សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​ឆមាស​ទី​១ លើក​ទិសដៅ​អនុវត្ត​បន្ត​ឆមាស​ទី​២ របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ​នៅ​ខេត្ត​ក្រចេះ​

ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​ឆមាស​ទី​១ លើក​ទិសដៅ​អនុវត្ត​បន្ត​ឆមាស​ទី​២  របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ​នៅ​ខេត្ត​ក្រចេះ​

ខេត្ត​ក្រចេះ​៖ ស្នងការ​នគរបាល​ខេត្ត​ក្រចេះ លោក​ឧត្តមសេនីយ៍លន់ សុផាត នៅ​ថ្ងៃ​ទី​១២ ខែ​សីហា បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុសាសន៍​របស់​សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី និង​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​ឆមាស​ទី​១ លើក​ទិសដៅ​អនុវត្ត​បន្ត​ឆមាស​ទី​២  របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ​។​

​ការប្រជុំ​ផ្សព្វផ្សាយ​អនុសាសន៍​សម្តេច​តេជោ​ហ៊ុន សែន របស់​លោក​ឧត្តមសេនីយ៍ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត បាន​ធ្វើឡើង​បន្ទាប់​ពី​លោក​ឧត្តមសេនីយ៍​បាន​អញ្ជើ​ញ ចូលរួម​ប្រជុំ​នៅ​សាលា​ខេត្តក្រចេះ​កាលពី​ថ្ងៃ​ទី​២៨ កក្កដា កន្លងទៅ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច តេ​ជោ ហ៊ុន សែន ។​

​មានប្រសាសន៍​ថ្លែង នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ទៅ​កាន់​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល និង​មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​កំពុង​តែ​អនុវត្ត​ច្បាប់ និង​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ នៅ​ទូទាំង​ខេត្ត ដែល​បាន​ធ្វើឡើង​ពេញ​មួយ​ព្រឹក លោក​ឧត្តមសេនីយ៍លន់ សុផាត ស្នងការ បាន​មានប្រសាសន៍​ជម្រុញ​ឲ្យ​នគរបាល​ធ្វើ​យ៉ាងណា គោរព​វិន័យ​ជា​កងកម្លាំង​នគរបាល ឲ្យបាន និង​ជម្រុញ​ឲ្យមាន​ការការ​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឲ្យបាន​ទាន់​ពេល​។​

​លោក​ឧត្តមសេនីយ៍លន់ សុផាត បាន​សង្កត់ធ្ងន់ថា នគរបាល​ត្រូវ​រួមគ្នា ធ្វើយ៉ាងណា បំបាត់​ឲ្យអស់​នូវ​ភាពអសន្តិសុខ ដើម្បី​ឆ្លើយតប​ការអនុវត្ត​គោលនយោបាយ​ភូ​ម​-​ឃុំ មាន សុវត្ថិភាព​ឲ្យមាន​ប្រសឹទ្ឋភាព​។​

​លើសពីនេះ​ទៀត​លោក​ឧត្តមសេនីយ៍លន់ សុផាត បាន​ជម្រុញ​ឲ្យ​លោកស្នងការ រង​អត្ត​សញ្ញា​កម្ម និង​អធិការរង​ទទួលបន្ទុក​ស្ថិតិ ត្រូវ​ពន្លឿន​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ បាន​ឆាប់រ​ហ័យ​ជូន​ដល់​ពលរដ្ឋ​ឲ្យទាន់​ផែនការ និង​ត្រូវ​នាំយក​អត្តសញ្ញាណប័ណ្ណ​ទាំងនោះ ទៅ​ប្រគល់​ជន​ពលរដ្ឋ​ដល់​លំនៅឋាន​។ លោក​ឧត្តសេនីយ៍​ស្នងការ បាន​លើកឡើង​ថា នគរ បាល​ទូទាំង​ខេត្ត ត្រូវធ្វើ​យ៉ាងណា​ឲ្យ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​វាយតម្លៃ​ដល់​មន្ត្រីនគរបាល ប៉ុស្តិ៍​រដ្ឋបាល​របស់​យើង​មាន​ភាព​សកម្ម​និង​ការងារ មានមុខ​ប្រចាំ​ការជាប់​ជា​ប្រចាំ​នៅ​ប៉ុស្តិ៍ រដ្ឋបាល ដោយ​ត្រៀម​លក្ខណះ​អន្តរាគមន​ឲ្យទាន់ពេ​ល​ជូន​ពួកគាត់​នៅ​រាល់​បទល្មើស ធ្វើ ឲ្យ​ពួកគាត់​មាន​ជំនឿ​មកលើ​នគរបាល​។

​មានប្រសាសន៍​លើកឡើង​បន្ត​លោក​ឧត្តមសេនីយ៍ លន់ សុផាត បាន​ដាក់ចេញ នូវ ទិសដៅ​ផែនការ​ដល់​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ លើ​កិច្ច​ការងារ​ស្រាវជ្រាវ​បទល្មើស ឧក្រិដ្ឋ ឬ​មជ្ឈឹម​ដែល​នៅ​សេសសល់​ពិសេ​សករណី​គ្រឿងញៀន ត្រូវ​កំណត់​លើ​មុខសញ្ញា បង្ក្រាប​ត្រៀម​លក្ខ​ណះ ឲ្យបាន​គ្រប់គ្រាន់​ដើម្បី​ជួយ​អន្តរា​គម​ពលរដ្ឋ​រួមគ្នា​ធ្វើយ៉ាងណា​កាត់ បន្ថយ​បទល្មើស​នៅក្នុង ឆមាស​ទី​២​ខាងមុខនេះ​។​

​លោក​ឧត្តមសេនីយ៍ លន់ សុផាត បានដាក់​ទិសដៅ​ផែនការ​យ៉ាង​តឹងរឹង​បន្ថែម ដូច ជា​កិច្ចការងារ​ចុះ​យាមល្បាត នៅតាម​តំបន់​គោលដៅ​ដែល​ងាយ  កិច្ច​ការងារ​បង្ក្រាប​ប​ទ ល្មើស​គ្រឿងញៀន បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ និង​កិច្ចការ​អន្តរាគមន៍ ៕

 

Filed in: ព័ត៌មានជាតិ