សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នា​យក​រដ្ឋមន្ត្រី​ចិន​គាំទ្រ​ការសុំ​ជួយ​អភិ​វ​ឌ្ឈ​ខេត្ត​ព្រះសីហនុ​និង​ការប្រជុំ​រដ្ឋាភិបាល​កម្ពុ​ជា​ចិន​

​នា​យក​រដ្ឋមន្ត្រី​ចិន​គាំទ្រ​ការសុំ​ជួយ​អភិ​វ​ឌ្ឈ​ខេត្ត​ព្រះសីហនុ​និង​ការប្រជុំ​រដ្ឋាភិបាល​កម្ពុ​ជា​ចិន​

ភ្នំពេញ​៖ លោក លី ឃឹ​ជាំង នាយករដ្ឋមន្ត្រី​ចិន​បាន​ឯកភាព​ជួយ​គាំទ្រ​ការ​អភិ​វ​ឌ្ឈ​ខេត្ត​ព្រះសីហនុ​និង​កិច្ចប្រជុំ​រដ្ឋភិបាល​ប្រទេស​ទាំង​ពីរ​នៅ​ក្រុងព្រះសីហនុ​នា​ខែង​ធ្នូ​ខាងមុខ​។​នេះ​បើ​តាម​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ឲ្យដឹង​។

​សូមបញ្ជាក់ថា​នៅ​រសៀល​ថ្ងៃទី ៣​ខែ វិច្ឆិកា​នៅក្នុង​ទីក្រុង​បាងកក​ក្រៅ​កិច្ចប្រជុំ​កំពូើ​អាស៊ាន​មាន​ជំនួប​រវាង​សម្តេច​ហ៊ុន​សែន​និង​លោក​លី​ឃឹ​ជាំង​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​ប្រទេស​ចិន​បន្ត​ជួយ​ដល់​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ដោយសារ​កម្ពុជា​បាន​វិនិយោគ​ទៅកាន់​ខេត្ត​ព្រះសីហនុ​នេះ​ជា​ខេត្ត​អាទិភាព​សម្រាប់​រាជរដ្ឋាភិបាល ។​

​ពាក់ព័ន្ធ​ការស្នើ​របស់​សម្តេច​តេជោ ហ៊ុន សែន លោក លី ឃឺ​ជាំង នាយករដ្ឋមន្ត្រី​ចិន​បាន​គាំទ្រ​និង​បាន​សន្យថា​និង​ផ្តល់​ជំនួយឥតសំណ​ង​ជួយ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ។​ភាគី​ទាំងពីរ​ក៏​បាន​ឯកភាព​គ្នា​ឲ្យមាន​កិច្ចប្រជុំ​គណកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​ចិន​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ​នៅក្នុង​ខេត្ត​ព្រះសីហនុ ។​

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យដឹងថា លោក​លី​បាន​ឯក ភាព​ថា​ប្រទេស​ចិន​គាំទ្រ​ជា​ពិសេស​គឺ ការជួយ​ដល់​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​និង​ពិភាក្សា​ក្នុង​ការប្រើប្រាស់​ជា​ជំនួយ​ឥត​សំណង​ដល់​ខេត្ត​ព្រះ​សីហ នុ​នេះ​។​សូម​បញ្ជាក់​ដែរ​ថា​ថ្មីៗ​នេះ​បើ​តាម​ប្រភព​ដែល​គួ​ឲ្យ​ទុកចិត្ត​បាន​សម្តេច​ហ៊ុន​សែន​បាន​សម្រេច​ឲ្យ​បញ្ចេញ​លុយ​៤០០​លាន​ដុល្លារ​សម្រាប់​ការស្តារ​និង​អភិ​វ​ឌ្ឈ​ហេ​ដ្ឋា​រចនា​សម្ពន័​ក្នុង​ខេត្ត​ព្រះសីហនុ​។​ក្នុងនោះ​១០០​លាន​លុយ​រដ្ឋាភិបាល​កញ្ចប់​ពិសេស​។​១០០​លាន​លុយ​បានមក​ពី​កម្មវិធី​យក​ស្លឹកត្នោត​ខ្ចប់​ស្ក​ត្នោត​និង​២០០​លាន​ទៀត​លុយ​ជំនួយ​ចិន​!​។​

​ទាក់ទង​កិច្ចប្រជុំ​លើក​ទី​៥​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន​សម្ដេច​បាន​ស្នើសុំ​ឱ្យ​មាន​ជំនួប​នេះ​នៅក្នុង​ខែ​១២​ឆ្នាំ​២០១៩​នេះ​ដែល​គ្រោង​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​។ លោក​លី​ប្រាប់ថា​ចិន​និង​គាំទ្រ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​នេះ​ដើម្បី​ពិ ភា​ក្សា​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ។​

​សម្រាប់​កិច្ចប្រជុំ​អនុ​តំបន់​ដែល​មាន​យន្តការ​ពីរ​នោះ​មាន​យន្តការ​នៃ​កិច្ចសហប្រតិបត្តិកា​រ​ទន្លេឡាន​ឆាង​និង​ទន្លេ​មេគង្គ​ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ​ក្នុង​ឆ្នាំក្រោយ​នេះ​និង​កិច្ចប្រជុំ​កំពូល​អនុ​តំបន់​ទន្លេមេគង្គ​ដែល​ត្រូវ​ប្រជុំ​នៅ​ឆ្នាំក្រោយ​ដែរ​។​ប្រទេស​ពាក់ព័ន្ធ​ជា​ពិសេស​ប្រទេស​កម្ពុជា​និង​ចិន​នឹង​សហការ​គ្នា​ដើម្បី​ឱ្យ​កិច្ចប្រជុំ​នេះ​នៅ​ឆ្នាំក្រោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ។ ក្រៅពី​នោះ​ទៀត​ឆ្នាំនេះ​ជា​ឆ្នាំ​ដែ ល​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​បាន​ឯកភាព​អនុវត្ត​កិច្ចសហប្រតិបត្តិការ​លើ​ការ​អនុ វត្ត​ច្បាប់​ហើយ​កន្លងមក​យើង​បាន​ធ្វើ​យ៉ាង​ល្អ​។​

Filed in: ព័ត៌មានជាតិ