សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បន្ទាប់​ពី​មិន​អាច​ចូល​ស្រុក​បាន​លោក​សម​រង្ស៊ី​បានលើកឡើង​ពី​រឿង​ចិន​នៅ​ស្រុក​ខ្មែរ​វិញ​

​បន្ទាប់​ពី​មិន​អាច​ចូល​ស្រុក​បាន​លោក​សម​រង្ស៊ី​បានលើកឡើង​ពី​រឿង​ចិន​នៅ​ស្រុក​ខ្មែរ​វិញ​

ម៉ាឡេស៊ី ៖ លោក សម រង្ស៊ី ប្រធានស្ដីទី​អតីត​គណបក្សប្រឆាំង​ដែល​បរាជ័យ​មិនអាច​ចូល​ស្រុក​វិញ​ចាប់​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​តាម​ការឃោសនារ​បស់​ខ្លួន បានលើកឡើង​នូវ្រ​ប្រធានបទ​ថ្មី​មួយ​កាលពី​ថ្ងៃ ទី​១២​វិច្ឆិកា​ក្នុង​សន្និសីទកាសែត​មួយ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​ដែល​ជា​ប្រទេស​សមាជិក​អាស៊ាន ថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ប្រឡែង​ជាមួយ​ភ្លើង តាមរយៈ​ទំនាក់ទំនង​ដ៏​ស្អិតល្មួត​ជាមួយ​ប្រទេស​ចិន​។

​តែ​លោក សម រង្ស៊ី បានបញ្ជាក់​ថា គេ​មិន​អាច​បន្ទោស​ចិន​បាន​ឡើយ អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​រឿង​នេះ គឺ​អ្នកដឹកនាំ​ប្រទេស ដែល​បណ្ដោយ​ឲ្យ​ឥទ្ធិពល​របស់​ចិន​គ្របដណ្ដប់​លើ​កម្ពុជា​ដូច​សព្វថ្ងៃ​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​កាសែត​ម៉ាឡេស៊ី Malaysiakini​។​

​លោក សម រង្ស៊ី ថា​វត្ត​មាន​ជនជាតិ​ចិន​និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​លើ​ទឹកដី​កម្ពុជា ត្រូវបាន​លោក សម រង្ស៊ី ពន្យល់ថា មិនមែន​ជាប់​ពាក់ព័ន្ធ​តែ​ក្នុង​បញ្ហា​សេដ្ឋកិច្ច​មួយ​មុខ​ទេ​។ គឺ​វា​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អព្យាក្រឹត្យភាព​និងឯ​ក​រាជ្យ​ភាព​របស់​កម្ពុជា នៅ​ចំពោះមុខ​មហា​យក្ស​ចិន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​អាច​គំរាមកំហែង​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​ទៀត​ផង​។ សម្រាប់​លោក សម រង្ស៊ី អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​រឿង​នេះ គឺ​អ្នកដឹកនាំ​ប្រទេស ដែល​បណ្ដោយ​ឲ្យ​ឥទ្ធិពល​របស់​ចិន​គ្របដណ្ដប់​លើ​កម្ពុជា​ដូច​សព្វថ្ងៃ​។​

​លោក សម រង្ស៊ី​នៅ​តែ​បន្ត​អះអាង​ពី​ការប្ដេជ្ញាចិត្ត​ត្រឡប់មក​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​រស់​ឡើង​វិញ​។ លោក សម រង្ស៊ី ថា នៅពេលដែល​ការស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ នោះ​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​ចិន​សាងសង់​មូលដ្ឋានទ័ព​នៅលើ​ទឹកដី​កម្ពុជា​ឡើយ​។​
​លោក​សម​រង្ស៊ី​ដែល​ប្រកាសថា​ជា​ប្រធានស្ដីទី​អតីត​គណបក្សប្រឆាំង បាន​ផ្ដល់​បទ​សម្ភាស​ដល់​ទូរទស្សន៍ Al Jazeera កាលពី​ថ្ងៃ​ទី​១១​វិច្ឆិកា​ថា កម្ពុជា​កំពុង​ធ្លាក់​ទៅក្នុង​នឹម​អាណានិគម​របស់​ប្រទេស​ចិន ដោយ​ចិន​បាន​បញ្ជូន​ពលរដ្ឋ​របស់​គេ​ជា​ច្រើន​ពាន់​នាក់ មកកាន់​ប្រទេស​កម្ពុជា​។ បើ​តាម​លោក សម រង្ស៊ី ជនជាតិ​ចិន​ទាំង​នោះ​បាន​ចូលមក​រស់នៅ​កម្ពុជា ធ្វើ​ខ្លួន​ដូចជា​ម្ចាស់​ទឹក​ម្ចាស់​ដី ហើយ​ការណ៍​នេះ​បាន​បង្ក​ជា​ក្ដីបារម្ភ​យ៉ាងខ្លាំង​។​

​ការលើកឡើង​របស់​លោក សម រង្ស៊ី​ធ្វើឡើង ក្នុងពេលដែល​លោក​មាន​វត្តមាន​នៅក្នុង​តំបន់​អាស៊ាន ដែល​ក្នុងនោះ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយចំនួន កំពុង​មាន​ទំនាស់​ស្រួចស្រាល់​ជាមួយ​ប្រទេស​ចិន ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ទំនង​ចង់បាន​សមានចិត្ត​ពី​ប្រទេស​ទាំងនោះ​។​

​សម្រាប់​វត្តមាន​លោក​សមរង្ស៊ី​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​នេះ​វិញ​លោក​កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ថ្លែង ប្រាប់​កាសែត ថា កម្ពុជា​មិន​បាន​យកចិត្តទុកដាក់​ធំដុំ​ទេ​ចំពោះ​សកម្មភាព​របស់​លោក​ស​ម រង្ស៊ី នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​នេះ​។ លោក​បាន​គូសបញ្ជាក់ថា សកម្មភាព​របស់​លោក​សម រង្ស៊ី មិន​អាច​ធ្វើឱ្យ​ស្ថានភាព​នៅ​កម្ពុជា​ប្រែប្រួល​នោះឡើយ​។​

Filed in: ព័ត៌មានជាតិ