សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រពើ​កាន់សីល ដែល​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ព្រលែង​បី​ថ្ងៃ​មុន​គេ​ជេរ​ពេញ​ភូមិ​អា​ឡូ​វ ចាប់​បាន​វិញ​ហើយ​…

​ក្រពើ​កាន់សីល ដែល​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ព្រលែង​បី​ថ្ងៃ​មុន​គេ​ជេរ​ពេញ​ភូមិ​អា​ឡូ​វ ចាប់​បាន​វិញ​ហើយ​…

សៀមរាប ៖ មាន​ការភ្ញាក់ផ្អើល​និង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​មហាជន​ក្រោយ​មាន​គណនី​ឈ្មោះ ឈ្មោះ​Rambo Phon បង្ហោះ​ឲ្យដឹងថា​លោក​ជំទាវ ហ៊ុន ស៊ី​ណាត​ប្អូនស្រី​សម្តេច​តេជោ ព្រលែង​កូន​ក្រពើ​មួយ​ក្បាល ចូល​ទៅ​កាន់​ទឹកស្ទឹង​មួយកន្លែង ស្ថិត​នៅ​ខេត្ដ​សៀមរាប​។​មហាជន​ជាច្រើន​បាន​សម្ដែង​ការ​ខឹងសម្បា​រលាយ​ការភ៏យខ្លាច​ពេលវា​ធំ​ឡើង​អាច​បង្ក​បញ្ហារ​ផ្សេងៗ​ក៏​ដូចជា​គ្រោះ​ថ្នាក់​ទៅ​ដល់​កុមារ​តូចៗ​ទៀតផង​។

​លោក ជំទាវ ហ៊ុន ស៊ីណា​ត​ដែល​ចិត្ត​ធ​ម៍​ទិញ​ក្រពើ​ពី​កូនក្មេង​យក​មក​លែង បាន​បង្ហោះ​សារ​រៀបរាប់​តប​មក​មហាជន​វិញ​ថា​៖​ថ្ងៃនេះ​មាន​អ្នក​ជេរ​ខ្ញុំ​ច្រើន​ដោយសារ​ព្រលែង​ក្រពើ អ្នក​ដែល​ជេរ​ខ្ញុំ​សូម​អនុមោទនា​ទទួលយក​ទាំ​ង​អស់​។​លោកជំទាវ​ថា​៖ ម្យ៉ាងទៀត​ខ្លួន​ខ្ញុំ​មិន​បាន​ឃើញ​បម្រាម​ហាមឃាត់​មិន​ឲ្យ​លែង កូន​ត្រី កូន​ក្រពើ​នោះទេ​។ សូម​អរគុណ​លោកក្មួយ​ជីវ តាក្វាន់​ដែល​យល់​ចិត្ត​របស់​ចង់​និយាយ​។​

​មុន​ចេញ​សារ​ខាងលើ​លោកជំទាវ​ស​សេរ​នៅក្នុង​បណ្តាញ​សង្គម អមដោយ រូប​ខ្លឹប​វិដេអូ​នោះថា « ម្សិល​ម្ងៃ បាន​លែង កូន​ក្រពើ​១​ក្បាល នៅមុខ​អង្គរ មួយ​ក្បាល មាន​បងប្អូន​កូនក្មួយ ភ័យ​ថា​ដល់ ពេល​វា​ធំ គិត​មិច ទៅ ខ្ញុំ​គិតថា លែង​មុខ​អង្គរ ឲ្យ​វា​កាន់​ធម៌ អា​ថ៌ វា​គ្រាន់បើ លែង ចិត្តតិច្ឆាន​មិន​ដឹងគុណ​ទោស​ចង់​តែ​បំផ្លាញ​អ្នក​ដ៏​ទៃ​» ។​ប៉ុន្តែ​ក្រោយពី​ឃើញ​ពី​សកម្មភាព ព្រលែង​សត្វ​ក្រពើ ក្នុង ក​សិន្ធុ​ប្រាសាទអង្គរវត្ត បង្ក​ឲ្យ​មហាជន រិះគន់​យ៉ាង​ខ្លាង​ខ្លា នៅលើ​បណ្តាញ​សង្គម ព្រួយ​បា​រម្ម​ពី សុ​វត្តិភាព ភ្ញៀវទេសចរណ៏ ក្រោយមក​អ្នកលេង​បណ្តាញ​សង្គម បាននាំគ្នា ខាំ​មិន​សារ​រិះគន់​ឡើង​ព្រោង ព្រាត ធ្វើឲ្យ​លោក​ជំទាវ លុប​វិដេអូ ពី​សកម្មភាព នោះ​ចេញ​វិញ ។​

