សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាលក្រុង ផ្ដល់​ម៉ូតូ​ដឹក​សំរាម​ទំនើប ជិត​១០០ គ្រឿង​ដល់​ខណ្ឌ​៤​សម្រាប់​ត្រៀម​ដឹក​សំរាម ពេល​បុណ្យ​អ៊ុំ​ទូក​!

​អភិបាលក្រុង ផ្ដល់​ម៉ូតូ​ដឹក​សំរាម​ទំនើប ជិត​១០០ គ្រឿង​ដល់​ខណ្ឌ​៤​សម្រាប់​ត្រៀម​ដឹក​សំរាម ពេល​បុណ្យ​អ៊ុំ​ទូក​!

​ភ្នំពេញ ៖ អភិបាល​សាលា​រាជធានី​ភ្នំពេញ​លោក​ឃួង​ស្រេង​នៅ​ថ្ងៃទី​០៤​ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ឧបត្ថម្ភ​ម៉ូតូ​ដឹក​សំរាម​បែប​ទំនើបៗ ជិត​១០០​គ្រឿង​ដែល​អាច​បែន​ចាក់សំរាម ដោយ​ខ្លួនឯង​បាន ជូន​ដល់​អាជ្ញាធរ​ខណ្ឌ​ចំនួន​៤ គឺ​ខណ្ឌដូនពេញ , ចំការមន​,​ជ្រោយចង្វារ​,​បឹង​កេងកង ដើម្បី​អាជ្ញាធរ​ខណ្ឌ​នៅ​កណ្ដាល​ក្រុង​យក​នេះ​យក ទៅ​ប្រើប្រាស់​ប្រមូល​សំរាម ក្នុង​ឱកាស​ពិធី​បុណ្យ​អ៊ុំ​ទូក ។​

​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បានអោយដឹងថា​៖​ជា​ទិសដៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ការប្រគល់​ជូន​ម៉ូតូ​ដឹក​សំរាម​ទំនើប​ដែល​អាច​បែន​ចាក់ សំរាម​បាន​នេះ​ទៅ​ប្រគល់ជូន​គ្រប់​ខណ្ឌ​ទាំង ១៤ ដើម្បី​ប្រគល់​បន្ត​ឲ្យ គ្រប់​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ​ងាយស្រួល​ក្នុង​ការនាំយក​កាក់សំណល់ ទៅ​ចាក់​ឬ​ប្រមូលផ្តុំ​នៅ​ទីលាន​ចាក់សំរាម​ធ្វើយ៉ាងណា​ពន្លើន​ការងារ​ប្រមូល​សំរាម​និង​ថែរក្សា​បរិស្ថាន​អនាម័យ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​អោយបាន​ល្អ​ប្រសើរ​ជៀសវាង​ការ​ថ្នាក់​ថ្នាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​មាន​កន្លង​មក​ខណៈ​ដែល​ក្រុមហ៊ុន​ស៊ិន​ទ្រី​ទទួលបន្ទុក​ក្នុង​ការប្រមូល​សំរាម ។​

Filed in: ព័ត៌មានជាតិ