សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផ្សោត​ទន្លេមេគង្គ​កើន​៩​ស្លាប់​៥​វិញ​

​ផ្សោត​ទន្លេមេគង្គ​កើន​៩​ស្លាប់​៥​វិញ​

​ក្រចេះ​៖ អង្គការ WWF​បានឲ្យដឹងថា នៅ​ឆ្នាំ​២០១៩ សត្វ​ផ្សោត​ទន្លេមេគង្គ​មាន​ការកើនឡើង​ចំនួន ៩​ក្បាល​ទៀត ក្នុងនោះ​នៅ​ខេត្តក្រចេះ​កើនឡើង​ចំនួន ៥​ក្បាល​។ ប៉ុន្ដែ​មក​ដល់ពេលនេះ សត្វ​ផ្សោត​បាន​ស្លាប់​អស់​៥​ក្បាល​ទៅ​ហើយ ក្នុងនោះ​ក្រចេះ​ស្លាប់​អស់ ៣​ក្បាល ។

​ត្រី​ផ្សោត​ដែល​ស្លាប់​ចុងក្រោយ​នេះ នៅ​អន្លង់​ផ្សោត​កាំ​ពី ស្ថិតក្នុង​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ដោយសារ​ជាប់​មង​ត្រង់​កន្ទុយ​។ ផ្សោត​នេះ​មាន​ទម្ងន់ ១១០​គីឡូក្រាម និង​មាន​ប្រវែង ២.២៧​ម៉ែត្រ​។​លោក ជួប រតនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ បានឱ្យដឹងថា ផ្សោត​នេះ​ប្រហែល​ជា​ស្លាប់​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ហើយ​នៅ​ថ្ងៃទី​១២ ទើប​អណ្ដែត​ឡើង​លើ​ផ្ទៃ​ទឹកទន្លេ ខណៈ​នោះ​ឆ្មាំ​ទន្លេ​ប្រចាំ​ប៉ុស្តិ៍​កាំ​ពី​ក៏​ប្រទះ​ឃើញ​តែ​ម្ដង​។​

​លោក ជួប រតនា​ថា មង​ដែល​ជាប់​លើ​កន្ទុយ​ផ្សោត​នោះ គឺ​ប្រហែល​ជា​មង​ដែល​រសាត់​អណ្ដែត​តាម​ទន្លេ​នៅ​ពេល​ទឹក​ឡើង​។​លោក​អះអាង​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ក៏​មាន​ការយល់ដឹង​ច្រើន​ដែរ​អំពី​ការអភិរក្ស​សត្វ​ផ្សោត និង​អត្ថប្រយោជន៍​នានា​របស់​ផ្សោត ដូច្នេះ​ពួកគាត់​មិន​ដាក់មង​នៅ​តំបន់​ដែល​មាន​ផ្សោត​រស់​នៅ​ឡើយ ប៉ុន្តែ​មូលហេតុ​ច្បាស់លាស់​យ៉ាងណា​នោះ គឺ​មិន​ទាន់​ត្រូវ​បាន​សន្និដ្ឋាន​នៅឡើយ​ទេ​។​ពាក់ព័ន្ធ​ការសោកស្ដាយ​នេះ លោក ជួប រតនា ក៏​បាន​បង្ហាញ​ព័ត៌មាន​បន្ថែម​ទៀត​ថា ចំនួន​ផ្សោត​សរុប​ដែល​បាន​ចុះបញ្ជី​នៅ​ឆ្នាំ​២០១៧ មាន​ចំនួន ៩២​ក្បាល ក្នុងនោះ​ក្រចេះ​មាន​ចន្លោះ​ពី ៥៨-៦៣​ក្បាល​។​

Filed in: ព័ត៌មានជាតិ