​ក្រោយ​ពី​ព័ត៌មាន​នេះ​បាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម​ផ្អើល​គេឯង ហ្វេ​សប៊ុក​“​រដ្ឋបាល​ខេត្ត​សៀមរាប​” បានបញ្ជាក់​ថា់​: “​ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត និង​អាជ្ញាធរ​អប្សរា បាន​ចុះ​ពិនិត្យ និង​រក​មធ្យោបាយ​ស្វែងរក​ចាប់​កូន​ក្រពើ​ដែល​បាន​លែង​នៅ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​។​
​ថ្ងៃ​សុក្រ ១២​កើត ខែ​ក​ត្ដិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​បាន​ការណែនាំ​ពី​ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត អាជ្ញាធរ​អប្សរា មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​កន្លែង​ដែល​បាន​លែង​កូន​ក្រពើ និង​រក​មធ្យោបាយ​ដើម្បី​តាម​ចាប់​កូន​ក្រពើ​តូច បណ្ដោយ​ប្រហែល ៤០​សង់ទីម៉ែត្រ ដែល​បាន​ព្រលែង​ចូល​ក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ប៉ែក​ខាងកើត​កាលពី​បី​ថ្ងៃ​មុន​។​

​ក្រោយពី​បាន​ចុះ​ដល់​ទីតាំង និង​បាន​ពិនិត្យ​ជាក់ស្ដែង​រួចមក លោកនាយក​រដ្ឋបាល​សាលាខេត្ត បាន​សុំ​អោយ​អាជ្ញាធរ​អប្សរា សហការ​ជាមួយ​ក្រុម​ការងា​រជល​ផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បន្ត​កិច្ចការ​តាម​ចាប់​កូន​ក្រពើ​នេះ ដោយ​ប្រើប្រាស់​កម្លាំង​មន្ត្រី​ជំនាញ​តាម​ប្រមាញ់ ២៤ ម៉ោង លើ ២៤ ម៉ោង ពិសេស​ពេល​កូន​ក្រពើ​តូច​នេះ​ចេញ​រក​ចំណី​នៅពេល​យប់​តាម​មាត់ច្រាំង​នៃ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ។​

​មន្ត្រី​ជំនាញ​ថា កូន​ក្រពើ​នេះ​នៅ​តូច​មិនទាន់​ចល័ត​ចេញពី​ក​សិន្ធុ​នេះ​នៅឡើយ​ទេ ។ មន្ត្រី​ជំនាញ​នឹង​ប្រើប្រាស់​មធ្យោបាយ​ចាប់​មក​វិញ ដោយ ការដាក់​សន្ទូច ឬ​ការ​អូស​មង ឬ ការឆ្លុះ​នឹង​កែ​ឆ្លុះ​ចាប់​នៅ​ពេលយប់​។​ជា​លទ្ធផល​តាម​ហ្វេ​សប៊ុក​មួយ​បានបង្ហាញ​ថា​កូន​ក្រពើ​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​បាន​វិញ​ហើយ​តែ​មិនដឹង​ថា​ពិត​ឬ​អត់​ទេ​ព្រោះ​មិនឃើញ​មាន​ប្រតិកម្ម​ពី​មន្ត្រី​ជំនាញ​!​។ តែ​យ៉ាងណា​បាន​ល្បី​តិច​ដែរ​តើ ! ប្រ៉ា​វ៉ូ ៕

Filed in: ព័ត៌មានជាតិ