សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កុងត្រូូល​របស់​សមត្ថកិច្ច​ចំរុះខេត្ត​ពោធិ៍សាត់​ដាក់ ដើម្បី​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃ​ឈើ

កុងត្រូូល​របស់​សមត្ថកិច្ច​ចំរុះខេត្ត​ពោធិ៍សាត់​ដាក់ ដើម្បី​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃ​ឈើ

កំពង់ឆ្នាំង៖ កុងត្រូល ដ៍រឹងមាំ របស់សមត្ថកិច្ច ចំរុះខេត្តពោធិសាត់ ដឹកនាំបង្កើត ដោយ លោក សួន រិនឌី អភិបាលរង ខេត្ត ទទួល បន្ទុកបង្ក្រាប បទល្មើស ព្រៃឈើ   ដែលឈរជើង ចាំការស្ទាក់ចាប់ បង្ក្រាបរថយន្តដឹក ឈើប្រណិត គ្មានច្បាប់​អនុ​ញ្ញាត​នៅចំណុចក្បាលដំរី ព្រំប្រទល់ខេត្ត កំពង់ឆ្នាំង-ពោធិសាត់កំពុងត្រូវប៉ាន់ ដោយសព្វថ្ងៃនេះ ស្របពេលឈើប្រ​ណិត​ប្រភេទឈើគ្រញូង នាងនួន បេង និងធ្នង់ កំពុងតែត្រូវប៉ាន់នៅលើទីផ្សារនោះ ឈ្មួញបានបញ្ចេញ​សកម្មភាព​ដឹក​ជញ្ជូនធ្វើអាជីវកម្មលក់ទៅក្រៅប្រទេស ដោយប្រើគ្រប់រូបភាព និងល្បិចកលបន្លំភ្នែក សមត្ថកិច្ច ដោយប្រើ​ប្រាស់​រថយន្តទំនើបៗ និងរថយន្តដឹកឥវ៉ាន់សំពីងសំពោងពីលើបង្កប់ឈើពីក្រោម ដូចជាករណីស្រូវពីលើឈើពីក្រោម ដំឡូង​មីពីលើឈើពីក្រោម និងរថយន្ត ស៊ីទែន ប្រេងឥន្ធនៈជាដើម  ឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ឬ ទៅកាន់ទឹកដីខេត្តកំពង់ចាម ជាប់ព្រំប្រទល់វៀតណាម ទាំងយប់ទាំងថ្ងៃ។ ប៉ុន្តែការបង្រ្កាប គឺមានតិចតួចបំផុត ហើយ​ការបង្ក្រាបបានសម្រេចលុះត្រាតែ រថយន្តបែកកង់ ឬក្រឡាប់ ឬជួបគ្រោះថ្នាក់ចរាចរណ៍ ឬចរចារតម្លៃជាមួយ​សមត្ថ​កិច្ចមិនត្រូវរ៉ូវគ្នា ។ ការចរាចរណ៍ឈើប្រណីតខាងលើ សមត្ថកិច្ចចំរុះខេត្តពោធិសាត់បានដាក់កុងត្រូលរឹងមាំ ចាំស្ទាក់​ចាប់នៅចំណុចក្បាលដំរីព្រំប្រទល់ខេត្តពោធិសាត់-កំពង់ឆ្នាំង អស់រយៈពេលជាង៣ខែមកហើយ ប៉ុន្តែពុំឃើញមាន​លទ្ធ​ផលបង្ក្រាបបានម្តងឡើយ ដោយបណ្តោយអោយរថយន្តដឹកឈើចរាចរណ៍​នៅលើដងផ្លូវជាតិលេខ ៥ បានយ៉ាង​រលូន ។ មន្ត្រីសមត្ថកិច្ចចំរុះដែលឈរជើងនៅចំណុចកុងត្រូលដែលមានរបាំងចំរូងដែក ដូចបង្អោងឡើងត្នោត ដាក់​កាត់​​ទទឹងផ្លូវ ឬបោះដែកបន្លាកែច្នៃអោយមុតបែកកង់រថយន្ត សម្រាប់ឃាត់រថយន្តដឹកបទល្មើស​ពេលយប់ដើម្បី​ជំរិត​យក​ប្រាក់មកចែកគ្នា  ដាក់ហោប៉ៅរៀងៗខ្លួន។

