សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អវត្តមាន​កញ្ញា​ចរិយា​ម្ចាស់​បញ្ហា​ក្នុង​សន្និសីទ្ធកាសែត​លោក​ហេង​ឡុង​សុំទោស​ធី​សុវណ្ណថា​បើរក​ឃើញ​ឲ្យ​១​ម៉ឺន​ដុល្លារ​!

​អវត្តមាន​កញ្ញា​ចរិយា​ម្ចាស់​បញ្ហា​ក្នុង​សន្និសីទ្ធកាសែត​លោក​ហេង​ឡុង​សុំទោស​ធី​សុវណ្ណថា​បើរក​ឃើញ​ឲ្យ​១​ម៉ឺន​ដុល្លារ​!

​ភ្នំពេញ ៖ ជម្លោះ​រវាង អ្នកនាង ធី សុវណ្ណ​ថា លោក ផែ សុវណ្ណរិទ្ធ និង​កញ្ញា ចរិយា​និង​លោក​ហេង​ឡុង​ប្រធាន​សមាគម​សិល្បៈ​ករស្មគ្រចិត្ត បាន​ស្វែងយល់បាន​គ្នា​ខ្លះៗ​ហើយ​តាមរ​យៈស​ន្និសិទ​កាសែត​កាលពី​ព្រលប់​ថ្ងៃទី​៦​វិច្ឆិកា ។​ទោះបី​យ៉ាងណា​ស​ន្និសិទ​ការ​សែត នេះ គេ​មិន​ឃើញ​ថា កញ្ញា ចរិយា​ដែល​ជា​ដើមចម បង្ហាញ​វត្តមាន ដូច​ទៅ​និង​អ្វី​ដែល​នាង​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​នោះទេ​។ គឺមាន​តែ​លោក ហេង ឡុង អ្នកនាង ធី សុវណ្ណ​ថា និង​លោក ផែ សុវណ្ណរិទ្ធ តែប៉ុណ្ណោះ ។

​ការ​មិន​ចូលរួម​និយាយ​ត​ទល់មុខ​គ្នា តាម​ការសន្យា​របស់​នា​រី​ឈ្មោះ ចរិយា ដែល​ធ្វើឲ្យ​គេ​អាច​គិត​ថា នាង​គឺមាន​គោលបំណង​មិន​ល្អ ក្នុងការ​ប្រឌិត​ជម្លោះ​ស្នេហា មួយ​នេះ​និង​ធ្វើឲ្យ​អ្នក​ជួយ​នាង​ជួប​បញ្ហា​លំបាក​។​កញ្ញា ធី សុវណ្ណ​ថា បាន​និយាយថា នាង​មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​លោក ផែ សុវណ្ណរិទ្ធ ជាង​៦​ឆ្នាំ​មកហើយ មានផុ​សរូប​ជាមួយគ្នា ដើរលេង​ជាមួយ​គ្នា​ទាំង​ក្នុង និង​ក្រៅប្រទេស​ជា មួយ​គ្នា​យ៉ាង​ច្បាស់លាស់ ចុះ​ហេតុអ្វី​ក៏​កញ្ញា ចរិយា មិន​ព្រម​សើរើ​រឿង​ស្នេហា​នេះ បែរ​ជា​ដល់​ថ្ងៃ​មង្គលការ​នាង ទើប​នាង ចរិយា បង្កើត​រឿង​រ៉ាង​បែបនេះ ដែល​នេះ គឺជា​ចេតនា​ចង់​បំផ្លាញ​កិត្តិយស និង​សេចក្តីសុខ​របស់​នាង​យ៉ាង ពិតប្រាកដ​។​

​ឯ​លោក ផែ សុវណ្ណរិទ្ធ ក៏​បាន​បដិសេដ​ទាំងស្រុង​ផងដែរ នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន ដោយ​លោក​ថា មិន​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​នារី​ឈ្មោះ ចរិយា នោះឡើយ​។​លោក​ថា កញ្ញា ចរិយា អាច​និង​ចងគំនុំ​ជាមួយ​អ្នក នាង ធី សុវណ្ណ​ថា ហើយ​យក​រូប​លោក​បង្កើត​ជា​រឿង​បែបនេះ​តែម្តង​។​

