សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផែនការ​ហោះ​មក​ស្រុក​សៀម​ត្រៀម​ចូល​ស្រុក​ខ្មែរ​បរាជ័យ ​តែ​លោក ​សម ​រង្ស៊ី​ថា​មិន​ទាន់​ចុះចាញ់​ទេ​

ផែនការ​ហោះ​មក​ស្រុក​សៀម​ត្រៀម​ចូល​ស្រុក​ខ្មែរ​បរាជ័យ ​តែ​លោក ​សម ​រង្ស៊ី​ថា​មិន​ទាន់​ចុះចាញ់​ទេ​

ភ្នំពេញ ៖ ផែនការ​ហោះ​ពី​ស្រុក​បារាំង​តាម​យន្តហោះ​ចូល​ស្រុក​សៀម​ត្រៀម​ចូល​ស្រុក​ខ្មែរ​បាន​បរាជ័យ​ហើយ​ដោយសារ​រដ្ឋាភិបាល​ថៃ​មិន​អនុញ្ញាតិ​។​នេះ​បើ​តាម​ទីភ្នាក់ងារ​អាមេរិកអេ​ភី​)(AP)​ថ្ងៃទី​៦​វិច្ឆិកា ។

លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​នាយករដ្ឋមន្ត្រី បាន​ប្រាប់​កាសែត​ថា ថៃ​មិន​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង របស់​ប្រទេស​សមាជិក​អាស៊ាន​ឡើយ ហើយ​ថៃ​ក៏​មិន​ឱ្យ​អ្នក​នយោបាយ​ប្រឆាំង​ណា​ប្រើប្រាស់​ទឹកដី​របស់​ខ្លួន​បាន​ឡើយ​។

​លោក​សម​រង្ស៊ី​ត្រូវាបាន​គេ​ដកស្រង់ស​ម្តី​ថា​លោក​មិន​ទាន់​ចុះចាញ់​ទេ​លោក​នឹង​រក​វិធី​ផ្សេងទៀត​!​។​អ្នកតាមដាន​សភាពការណ៍​និយាយថា​៖​លោក​សមរង្ស៊ី​និយាយ​ត្រូវ​ព្រោះ​លោក​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​។​ព្រោះថា​ប្រសិនបើ​ថៃ​ឲ្យ​ពួក​ប្រឆាំង​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​ក្នុង​ដី​ថៃ​ដែល​អំណាច​លោក​ប្រា​យុទ្ធ​ផុយស្រួយ​ផង​នោះ​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ក៏​អាចឲ្យ​ថាក់ស៊ីន​មាន​មុខ​នៅ​ស្រុក​ខ្មែរ​ដែរ​!?​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​សម រង្ស៊ី​ដែល​រា​រដ្ឋាភិបាល​ហៅថា​ជា​ឧទ្ទាម​ខុសច្បាប់ បាន​បញ្ចេញ​សំបុត្រ​យន្តហោះ​របស់ខ្លួន ដែល​គ្រោង​ជិះ​តាម​ជើងយន្តហោះ​អាកាសចរណ៍​ថៃ ប៉ុន្តែ​សំបុត្រ​នេះ​សរសេរ​ឈ្មោះ​ខ្លួនឯង​ខុស គឺ​សរសេរ​ឈ្មោះថា Sam RANGSI ដែល​ឈ្មោះ​ត្រូវ​គឺ Sam Rainsy​។​លោក សម រង្ស៊ី បាន​បញ្ចេញ​សារ អម​ដោយ​សំបុត្រ​យន្តហោះ និង​លិខិតឆ្លងដែន រួច​បង្ហោះ​តាម​ហ្វេ​សប៊ុក​ថា «​នឹង​ចេញ​ដំណើរ​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃ​ព្រហស្បត្តិ៍ ០៧ វិច្ឆិកា ហើយ​នឹង​ទៅ​ដល់​ប្រទេស​ថៃ ថ្ងៃ​សុក្រ ០៨ វិច្ឆិកា ដើម្បី​ត្រៀម​ទៅ​ដល់​ប្រទេស​កម្ពុជា ថ្ងៃ​សៅរ៍ ០៩ វ​ច្ឆិកា​ខាងមុខនេះ​»​។​

​ឈ្មោះ​នៅ​លើ​លិខិត​ឆ្លង​សញ្ជាតិ​បារាំង​របស់​ទណ្ឌិត សម រង្ស៊ី គឺ​ដូចគ្នា​នឹង​ឈ្មោះ​សរសេរ​ក្នុង​សំបុត្រ​យន្តហោះ ដូច្នេះ លោក​សម​រង្ស៊ី មាន​ចេតនា​ប្រើ​លិខិតឆ្លងដែន សញ្ជាតិ​បារាំង ចូលមក​ក្នុង​ទឹកដី​ថៃ ឬ​ព្យាយាម​លួច​ឆ្លងដែន​ចូល​ទឹកដី​ខ្មែរ​។​ទោះជា​យ៉ាងណា​លោក សម រង្ស៉ី បាន​ផ្លាស់ប្តូរ​ជើងហោះហើរ​របស់ខ្លួន ដោយ​ដូរ​ពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ទៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជា​ពេលវេលា​ដើម្បី​លោក​ចាក​ចេញពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ទៅ​កាន់​ទីក្រុង​បាងកក ប្រទេស​ថៃ​តែ​មិនដឹងថា​មក​រួច​ដែរ​ឬ​អត់​នោះទេ​។​