ប្រភពខាងលើបន្តអោយដឹងថារថយន្តដឹកឈើប្រណីត គ្មានច្បាប់អនុញ្ញាតឆ្លងកាត់កុងត្រូវនេះ ត្រូវបង់លុយអោយ​សមត្ថ​កិច្ចចំរុះក្នុងមួយរថយន្តចាប់ពី១០០ដុល្លា ឡើងទៅដល់១ពាន់ដុល្លាតាមរថយន្តតូចឬធំ មួយយប់ៗរថយន្តធ្វើចរា​ចរណ៍ដឹកឈើប្រណិតទាំងតូចទាំងធំ មិនក្រោមពី៥០គ្រឿង។

ជាក់ស្តែង រថយន្តដឹកដំឡូងមី​ពីលើបង្កប់ឈើប្រណីតពីក្រោម មួយគ្រឿងត្រូវបានកម្លាំងរដ្ឋបាល​ព្រៃឈើខេត្តកំពង់​ឆ្នាំង ធ្វើការស្ទាក់ចាប់បាននៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ឡើងទួលទំនាបស្រែហង្ស ក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

កម្លាំងរដ្ឋបាលព្រៃឈើដែលដឹកនាំដោយលោក ហោ ដារ៉ា  នាយផ្នែកស្តីទីកំពង់ឆ្នាំង បានដឹកនាំកម្លាំង​បង្ក្រាបរថយន្ត​ខាងលើទាំងយប់រួចនាំយកមកកាន់ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ក្រោមបញ្ជាផ្ទាល់ពីនាយ​ខណ្ឌរដ្ឋបាលព្រៃ​ឈើ លោក ស៊ិន កុសល រថយន្តបន្លំដឹកឈើប្រណីតប្រភេទនាងនួន ដោយដាក់បាវដំឡូងមីពីលើនេះ ចំណុះ ២ តោន​កន្លះ ក្បាលពណ៌ខៀវ ឆ្នូតស ទ្រុងពណ៌លឿង ឆ្នូតស ខៀវ ពាក់ស្លាកលេខ ក្រចេះ 3A- 0009 ផ្ទុកឈើនាងនួនចំនួន ៦៥ ដុំខ្នាតត្រូវប៉ាន់ ដឹកចេញពីព្រំប្រទល់ខេត្តបាត់ដំបង-ពោធិសាត់ ឆ្ពោះទៅកាន់ ព្រំប្រទល់វៀតណាម ក្នុងទឹកដីខេត្ត​កំពង់ចាម ខណៈឆ្លងកាត់ខេត្តកំពង់ឆ្នាំង មកដល់ចំណុចខាងលើ បន្ទាប់ពីមានការសង្ស័យ សមត្ថកិច្ចក៍បើក​រថយន្ត​តាម​ពីក្រោយ ស្ទាក់ចាប់បានតែម្តង ។ ក្រោយពីស្ទាក់ចាប់រថយន្តដឹកឈើខាងលើ អ្នកបើកបរបាត់គេចខ្លួន​បាត់​ស្រមោល។

លោក សុទ្ធ ផល្លី នាយរងផ្នែករដ្ឋបាលព្រៃឈើ កំពង់ឆ្នាំង បានអោយដឹងថា បន្ទាប់ពីទទួលពត៌មានថា មានរថយន្តដឹក​ដំឡូងមីបង្កប់ឈើ ឈើឆ្លងកាត់ខេត្តកំពង់ឆ្នាំង លោកក៍បានធ្វើការតាមដាននូវភិនភាគរថយន្ត រហូតឈានដល់ការ ស្ទាក់បានរថយន្តខាងលើតែម្តង ។ បន្ទាប់មករាយការជូនថ្នាក់លើ អោយកម្លាំងទៅ ជួយនាំវត្ថុតាង និង រថយន្តយកមក​ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង  ឈើទាំងនោះ មានចំនួន៦៥កំណាត់ ស្មើនឹង ៧,២០៩ម៣ ។

វត្ថុតាង រថយន្តនិង ឈើប្រណីត ត្រូវបានរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ ឆ្នាំងដើម្បីរៀបចំកសាង​សំណុំ​រឿង​ប​ញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង តាមនីតិវិធីច្បាប់ ។

ពាក់ព័ន្ធនឹងការឃាត់រថយន្តខាងលើ នាពេលនេះ ត្រូវបានគេមើលឃើញថាជាគំរូល្អ ដោយសមត្ថកិច្ចមិនបាន​ប៉ះពាល់​ដក​ហូត ឬយកឈើក្រៅផ្លូវការទុកលក់ដូចពេលមុនៗឡើយ  ៕

2014_02_12dpn (1) 2014_02_12dpn (2) OLYMPUS DIGITAL CAMERA 2014_02_12dpn

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់