​ស​ន្និសិទ​ការ​សែត​នេះដែរ លោក ហេង ឡុង បាន​លើកឡើង​ថា លោក​ពិតជា​សុំទោស​យ៉ាងខ្លាំង​ចំពោះ​រឿង​រ៉ាង ដែល​បាន​កើតឡើង​។​លោក​ទទួលស្គាល់ថា លោក មិន​សម​យក​ថ្ងៃ​មង្គលការ​របស់​អ្នកនាង ធី សុវណ្ណ​ថា និង​លោក ផែ សុវណ្ណរិទ្ធ មក​បង្កើត​រឿង​នៅថ្ងៃនោះ​នោះទេ ។​លោក ហេង ឡុង បន្តថា លោក​ព្រម​ដោះស្រាយ​តាម​ច្បាប់ ធ្វើ​ម្តេច​បើ អ្នកនាង ធី សុវណ្ណ​ថា ខឹង​យ៉ាង​នេះ​ហើយ​។​សម្រាប់​អ្នកនាង​ច​ន​ចន្ទ​លក្ខិណា​វិញ​ក្រោយពី​កើត​រឿង​នេះ​បាន​ប្រកាស​ថា​សមាគម​នឹង​ឈប់​ចេញមុខ​ឈឹឆ្អា​លរឿង​អ្នកសិល្បៈ​ហើយគឺ​ធ្វើ​តែ​រឿង​សុខភាព​តែប៉ុណ្ណោះ​!?​។​

​ដោយសារតែ​ការ​មិន​បង្ហាញ​វត្តមាន​របស់​នារី​ឈ្មោះ ចរិយា ដូច​ការអះអាង និង​សន្យា​តាម​ការ​ណាត់​ជួប​ដូច​ថ្ងៃនេះ ដោយសារតែ​ហេតុផល​អាច​គេចខ្លួន​នោះ​អ្នកនាង ធី សុវណ្ណ​ថា បាន​ប្រកាស​យ៉ាង​ដាច់​ណាត់​ថា​ខ្លួន​នឹង​ស្វែងរក​នារី​រូប​នេះ​មក​ទទួលខុស​ហើយ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ឲ្យ​ទាល់តែ​បាន​ចំពោះ​ករណី​បរិហាកេរ្តិ៍​នាង​និង​ស្វាមី​នា​ថ្ងៃ​ចូល​រោងការ​។​អ្នកនាង ធី សុវណ្ណ​ថា ប្រកាស​អះអាង​ដែរ​ថា ប្រសិន​ជា​មហា​ជនណាម្នាក់ បានឃើញ និង​ដឹង​ពី​ដំណឹង​រស់នៅ​របស់​ឈ្មោះ ចរិយា ហើយ​ផ្តល់​ព័ត៌មាន​ឲ្យ​នាង​នោះ ខ្លួន​នឹង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ​ភ្លាម​។ ខណៈ​ដែល​នាង​ថា​រឿងរ៉ាវ​នេះ​ជា​ករណី​មិន​អាច​លើកលែង​បានឡើយ​។​

​មុននឹង​ធ្វើ​សន្និសីទ អ្នកនាង ធី​សុវណ្ណ​ថា ក៏​បាន​ប្រកាស​លើ​ផេ​ក​របស់​ខ្លួន ពី​ការលាឈប់ ចេញ​ពី​សមាជិកសមាគម​ន៍​សិល្បៈ និង​សូម​កាត់កាល ផ្តាច់ទំនាក់ទំនង​ជាមួយ​លោក​ហេង​ឡុង ដូច្នេះ​ថា សេចក្តីប្រកាស ខ្ញុំ​សូម​លាឈប់ ចេញ​ពី​សមាជិកសមាគម​ន៍​សិល្ប​: ​និង​សូម​កាត់កាល ផ្តាច់ទំនាក់ទំនង​ជាមួយ​លោក​ហេង​ឡុង ចាប់ពី​ពេលនេះ​តទៅ​..​លោក​យក​ថ្ងៃ​រៀបការ​ខ្ញុំ មក​លេងសើច​ល្ងាច​នេះ ម៉ោង​៦ ខ្ញុំ​មិន​ទុក​មុខ​ឲ្យ​លោកទេ​៕

Filed in: ព័ត៌មានជាតិ