សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម រង្ស៉ី មិន​អាច​ឡើង​ជិះ​យន្តហោះ​ចេញ​ពី​ស្រុក​បារាំង​ចូល​ស្រុក​សៀម​បានទេ​តែ​លោក​ស្រីមូ​សុខ​ហួនៅ​ម៉ាឡេស៊ី​បាន​១​អាទិត្យ​!

​សម រង្ស៉ី មិន​អាច​ឡើង​ជិះ​យន្តហោះ​ចេញ​ពី​ស្រុក​បារាំង​ចូល​ស្រុក​សៀម​បានទេ​តែ​លោក​ស្រីមូ​សុខ​ហួនៅ​ម៉ាឡេស៊ី​បាន​១​អាទិត្យ​!

​ភ្នំពេញ ៖ លោក​សម​រង្ស៊ី​បាន​ប្រកាស​ថា​លោក​មិន​អាច​ជិះ​យន្តហោះ​ថៃ​មក​បាន​ទេ​ដោយសារ​ក្រុមហ៊ុន​យន្តហោះ​ឃាត់​មិន​ឲ្យ​ជិះ​ផែនការ​ត្រូវ​បាន​ពន្យា​។
​តែបើ តាម​សារព័ត៌មាន The New York Times បាន​ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​និយាយថា «​សម រង្ស៉ី មិន​បាន​កក់​សំបុត្រ​យន្តហោះ​ទេ​»​។​បុគ្គលិក​ម្នាក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways បាន​អះអាង​ថា «​លោក សម រង្ស៊ី អ្នកនយោបាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា មិន​ត្រូវបាន អនុញ្ញាត​ឱ្យ​ឡើង​យន្តហោះ​ពី​ទីក្រុង​ប៉ារីស ទៅ​ទីក្រុង​បាងកក​ទេ ពី​ព្រោះ​ការ​កក់​សំបុត្រ​ហោះ​យន្ត​របស់​គាត់​មិន​មាន​សុពលភាព​»​។​

​ប្រកាស​តាម Facebook​នៅ​យប់​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​លោក សម រង្ស៉ី បាន​ថ្លែងថា «​គម្រោង​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល​ត្រូវ​ពន្យារ​ពេល​បន្តិច​….​ពីព្រោះ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ថៃ មិន​ឱ្យ​ខ្ញុំ​ឡើង​លើ​យន្តហោះ​ដែល​ត្រូវ​ហោះ​មក​ប្រទេស​ថៃ ដើម្បី​ខ្ញុំ​បន្តដំណើរ​ទៅ​ប្រទេស​កម្ពុជា​»​។​

​លោក​សម រង្ស៉ី និង​អ្នក​ហែហម​គាត់​បាន​ចេញពី ព្រលាន​យន្តហោះ​ស្ហាល​ឌ​ដឺ​ហ្គោល​( Charles De Gaulle)​ដែល​ថ្វើ​ឲ្យមាន​ការវាយតម្លៃ​ថា ការ​ទៅ​ព្រលាន​នេះ គ្រាន់តែ​ជា​ឆាក​ល្ខោន ដែល សម រង្ស៉ី សម្តែង​ឲ្យ​អ្នកគាំទ្រ​មើលថា បាន​ទៅ​ព្រលាន​មែន តែ​ក្រុមហ៊ុន​យន្តហោះ​ថៃ​មិន​ឲ្យ​ឡើង ដើម្បី​ប្រើ​ជា​លេស​ពន្យា​ពេល​ថ្ងៃ​ទី ០៩/១១ ដែល​តាម​ការពិត​សំបុត្រ​យន្តហោះ​ជើងហោះហើរ​ថ្ងៃនេះ សម រង្ស៉ី បាន​ពន្យារ​ពេល​រួច​បាត់​ទៅ​ហើយ​។​

​ឯ​លោក​ស្រី មូរ សុខ​ហួរ អតីត​មន្ត្រីជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី ឃាត់ខ្លួន​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆកា ឆ្នាំ​២០១៩​ត្រូវបាន​ដោះលែង​វិញ​ហើយ​និង​បន្ត​ឲ្យ​ស្នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី​១​សប្តាហ៍​ទោះជា​យ៉ាងណា​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​មន្ត្រីជាន់ខ្ពស់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ហ្វេ​សប៊ុក បាន​សម្ដែង​ការ សោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការចាប់ខ្លួន​នេះ ។​

​លោក អ៊ូ ច័ន្ទ​រ័ត្ន នៅ​ថ្ងៃ​៧ វិច្ឆិកា បានឲ្យដឹងថា “​ក្នុងនាម​អតីត​អ្នកតំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​ពិតជា​មាន​ការ សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការចាប់ខ្លួន របស់​លោកជំទាវ មូរ សុខ​ហួ ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី​” ។ លោក​សង្កត់ធ្ងន់​ថា វិធានការ​នេះ នឹង​ធ្វើឲ្យ​ប៉ះពាល់​មុខមាត់ ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ម៉ាឡេស៊ី​។ លោក​យល់ឃើញថា ករណីនេះ ជា​ជម្លោះ​នយោបាយ​ផ្ទៃក្នុង របស់​កម្ពុជា មិនមែន​ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ឬ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ទេ ដូច្នេះ​កម្ពុជា គួរតែ​មាន​សមត្ថភាព និង​លទ្ធភាព​ដោះស្រាយ ដោយ​ខ្លួនឯង ។ ដំណោះស្រាយ​ដោយ​សន្តិវិធី និង​អហិង្សា ដើម្បី​ជា​ប្រយោជន៍​យូរអង្វែង សំរាប់​ប្រទេសជាតិ ។​

