សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រាជរដ្ឋាភិបាល អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ចាញ់បោក​ក្រុម​ឧទ្ទាម ទណ្ឌិត សម រង្ស៊ី​ឲ្យ វិល​មក​កម្ពុជា​វិញ​?!

​រាជរដ្ឋាភិបាល អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ចាញ់បោក​ក្រុម​ឧទ្ទាម ទណ្ឌិត សម រង្ស៊ី​ឲ្យ វិល​មក​កម្ពុជា​វិញ​?!

ភ្នំពេញ​៖ ល្ងាច​ថ្ងៃ​ទី​១៣​វិច្ឆិកា​នេះ​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីអំពាវនាវ​មួយ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចាញ់​ឧបាយកល​បោកប្រាស់ របស់​ក្រុម​ឧទ្ទាម ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី សូម​វិលត្រឡប់​មក​មាតុប្រទេស​វិញ ដើម្បី​បន្ត​រួមរស់​ជាមួយ​ក្រុម​គ្រួសារ និង​សង្គមជាតិ ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។​

​សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុម​ឧទ្ទាម​ដែល​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី បាន​កំណត់​យក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩
​ចំ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ នៃ​ទិវា​ឯករាជ្យ​ជាតិ ដើម្បី​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដើម្បី ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​របប​រាជានិយម​នៅ​កម្ពុជា​។​

​ផែនការ​ធ្វើ​រដ្ឋប្រហារ​របស់ ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី បាន​ទទួល​បរាជ័យ​ទាំងស្រុង ហើយ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ត្រូវបាន​ធានា​យ៉ាងរឹងមាំ​ជា​ប្រក្រតី​នៅ​ទូទាំង​ប្រទេស​។ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស បាន​ចូលរួម​អបអរសាទ​រការ​ប្រារព្ធ ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ នៃ​ទិវា​ឯករាជ្យ​ជាតិ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទន្ទឹមនេះ ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ទូទាំងប្រទេស បាន​ចូលរួម​សហការ​គ្នា​យ៉ាង​សកម្ម​ផុលផុស​ក្នុង​ការរៀបចំ​ពិធី​ហូប​អំបុក ដែល​បង្ហាញ​អំពី​សាមគ្គីភាព ឯកភា​ជាតិ​យ៉ាងរឹងមាំ ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ សំដៅ​បន្ត​ថែរក្សា​សុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សង្គម បង្កលក្ខណៈ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជួបជុំ​ក្រុមគ្រួសារ និង​ធ្វើ​ដំណើរ​កំសាន្ត​ក្នុង​ថ្ងៃ​ឈប់សម្រាក ទៅ​គ្រប់​ទិស​ទី​ទូទាំងប្រទេស ព្រមទាំង​បាន​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង សំពះ​ព្រះ​ខែ អក​អំបុក យ៉ាងច្រើន​កុះករ​រហូតដល់​ជាង ៤​លាន​នាក់ ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​

​សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា ការ​ដែល​បងប្អូន​អាច​ជាប់​ពាក់ព័ន្ធ​នឹង បទល្មើស​ចូល​រួមគំនិត​ក្បត់ គឺ​ដោយសារ​ការចាញ់បោក​ឧបាយកល​នយោបាយ​និង​ការ​លួងលោម​អូសទាញ ពី​សំណាក់ ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី​ដែល​មាន​បំណង​យ​បងប្អូន ដែល​ជា​ជនស្លូតត្រង់ ធ្វើ​ជា​ឧបករណ៍​នយោបាយ និង​ឈ្លាន់​បញ្ឆេះ​កំហឹង​សង្គម ដើម្បី​សម្រេច​មហិច្ឆិតា​អំណាច​របស់​ក្រុមខ្លួន ដោយ​មិន​គិត​ពី​ការ​ស្លាប់​រស់ និង​សុខទុក្ខ​របស់ បងប្អូន និង​ប្រទេសជាតិ​ឡើយ​។​

​រាជរដ្ឋាភិបាល​ស្នើសុំ និង​លើកទឹកចិត្ត​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ បន្ត ជំរុញ​អន​វត្ដ​មាត្រា​៤៥៤ នៃ​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​ស្លូតត្រង់ ដែល​ចាញ់បោក ឧបាយកល​នយោបាយរ​បស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី អាច​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ ដោយ​មិន​មាន ទោសពៃរ៍​។​

Filed in: ព័ត៌មានជាតិ