សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧកញ៉ា​ថោង​សា​រ៉ា​ត​សាលាដំបូង​កាត់​ដាក់គុក​តែ​ឧទ្ធរណ៍​ដោះលែង​ដោយ​និយាយថា​រឿង​ស្មុគស្មាញ​!?

ឧកញ៉ា​ថោង​សា​រ៉ា​ត​សាលាដំបូង​កាត់​ដាក់គុក​តែ​ឧទ្ធរណ៍​ដោះលែង​ដោយ​និយាយថា​រឿង​ស្មុគស្មាញ​!?

ភ្នំពេញ ៖ ទណ្ឌឹត ថោង សារ៉ាត់ និង​បក្ខពួក​៣​នាក់​ទៀត​ដែល​ពាក់​ពន្ធ័​រឿង​បាញ់សម្លាប់​ឧកញ៉ា​អ៉ឹង​ម៉ឹង​ជឺ​សាលាដំបូង​កាត់​ឲ្យ​ជាប់គុក​ត្រូវបាន​សាលា​ឧទ្ធរណ៍​បាន​ចេញ​ដីកា​សម្រេច​ដោះលែង​នៅ​ថ្ងៃទី​៦​វិច្ឆិកា ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​តែ មិន​ឲ្យ​ចាកចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា និង​ហាម​ផ្លាស់ប្តូរ​លំនៅដ្ឋាន ដោយ​មិន​មាន​ការអនុញ្ញាត​ពី​តុលាការ ទុក​តែ​ឈ្មោះ សៀង វាសនា ដែល​កាត់ទោស​ថា​ជា​ជនដៃដល់​បន្ត​ស្ថិតនៅក្នុង​ឃុំ ។
​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ឲ្យដឹង​ពី​មូលហេតុ​ដោះលែ​ង​ថា​៖ ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៧២៣ ចុះ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​អស់​រយៈពេល ៥​លើក ដែល​មាន​ជនជាប់ចោទ​ឈ្មោះ ១- ថោង សារ៉ាត់ ២- សៀង វាសនា ៣- ហួយ ចាន់ថុល ៤- មាស សម្បត្តិ ហៅ ទូច និង ៥- ឈ្មោះ ឃុន ចិ​ត្រា ដែល​ត្រូវ​បាន​ជាប់ចោទ​ពីបទ ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា ២៨ , មាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​បញ្ញត្តិ​មាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​បញ្ញត្តិ​មាត្រា ២៩ មាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង និង​លទ្ធផល​នៃ​ការ​សួរ​តទល់​នា​ពេល​សវនាការ នឹង​ភស្តុតាង ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់ថា មាន​ភាពចាំបាច់​ត្រូវធ្វើ​ការអង្កេត​បន្ថែម​ដើម្បី​ជា​ប្រយោជន៍​យុត្តិធម៌ នៃ​សំណុំរឿង និង​បាន​សម្រេច​ចាត់​របៀប​ស៊ើបអង្កេត ហើយ​ក្នុង​អំឡុងពេល​នៃ​កិច្ច​ស៊ើបអង្កេត​នេះ​។ មេធាវី​ការពារ​ក្តី​របស់​ជនជាប់ចោទ ៤​រូប បាន​ដាក់​ពាក្យសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន និង​មាន​ការបញ្ជាក់​ពី​មូលហេតុ​ជា​អំណះអំណាង ។​

​តុលាការ​ប្រាប់ថា​៖​ការបើក​ការ​ស៊ើបសួរ​បន្ថែម អាច​ត្រូវការ​រយៈពេល​យូរ​បន្ថែមទៀត ដោយសារ​សំណុំរឿង​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ ព្រម​ជាមួយគ្នានេះ កម្រិត​នៃ​ភស្តុតាង​ទាក់ទង​នឹង​ជនជាប់ចោទ ដែល​បាន​ដាក់​ពាក្យសុំ​នៅមានកម្រិត ហើយ​ក្រុមប្រឹក្សា​យល់ថា ការឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ ដោយសារ​ពុំ​មាន​តម្រុយ​ភស្តុតាង​ណាមួយ ដែល​បញ្ជាក់​ពី​មូលហេតុ​ចាំបាច់ នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន​តា​ម​មាត្រា ២០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ទេ​។ ក្នុងចំណោម​ជនជាប់ចោទ​ទាំង​៤​នាក់​នេះ ក៏​មាន​ជនជាប់ចោទ​ដែល​មាន​សុខភាព​ទ្រុឌទ្រោម គប្បី​មាន​ភាពងាយស្រួល​ក្នុង​ការថែទាំ​ព្យាបាល ដោយ​ពេទ្យ​ជំនាញ​ឯកទេស​ផងដែរ ។​

​តុលាការ​សាលាឧទ្ធរណ៍​អះអាងថា​៖​ការសម្រេច​របស់​សាលាឧទ្ធរណ៍​បែបនេះ ដោយ​ផ្អែក​ទៅលើ​មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ មាត្រា ២០៣ មាត្រា ២០៥ មាត្រា ២២០ មាត្រា ២២៣ មាត្រា ២២៦ មាត្រា ៣០៧ មាត្រា ៣៨៧ មាត្រា ៣៩៦ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ។​ទោះបីជា​យ៉ាងណា​បើ​តាម​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​ក្តីក្តាំ​និយាយថា​រឿង​ធំ​បែប​នេះ​ច្បាស់​ជា​ចំណាយ​សេវា​មិន​តិច​ឡើយ​!​។​ជាកស្តែង​ថោង​សា​រ៉ា​ត​ដេក​តែ​ពេទ្យ​មិន​ឡើង​សវនាកា​ឡើយ​។​

​សូមបញ្ជាក់​ថា​បើ​តាម​ឃ្លិប​វិដេអូ​ដែល​គេ​បង្ហោះ​បង្ហាញ​ថា​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ កាល​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ពេល ចុះ​ពី​រថយន្ត ស៊េរី​ទំនើប ម៉ាក​ឡិច​ស៊ី​ស ៥៧០ ពណ៌​ខ្មៅ ដើម្បី​ទៅ​ទិញ​ផ្លែឈើ​នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ​២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕

Filed in: ព័ត៌មានជាតិ