ដែល​ជន​ឆ្លៀត​ឱ កាស​គប់​កញ្ចក់​ឡានរ​បស់​ខ្លួន ដើម្បី​ធ្វើ​សកម្មភាព​នានា ពេល​ដែល​មក​ដល់​កន្លែង​ស្ងាត់​ពេលយប់​…​។​ហេតុនេះ​ពេល​យប់​ស្ងាត់​សូម​បងប្អូន​ប្រុងប្រយ័ត្ន អោយបាន​ល្អ ព្រោះ​គ្រប់កា​លះ​ទេ​សះ​គ្រប់​ទីកន្លែង និង គ្រប់​បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក​តែងតែ​មាន​ជន​មួយចំនួន​តូច​តែងតែ​ឆ្លៀតឱកាស ពេល​យើង​គ្រប់​គ្នា​ខ្វះ​ការប្រុងប្រយ័ត្ន និង​នឹក​ស្មាន​មិន​ដល់​…​។​

​លោក ករុណា ពេជ្រ បញ្ជាក់ថា ជន​ឆ្លៀត​ឱកាស​មាន​គ្នា​៥​នាក់ ស្ទាក់​ឡាន​លោក​អោយ​ឈប់​ដល់​លោក​អត់​ឈប់​ពួកគេ​ក៏​គប់​ឡាន​លោក​តែ​ម្តង​ប៉ុន្តែ​លោក​មិន​ឈប់​នៅ​តែ​បន្ត​បើក​ទៅមុខ​រហូត​។​ហើយ​ក៏​សំណាង​ដែល​គប់​មិន​ចំ​កន្លែង​លោក​បើក ហើយ​ត្រូវតែ​កញ្ចក់​ចំហៀង​ខាងក្រោយ​តៃកុង​ប្រសិន​ចំ​តួ​ឡាន​វិញ​គឺ​រឹតតែ​ចប់​ហ្ម​ង សរុប​មក​ចុងក្រោយ​ដូរ​កញ្ចក់​អស់​១០០​ដុល្លារ​ប៉ុន្តែ​ព្រលឹង​ហោះ​ទៅ​ស៊ី​ព្រលិត​បាត់​ហើយ​។​

​សូម​កុំ​ជិះ​ផ្លូវ​ស្ងាត់ ហើយ​មាន​ហេតុការណ៍​អ្វី​កុំ​ឈប់​កន្លែង​ស្ងាត់​អោយសោះ ហើយ​សូម​ប្រុងប្រយ័ត្ន​គ្រប់ពេលវេលា​ព្រោះ​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​តូច អាច​ឆ្លៀត​ធ្វើ​មកលើ​យើង​បាន​ពេលដែល​យើង​ភ្លេចខ្លួន​តែប៉ុណ្ណោះ​។​

Filed in: ព័ត៌មានជាតិ