សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អតីត​ប្រធាន​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ឡើង​ថា​នៈ​ជា​អគ្គនាយករង​!

​អតីត​ប្រធាន​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ឡើង​ថា​នៈ​ជា​អគ្គនាយករង​!

​ព្រះសីហនុ ៖ លោក ណុប ហេង អតីត​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​ពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំងក្លា អំពី​បញ្ហា​ខូច​ផ្លូវ​យ៉ាង​ខ្ទេចខ្ទី​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង​ហើយ​ត្រូវបាន​លោក​ស៊ុនចាន់ថុល​ដក​យក​មក​ឈរជើង​នៅ​ក្រសួង​នោះ​អា​ឡូ​វ បាន​ឡើង​ដំណែង​វិញ​ហើយ ។

​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២៦​តុលា គឺ លោក ណុប ហេង ត្រូវបាន​តែងតាំង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដែល​ជា​កន្លែង​ខ្លាញ់​គ្រាន់បើ​ដែរ ។​

​សូមបញ្ជាក់​ថា​លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ ត្រូវបាន​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចេញ​សេចក្តីប្រកាស​ដកចេញ ឲ្យមក​អង្គុយ​អាន​កាសែត​នៅ​ទីស្តីការ​ក្រសួង​វិញ​ហើយ​តែងតាំង​លោក បូរី វង្ស​សា​និត្យ ជា​ប្រធាន​មន្ទីរ​ជំនួស​វិញ ។​មិនទាន់បាន​១​ឆ្នាំ​ផង​លោក​ណុប​ហេង​ឡើងបុណ្យ​វិញ​អា​ដែល​!​មន្ត្រី​មាន​លុយ​ចឹង​?!

Filed in: ព័ត៌មានជាតិ