​ក្រៅ​ពី​អាជ្ញាធរ​ថៃ​ហាមឃាត់​នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​ឯណោះ​វិញ​លោកស្រី មួ​រ សុខ​ហួរ​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវបាន​លោក​ហោ​ណាំ​បូរ៉ា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​អុកឡុក​មិនឲ្យ​ធ្វើ​សន្និសីទកាសែ​ត​ផងដែរ​។​ស្ថានទូត​កម្ពុជា​បាន​សរសេរ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដូច្នេះ​ថា​៖ «​លោកស្រី មូរ សុខ​ហួរ ជា​ជន​រត់គេចខ្លួន​។ តុលាការ​កម្ពុជា បាន​ចេញ​ដីកា​ឲ្យ​តាម​ចាប់​អ្នកស្រី ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​»​។​
​ដូច្នេះ​៖ «​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី និង​កម្ពុជា គឺជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​អស់​រយៈពេល​៦០​ឆ្នាំ​មកហើយ​។ ដូច្នេះ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ហ្សា​ការតា សូម​ស្នើឲ្យ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ធ្វើការ​ចាប់ខ្លួ​ន លោកស្រី មូរ សុខ​ហួរ ហើយ​បញ្ជូន​លោក​ស្រី​មក​កាន់​កម្ពុជា​ជាបន្ទាន់ នៅ​ក្រោម​ស្មារតី​ពិត​របស់​អាស៊ាន​»​។​

​ក្រោយ​ពី​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​លោកស្រី មួ​រ សុខ​ហួរ បាន​អះអាង​ថា លោក​ស្រី​នឹង​ចាកចេញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​យប់​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា​នេះ ដោយ​ធ្វើដំណើរ​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយទៀត​?​។​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា នេះ​ថា “​សមត្ថកិច្ច​កម្ពុជា​កំពុង​និង​បន្ត​អនុវត្ត​ច្បាប់​យ៉ាង​តឹងរឹង​បំផុត​ទៅលើ​មុខសញ្ញា​ទាំងអស់​ដែល​ចូលរួម​ជាមួយ​ក្រុម​ឧទ្ទាម ក្នុង​ផែនការ​ប៉ុនប៉ង​រដ្ឋប្រហា​រ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​របប​រាជានិយម​នា​ថ្ងៃទី​៩ វិច្ឆិកា​ខាង​មុខ​នេះ​” ។​
​សូមបញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ កម្លាំងយោធា​ឈុត​ខ្មៅ​របស់​ប្រទេស​ថៃ បាន​យក​រូបថត ទណ្ឌិត សម រង្ស៉ី និង​អតីត​ថ្នាក់​ដឹកនាំ​សំខាន់ៗ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ក្រុម​មេ​ចលនា​ឧទ្ទាម​ក្រៅច្បាប់​ចំនួន​៩​នាក់ ទៅ​បិទ​នៅ​ច្រក​ព្រំដែន​ថៃ​-​កម្ពុជា ច្រក​អានសេះ នៅក្នុង​ទឹកដី​ស្រុក​ជាំ​ក្សាន្ដ ខេត្ត​ព្រះវិហារ​។​

​ក្រុម​មេ​ចលនា​ឧទ្ទាម​ក្រៅច្បាប់​ទាំង ៩​នាក់​រួមមាន​៖​ឈ្មោះ សម រង្ស៉ី​, ឈ្មោះ មូរ សុខ​ហួរ​, ឈ្មោះ អ៊ូ ចាន់​រិទ្ធ​, ឈ្មោះ ជូ​ឡុង ស៊ូ​ម៉ា​រ៉ា​, ឈ្មោះ នុត រំដួល​, ឈ្មោះ ហូ វ៉ាន់​, ឈ្មោះ ឡុង រី​, ឈ្មោះ អេង ឆៃអ៊ាង និង​ឈ្មោះ ម៉ែន សុថា​វ​រិន្ទ ត្រូវបាន​កម្លាំង​យោធា​ឈុន​ខ្មៅ​ថៃ យក​ទៅ​បិទ​នៅ​ច្រក​ព្រំដែន​អាន​សេះ ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ដ​អ៊ូរ​ប៊ុន ប្រទេស​ថៃ ក្នុង​គោលបំណង​ទប់ស្កាត់​មិន​ឲ្យ​មនុស្ស​ទាំង​៩​នាក់​នេះ ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​នោះ​ឡើយ​។​

 

Filed in: ព័ត៌មានជាតិ