សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទោះ​បី​ជាប់​មមាញឹក​ក្នុង​ការបំពេញ​ភារៈកិច្ច​បំរើ​ជាតិ​យ៉ាងណាក៏ដោយ​ក៏​នៅតែ​មិន​ភ្លេច​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ឡើយ​

ទោះ​បី​ជាប់​មមាញឹក​ក្នុង​ការបំពេញ​ភារៈកិច្ច​បំរើ​ជាតិ​យ៉ាងណាក៏ដោយ​ក៏​នៅតែ​មិន​ភ្លេច​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ឡើយ​

ខេត្ត​បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៦ ក្រុម​ការ​គណៈបក្ស​ប្រជាជន​កម្ពុជា​បាន​ចុះជួយ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដែល​ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សារ​ធា​រណៈ នៃ​ក្រសួង​មហាផ្ទៃ អមដំណើរ​ដោយ​លោក ឧត្តមសេនីយ៍ទោ ទី ឡុង លោក​ឧត្តមសេនីយ៍ត្រី ហេង វណ្ណ​ថា លោក​ឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីថា លោក​វរ​សេនី​ឯក ស៊ុយ វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន ព្រមទាំង​មន្ត្រី​ក្រោម ឳ​វាតបាន​ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ​ចំនួន​០៣ ឃុំ មាន​ឃុំ​អន្លង់​វិល ឃុំ​រកា និង​ឃុំ​អូរ​ដំបង​១ ស្ថិត​នៅក្នុង​ស្រុក​សង្កែ ។​

​ឳ​កាស​នោះ​ផង​ដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា បាន​នាំយក​អំណោយ សប្បុរសធម៌ របស់​មូលនិធិ សម្តេច​ក្រឡាហោម ស ខេង ទៅ​ចែក​ជូន​បងប្អូន ប្រជាពលរដ្ឋ​យើង ដែល​ទើបនឹង​សម្រាលកូន ក៏​ដូចជា​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ ដែល​មាន​សមាជិក​បាន​ទទួលមរណៈភាព​ដោយ សរុប​ទាំងអស់​មាន​ចំនួន​៨៩​គ្រួសារ ។ ដោយ​ក្នុង​នោះ អ្នក​សម្រាលកូន ក្នុង​ឃុំ​អន្លង់​វិល​មាន ចំនួន​៣២​គ្រួសារ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​ថវិកា​ចំនួន​២០​ម៉ឺន សរុប​ទាំងអស់​ចំនួន​៦,៤០០,០០០(​ប្រាំមួយ​លាន​បួន​សែន​)​រៀល​។​

​ឃុំ​រកា មាន​២៣​គ្រួសារ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​ថវិកា​ចំនួន​២០​ម៉ឺន សរុប​ទាំងអស់​ចំនួន​៤,៦០០,០០០ (​បួន​លាន​ប្រាំមួយ​សែន​)​រៀល ឃុំ​អូរ​ដំបង​១ មាន​ចំនួន​៣៤ គ្រួសារ សរុប​ទាំងអស់ ចំនួន ៦,៨០០,០០០(​ប្រាំមួយ​លាន​ប្រាំបី​សែន​)​រៀល និង​ជូន​ដល់​ស្នាក់ការ​គណៈបក្ស​ទាំង​បី​ឃុំ ក្នុង​ឃុំ​និមួយៗ​ថវិកា​ចំនួន ៤​លាន សរុប​ថវិកា​ទាំងអស់​១៧,៨០០,០០០(​ដប់​ប្រាំ​ពីរលាន​ប្រាំបី​សែន​)​រៀល​។​

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិការ​គណៈបក្ស ប្រជាជន​កម្ពុជា ឃុំ​រការ និង​ឃុំ​អន្លង់​វិល ស្ថិតក្នុង​ស្រុក​សង្កែ ឯកឧត្តម​សេនីយ៍​ឯក បាន​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ថា សូម បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​បើកបរ​ដោយ​មាន​ការគោរព​ច្បាប់​ចរាចរណ៍ និង​បង្កើន​ការប្រុងប្រយ័ត្ន​បង្ការ ដើម្បី​ជាសវាង កុំឲ្យ​មាន​គ្រោះថ្នាក់​បង្ក​ឲ្យមាន​របួសស្នាម ឬក៏​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ដោយសារ​តែ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ខ្លួន ក្រុមគ្រួសារ និង​មនុស្ស​ជុំវិញខ្លួន និង​ជា​ពិសេស​ក្នុង​ឳ​កាស​នោះ លោក​ឧត្តមសេនីយ៍ឯក ក៏​បាន​ផ្ដាំផ្ញើ​ទៅកាន់​ពលរដ្ឋ​បន្តទៀតថា សូម​បងប្អូន​ដែល​គ្រប់​អាយុ​បោះឆ្នោត​ទាំងអស់​គ្នា​កុំ​ភ្លេច ទៅ​ចូលរួម​ចុះឈ្មោះ បោះឆ្នោត​ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាង​មុខ​ឲ្យបាន​គ្រប់ៗ​គ្នា​៕​

 

IMG-20160813-WA0043 IMG-20160813-WA0047 IMG-20160813-WA0034 IMG-20160813-WA0035 IMG-20160813-WA0037 IMG-20160813-WA0039 IMG-20160813-WA0040 IMG-20160813-WA0042

Filed in: ព័ត៌មានជាតិ