សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តេ​ជោចិត្ត​ល្អ​ចំពោះ​អ្នក​ចាញ់បោក​សមរង្ស៊ី​ពេល​សម្ពោធ​រោងចក្រ​ស៊ីម៉ង់តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ខេត្ត​កំពត​

​តេ​ជោចិត្ត​ល្អ​ចំពោះ​អ្នក​ចាញ់បោក​សមរង្ស៊ី​ពេល​សម្ពោធ​រោងចក្រ​ស៊ីម៉ង់តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ខេត្ត​កំពត​

​ភ្នំពេញ ​៖​ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​២​នាក់​ដែល​ចូលរួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​៩​វិច្ឆិកា​តាម​ការអូសទាញ​របស់​លោក​សម​រង្ស៊ី ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ខេត្ត​កំពត ជា​បណ្ដោះអាសន្ន​យោងតាម​ពាក្យសុំ​នៅក្រៅ​ឃុំ របស់​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៤​វិច្ឆិកា​នេះ​បន្ទាប់​ពី​មាន​ការបញ្ជា​របស់​នាយ​ក​រដ្ឋមន្ត្រី​ពេល​សម្ភោ​ធ​រោងចក្រ​ស៊ីម៉ង់​ថៃ បុន​រ៉ុង​។

​សកម្មជន​ពីរ​នាក់​នោះ​មាន ស្ដ្រី​ឈ្មោះ ប៉ែន មុំ ដែល​ត្រូវបាន​ចាប់​ឃុំខ្លួន​ក្នុង ពន្ធ​គារ​រយៈពេល​ជាង ១​ខែ និង​លោក នុត ពេ​ជ ដែល​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ ជាង ៣​ខែ ត្រូវបាន​តុលាការ​ខេត្ដ​កំពត សម្រេច​ដោះ​លែងឲ្យ​នៅក្រៅ ឃុំ​បណ្ដោះអាសន្ន​សិន ប៉ុន្ដែ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ដដែល​។​
​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ពួកគេ​បាន​សន្យា នឹង​មិន​ចូលរួម​សកម្មភាព​នានា ដែល​បង្កឡើង​ដោយ​ទណ្ឌិត សម រង្ស៉ី ឬ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នោះឡើយ ហើយ​សន្យា​ចូលមក​តុលាការ​គ្រប់​ពេលវេលា នៅពេល​ដែល​កោះហៅ​។​

​លោក ឯក ឆេង​ហួត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត បាន​ប្រាប់​ឲ្យ​កាសែតដឹងថា ក្រោយពី​មាន​ការអំពាវនាវ របស់​សម្ដេច​តេជោ ហ៊ុន សែន និង​បទបញ្ជា ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ តំណាង​អយ្យការ បាន​ធ្វើការ​ជាមួយ​ស្ថាប័ន​តុលាការ​ជា​បន្ទាន់ ហើយ​ឈាន​ទៅដល់​ការចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង ជន​ត្រូវ​ចោទ​ទាំង ២​នាក់ នៅ​ថ្ងៃ​នេះ​តែម្ដង​ទៅ​។​

​ក្នុង​ពិធី​សម្ភោ​ធ​រោងចក្រ​ស៊ីម៉ង់​ថៃ បុន​រ៉ុង​ខាងលើ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចាញ់បោក​ការ​ញុះញង់ របស់​ក្រុម​ក្បត់ជាតិ សម រង្ស៉ី ហើយ​រត់​ទៅ​ប្រទេស​ថៃ​នោះ វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ដោយ​រាជរដ្ឋាភិបាល​នឹង​មិន​យកទោស​ពៃ​អ្វី​នោះ​ទេ​។​ក្រៅពីនេះ​បាន​បញ្ជារ​ឲ្យ​លោក​អងង្គ​វង្គ​វ​ឌ្ឈ​នា​រដ្ឋមន្ត្រី​ក្រ​សូង​យុត្តិធម៍​ធ្វើការ​ជាមួយ​រាជអាជ្ញា​ដោះស្រាយ​រឿង​អ្នក​ជាប់​ឃុំ​។​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​អ្នក​ដែល​យើង​បាន​ចាប់ខ្លួន ខ្ញុំ​សូម​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ធ្វើការ​ជាមួយនឹង​ព្រះរាជអាជ្ញា ធ្វើការ​ជាមួយ​តុលាការ ដើម្បី​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ តាមរយៈ​នៃ​ការស្នើសុំ​របស់​សាមីខ្លួន របស់​មេធាវី ឬ​របស់​ក្រុម​គ្រួសារ ព្រោះ​បើ​គ្មាន​ការស្នើសុំ​ទេ យើង​មិន​អាច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ទេ​»​។​

​សូមបញ្ជាក់​ថា រោងចក្រ​ផលិត​ស៊ីម៉ង់តិ៍ «​ថៃ​ប៊ុន​រ៉ុង​»​មាន តម្លៃ​ប្រមាណ​១១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​នេះ ជា​របស់​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង មាន​ទីតាំង​ស្ថិតនៅ​តំបន់ភ្នំ​ល្អាង ឃុំ​ល្អាង ស្រុក​ដង​ទុង ខេត្ត​កំពត​។ រោងចក្រ​ស៊ីម៉ង់តិ៍​ថៃ​ប៊ុនរ៉ុង សាងសង់​លើ​ផ្ទៃដី​ទំហំ​ជិត ៧០០​ហិកតា បំពាក់​ដោយ​ឧបករណ៍​បច្ចេកទេស​ទំនើប ហើយ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់​បាន​ប្រមាណ ២,៥០០​តោន​ក្នុង​មួយថ្ងៃ ស្មើនឹង​ជិត​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រោងចក្រ​ផលិត​ស៊ីម៉ង់តិ៍​ចំនួន​៥ នៅ​ស្រុក​ខ្មែរ​បាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ផ្ទាល់​បាន​ចំនួន ២,៧០០​នាក់ តែ​ផ្តល់​ការងារ​ដោយ​ប្រយោល​រាប់ម៉ឺន​នាក់​បន្ថែមទៀត​។​

Filed in: ព័ត៌មានជាតិ