សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប័ណ្ណ​ក្រីក្រ​គ្មាន​តម្លៃ​សម្រាប់​ពេទ្យ​ភ្នែក​នៅ​ខេត្ត​តាកែវ ទេ​ទាល់តែ​អស់​៥​ម៉ឺន​រៀល​

ប័ណ្ណ​ក្រីក្រ​គ្មាន​តម្លៃ​សម្រាប់​ពេទ្យ​ភ្នែក​នៅ​ខេត្ត​តាកែវ ទេ​ទាល់តែ​អស់​៥​ម៉ឺន​រៀល​

ខេត្តតាកែវ​៖ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ បុរស​ចាស់​ម្នាក់​ត្រូវបាន បុគ្គ​លឹក​ពេទ្យ​ភ្នែក​ខេត្តតាកែវ បដិសេធ​មិន​ទទួលស្គាល់​បណ្ណ័​ក្រីក្រ​របស់គាត់​ដោយ​និយាយថា “​លោកតា មក​ពិនិត្យ​ភ្នែក​ត្រូវ​បង់លុយ​មុន​សិន តែ​លោកតា​បាន​ប្រាប់​គ្រូពេទ្យ​វិញ​ថា ខ្ញុំ​មាន​ប័ណ្ណ​ក្រីក្រ តែ​ពេទ្យ​បាន​តប​វិញ​ថា ប័ណ្ណ​នេះ​អត់​បាន​ការ​ទេ​លោកតា ដល់​តែ​លោកតា​បង់លុយ​សិន​បាន​ពិនិត្យ និង ព្យាបាល​ឲ្យបាន​”​។

​បុរស​ចំណាស់​មាន ឈ្មោះ ប៉ុល ហ៊ី រស់នៅ​ភូមិ​កំពង់​លួង ឃុំ​កំពង់​រាប ស្រុក​អង្គ​បុរី ខេត្តតាកែវ ធ្លាប់​ជា​អ្នកគ្រប់គ្រង​សារៈមន្ទីរ​អង្គ​បុរី ដែល​បច្ចុប្បន្ន ស្នាក់​នៅ​វត្ត​កំពង់​លួង​២​នាក់​យាយ​តា មាន​អាយុ​៨២​ឆ្នាំ ប្រចាំ​ខេត្ត​តាកែវ ។​លោកតា ប៉ុល ហ៊ី បាន​បន្តថា គាត់​បាន​ឮ​ថា ពេទ្យ​ភ្នែក​បាន​ជូន​ដំណឹង​ពី​ការ​ពិនិត្យ​ភ្នែក មិន​យក​លុយកាក់ ទើប​គាត់​២​នាក់​យាយ​របស់គាត់ បាន​នាំគ្នា​ជិះ​ទូកដរ​ពី​ស្រុក​អង្គរបុរី​ទៅ ទៅដល់​ខេត្ត​តាកែវ ចំណាយលុយ​៣៥,០០០​ម៉ឺន​រៀល ទៅដល់​មន្ទីរពេទ្យ​ភ្នែក ។
​នៅ​ពេល​គាត់​ចូលទៅ​ក្នុង​មន្ទីរ​ភ្នែក​គាត់​បាន​សាកសួរ នៅពេល​នោះ​គ្រូពេទ្យ​ដែល​នៅ​ប្រចាំការ​នៅ​ទីនោះ​និយាយថា លោកតា មក​ពិនិត្យ​ភ្នែក​ត្រូវ​បង់លុយ​៥​ម៉ឺន​រៀល ទើប​ពិនិត្យ​ព្យាបាល​ជូន​បាន ។​

គាត់​ប្រាប់​ទៅ​ពេទ្យ​វិញ​ថា គាត់​គ្មាន​លុយ​ទេ ហើយ​ពេទ្យ​ប្រាប់​វិញ​ថា ត្រូវ​បង់លុយ​សិន​លោកតា បាន​ពិនិត្យ​ជូន​បាន នៅពេល​នោះ​លោកតា បាន​ឲ្យ​យាយ​របស់​គាត់​ទ្បើង​ទូក​ត្រទ្បប់មកផ្ទះ​វិញ​មក​យក​លុយ​ទៅ​បង់​ពេទ្យ តែ​គាត់​មិន​មាន​លុយ​គ្រប់​ទេ តែ​គាត់​សុំ​ឲ្យ​ពេទ្យ​ចុះ​ថ្លៃ​ខ្លះ​ទៅ គាត់​ថា​ពេទ្យ​មិន​ព្រម​ចុះ​ឲ្យ​ទេ រហូត​ដល់​គាត់​យាយ​គាត់​យក​លុយ​មក​បង់​ឲ្យ ទើប​គេ​ពិនិត្យ​ព្យាបាល​ឲ្យ ។​

​លោកតា​បាន​ចោទសួរ​ថា “​បើ​ជូនដំណឹង​ថា ពិនិត្យ​ព្យាបាល​មិន​យក​លុយ​ចុះ​ហេតុអ្វី​ត្រូវ​ឲ្យ​គាត់​បង់​លុយ​ទៅ​វិញ ? ហើយ​គាត់​មាន​ប័ណ្ណ ក្រីក្រ​ទៀត ។

​លោកតា​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត និង មន្ទីរ​សុខាភិបាល​ខេត្តតាកែវ មេត្តា​ពិនិត្យ​មើល​ផង កុំឲ្យ​ពេទ្យ​ភ្នែក​នេះ​ធ្វើ​អ្វី​តាមតែ​ចិត្ត​បែបនេះ​ទៀត​។​

Filed in: ព័ត៌មានជាតិ