​ក្រៅពីនេះ នាយក​ប្រតិបត្តិការ អង្គការ​តម្លាភាព​កម្ពុ​ជា លោក ព្រាប កុល បានបង្ហាញ​ការជឿជាក់​ថា លោក សម រង្ស៊ី ព្រមទាំង​អតីត ថ្នាក់ដឹកនាំ​គណបក្ស សង្គ្រោះ​ជាតិ (CNRP)​មួយចំនួន​មក​មិន​ដល់​ស្រុក​ខ្មែរ នា​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាង​មុខ​នោះ​ទេ ។​តែ​លោក ព្រាប កុល​បានលើកឡើង ក្នុង​ហ្វេ​សប៊ុក​នា​ថ្ងៃ​៧ វិច្ឆិកា ថា “​អ្នកនយោបាយ​ខ្មែរ កំពុង​ដើរ​លើ​មា​គ៌ា នយោបាយ ចាញ់ ចាញ់​! ។​

​លោក សម រង្សី និង​អតីត​ថ្នាក់ដឹកនាំ CNRP មក​មិន​ដល់​ស្រុក​ខ្មែរ​ទេ ហើយ​ក៏​គ្មាន​អ្វី​កើតឡើង​ធំដុំ ជាក់ស្តែង​គួរឲ្យ​កត់សម្គាល់​ដែរ នៅ​ថ្ងៃ ៩ វិច្ឆិកា ឬ​ក្នុង​ពេល​បុណ្យអុំទូក​នេះ​” ។ លោក​ព្រាប​កុល​ថា គឺមាន​តែ​ការ​គិតថា​អ​ញ្ចេះ គិត​ថា​អ​ញ្ចុះ មាន​ការភិតភ័យ ជ្រួលជ្រើម​ខ្លះ និង​ស្រមើ​ស្រ​ម៉ៃ​ខ្លះ​ប៉ុណ្ណោះ​។​

​លោក​សង្កត់ធ្ងន់​ថា ក្នុង​ព្រឹត្តិការណ៍​នេះ បានផ្តល់​ផលប៉ះពាល់​អវិជ្ជមាន​ជាក់ស្តែង​គឺ​ខ្មែរ​ខាតបង់​ច្រើន​យ៉ាង​ដូច​ខាងក្រោម​៖

១) អ្នកវិនិយោគ​មិន​ចង់​ដាក់ទុន​រកស៊ី ឬ​ត្រូវ​ពន្យា​ពេល​សម្រេច​ចិត្ត​ធ្វើ​ការវិនិយោគ ចរន្ត​ពាណិជ្ជកម្ម​នឹង​មាន​ការ​បន្ថយល្បឿន ។​
២) អាជ្ញាធរ​ត្រូវ​ចំណាយលុយ​ច្រើន​លាន ដើម្បី​ទប់ស្កាត់​និង​ចល័ត​ទ័ព​ត្រៀម​ទប់ស្កាត់​បាតុភាព​ជាយថាហេតុ​។​
៣) ការវិវត្តន៍​បែបនេះ អាច​ធ្វើឲ្យ​កម្ពុជា កាន់តែ​ឈានទៅរក​ការបាត់បង់ EBA និង GSP​។​
៤) កម្លាំង​អ្នកប្រជាធិបតេយ្យ កាន់តែ​ប្រឈម​នឹង​គ្រោះថ្នាក់​។​
៥) ចិន​កាន់តែ​ឆ្លៀតឱកាស កេងចំណេញ​ទាំង​នយោបាយ និង​សេដ្ឋកិច្ច ។​
៦) វៀតណាម បាន​ព្រំសីមា ដែល​ខ្លួន​ប្រាថ្នា​ចង់បាន ហើយ​ជន​អន្តោ​ប្រវេ​ស​វៀតណាម​ខុសច្បាប់ ជាច្រើន​ឆ្លៀតពេល​ចូលសញ្ជាតិ​អស់​។​
៧) ពិភពលោក​ខ្លះ​សង្វេក​ខ្មែរ និង​ខ្លះទៀត​សើចចំអក ។​

​លោក​ព្រាប​កុល​បានផ្តល់​ដំណោះស្រាយ ដើម្បី​ស្តារ​ស្ថានការណ៍​រួមមាន​៖
១) ដោះស្រាយ​បញ្ចប់​ករណី លោក កឹម សុខា និង​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ ឲ្យ​អតីត​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​។​
២) ជជែក​គ្នា ឬ​ចរចា​រវាង​អ្នកនយោបាយ ដែល​មាន​ទំនាស់ ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ ដើម្បី​ធ្វើ​ដំណើរ​លើ​មាគ៌ា​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន និង​ជា​ពិសេស​ការបើក ឲ្យមាន​ការប្រកួតប្រជែ​ង នយោបាយ​ដោយ​ស្មើភាព ដោយ​សេរី និង​យុត្តិធម៌ ។​
៣) ដោះស្រាយ​បញ្ហា សិទ្ធិ​នយោបាយ ដើម្បី​បញ្ជៀ​ស​ការបាត់បង់ EBA និង GSP៕

Filed in: ព័ត៌មានជាតិ