សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេ​ជោមាន​កង្វល់​អំពី​ការ​ខ្វះ​ភ្លើង​នា​ខែប្រាំង​ឆ្នាំ​២០២០​បាន​ជម្រុញ​រដ្ឋ​មន្ត្រី​ឲ្យ​ខំ​ដោះស្រាយ​!

​សម្តេច​តេ​ជោមាន​កង្វល់​អំពី​ការ​ខ្វះ​ភ្លើង​នា​ខែប្រាំង​ឆ្នាំ​២០២០​បាន​ជម្រុញ​រដ្ឋ​មន្ត្រី​ឲ្យ​ខំ​ដោះស្រាយ​!

ភ្នំពេញ ៖ ការខ្វះខាត​ថាមពល​អគ្គិសនី​ប្រើប្រាស់​ជា​ថ្មី​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ នៅក្នុង​ឆ្នាំ​នេះ​នៅតែ​ជា​កង្វល់​របស់​នាយករដ្ឋមន្ត្រី ។ សម្តេច​តេជោ​ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រសួង​រ៉ែ​និង​ថាមពល​ធ្វើការ​ទាំង​យប់​ទាំង ថ្ងៃ​ដើម្បីឲ្យ​ការ​សាងសង់រោង ចក្រ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ ៤០០ មេហ្គា​វ៉ាត់​ដំណើរការ​បាន​នៅក្នុងខែឧ​សភា​ខាងមុខ​។

​ថ្លែង នៅក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យប្រើ​«​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ (​ផ​.​យ​.​អ​.​ជ​.) ២០១៩-២០២៣»​នៅ​ព្រឹក​ថ្ងៃទី ៧ ខែ​វិច្ឆិកា​នេះ​នៅ​រាជធានី​ភ្នំពេញ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖«​អ្វី​ដែល​ជា​ការ​កង្វល់​គឺ​នៅ​ត្រង់​ថា​វា​រី​អគ្គិសនី​របស់​យើង​ចាប់ផ្ដើម​ខ្វះខាត​ទឹក​ទៀត​ហើយ​។​បើ​តាម​តួលេខ​ដែល​លោក​ស៊ុយ​សែ ម​បាន​ផ្ញើ​ឲ្យ​ខ្ញុំ​ជា​រៀងរាល់​ឆ្នាំ​ឥឡូវនេះ​នៅពេល​ម្សិលមិញ​នេះ​ការផលិត​អគ្គិសនី​របស់​យើង​ដែល​មាន​កំលាំង​រហូតដល់ ១,៣២៨ ម៉េ​ហ្គា​វ៉ាត់​ឥឡូវ​ដើរ​បាន​តែ​១៨៤ មេហ្គា​វ៉ា​ត់ទៅ ៦៨៧ មេហ្គា​វ៉ាត់​តែប៉ុណ្ណោះ​អញ្ចឹង​ទេ​ស្ថានភាព​នេះ​មិនទាន់​ដល់​ខែប្រាំង​ផង​។​ប៉ុន្តែ​ស្ថានភាព​បា ន​ធ្លាក់ចុះ​ហើយ​អញ្ចឹងទេ​អគ្គិសនី​របស់​យើង​នឹង​មាន​បញ្ហា​ទៀត​»​។​

​សម្តេច​បានឲ្យដឹង​ថា​សម្តេច​បាន​ជួប​ជាមួយ​លោក ថង​លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ​អំពី​ការផ្តល់​អគ្គិសនី​ពី​ដន​សា​ហុង​របស់​ឡាវ ២០០ មេហ្គា​វ៉ាត់ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ទឹក​វា​ទាប​មិន​អាច​រុញ​ទូ​ប៊ីន​បាន​ទៀត​។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ឡាវ​បាន​សន្យាថា​និង​ទាញ​ភ្លើង​ពី​កន្លែងជ្សេង​ផ្តល់​ឲ្យ​កម្ពុជា​ឲ្យ​បាន ២០០ មេហ្គា​វ៉ាត់ ។ ដូច្នេះ​យើង​ត្រៀម​ទិញ​ភ្លើង​ពី​វៀតណាម​បន្ថែមទៀត និង ពី​ឡាវ​បន្តទៀត ។ សម្តេច​បានឲ្យដឹង​ទៀត​ថា​អគ្គិសនី​ដែល​រាជរដ្ឋាភិបាល​បាន​ទិញ​សម្រាប់​បំរើ​ឲ្យ​រាជធានី​ភ្នំពេញ​ចំនួន​៤00 មេហ្គា​វ៉ាត់ គឺ​រៀបចំ​តាម​ការគ្រោង​រួចរាល់​នៅ ចុងខែ​មេសា​រដ្ឋាភិបាល​បាន​បោះ​លុយ​ចេញ​ជិត​៤០០​លាន​ដុល្លារ​ដោយ​ទិញ​ម៉ាស៊ីន​អគ្គិសនី​ពី​អាល្លឺម៉ង់​ចំនួន ២00 មេហ្គា​វ៉ា​ត់​និង​ពី​ហ្វាំង​ឡង់​ដ៍​ចំនួន ២00 មេហ្គា​វ៉ាត់​សរុប​ទាំងអស់​៤00​មេហ្គា​វ៉ាត់​យកមក​ដាក់​ជាប់​នៅ​ភ្នំពេញ នៅ​ល្វាឯម​ដើម្បី​រុញ​ភ្លើង​ចូល​ទីក្រុង​ភ្នំពេញ​ដើម្បី​ធានា​ថា​ភ្នំពេញ​មិន​ត្រូវ​កាត់ ភ្លើង​ទៀត​ទេ ។​

​សម្តេច​តេជោក៏បាន​ឲ្យ​លោក ស៊ុយ សែម​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ បង្កើន​ការសាងសង់​រោងចក្រ​នៅ​ល្វាឯម​នេះ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ឲ្យ​អគ្គិសនី ៤00 មេហ្គា​វ៉ាត់​នេះ រវាម​ក​បាន​លឿន​ជាង​មុន​កុំ​ធ្វើការ​តែ​ថ្ងៃ​គឺ​ត្រូវ​បង្កើន​ការធ្វើការ​ទាំងថ្ងៃទាំងយប់​បង្កើន​ចំនួន​កម្មករ​ចូល​ធ្វើ​នៅ​ការដ្ឋាន​នោះ ។ សម្តេច​បន្ត​ថា​ការ​កាត់​ភ្លើង ទីក្រុង​ភ្នំពេញ​វា​លំបាក​ណាស់​។​

Filed in: ព័ត៌មានជាតិ