សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាន់​សុ​បញ្ញា​នាំយក​ជ័យលាភី​ទៅ​ប្រគេន​ល្បង​និង​ឪពុក​ម្តាយ​ស​សេរ​សារ​កំសត់​!

​ចាន់​សុ​បញ្ញា​នាំយក​ជ័យលាភី​ទៅ​ប្រគេន​ល្បង​និង​ឪពុក​ម្តាយ​ស​សេរ​សារ​កំសត់​!

កំពង់ចាម ៖ ម្ចាស់​ជយលាភី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក X Factor Cambodia​របស់​ស្ថានីយ៍​ទូរទស្សន៍​ហង្ស​មាស បាន​ទៅ​ស្រុកកំណើត​នៅ​ឯ​ឃុំ​តាំង​ក្រាំង​ស្រុក​បាធាយ​ខេត្ត​កំពង់ចាម​ដើម្បី​យក​ពានរង្វាន់​ទៅ​ជូន​ឪពុក​ម្ដាយ​និង​ព្រះសង្ឃ​ជា​បង​ដែល​ជា​អ្នក​ជួយ​ឧបត្ថម្ភ ។

​យុវជន​ចាន់ សុ​បញ្ញា​ជា​បេក្ខជន​ធ្លាប់​បរាជ័យ​ម្ដង​កាល​ប្រឡង​កម្មវិធី The Voice Kids បាន​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក និង សរសេរថា​៖ ពុក​ម៉ែ ជា​បេះដូង​កូន ជា​កែវភ្នែក​កូន​ទាំងពីរ ពុក​ម៉ែ ជា​ម្ចាស់​ជីវិត​កូន កូន​មាន​ថ្ងៃនេះ ក៏​ព្រោះ​ពុក​ម៉ែ ពុក​ម៉ែ​ទាំង​ពីរ​ជា​អ្នក​ផ្ដល់​កំណើត​ឱ្យ​កូន ក្ដី​ស្រឡាញ់​មួយ​នេះ កូនៗ​មិន​អាច​និយាយ​ឱ្យអស់​បាន​ទេ​តែ​ក្ដី​ស្រឡាញ់​របស់​ពុក​ម៉ែ​នៅក្នុង​បេះដូង​កូនៗ​ជានិច្ច​។​

​ពាន​ដ៏​មាន​តម្លៃ​មួយ​នេះ ជា​របស់​ពុក​ម៉ែ ក៏​ជា​របស់​ពុក​ម៉ែ​បងប្អូន​ទូទាំង​ប្រទេស​ផង​ដែរ កូន​សូម​ជូនព​រពុក​ម៉ែ​មាន​សុខភាព​ល្អ ដើម្បី​នៅ​ជា​ម្លប់​ដល់​កូនៗ​គ្រប់គ្នា ។​ជ័យលាភី​X Factor Cambodia រដូវ​កាល​ទី​១​យុវជន​ចាន់ សុ​បញ្ញា​ត្រូវបាន​គេ​និយាយថា​៖ មាន​ឪពុក​ជា​គ្រូបង្រៀន​មុខវិជ្ជា​គណិតវិទ្យា នៅ​វិទ្យាល័យ​ជើង​ឆ្នុក ស្រុក​បាធាយ ខេត្ត​កំពង់ចាម និង​ម្ដាយ​មេផ្ទះ ។​

​ពេល​ជួប​សំភាសន៍​ជាមួយ​លោក មាស រិទ្ធី​នៅ​ហង្ស​មាស​ម្ចាស់​ពានរង្វាន់ X factor រដូវ​កាល​ទី​១ ចាន់ សុ​បញ្ញា​ដែល​មាន​បងប្អូន​ប្រុស​៦​នាក់​ខ្លួន​ជា​ប្អូន​ពៅ បាន​ប្រាប់ថា​ប្រាក់​ដែល​ទទួលបាន​ពេល​ឈ្នះ​រង្វាន់ គឺ​បាន​ប្រគល់​អោយ​ម្តាយ​មួយ​ភាគ​ធំ ដើម្បីឲ្យ​អ្នកមានគុណ​របស់ប្អូន​សងបំណុល​ដែល​ជំពាក់​គេ​។​

​កាលពី​ថ្ងៃ​ទី ០៤ ខែវិច្ឆិកា កូនក្រុម​វ័យក្មេង​របស់​អ្នកនាង ឱក សុគន្ធ​កញ្ញា ក៏​បាន​នាំ​យក​ពានរង្វាន់​ទៅ​ថ្វាយបង្គំ​មុខ​ព្រះសង្ឃ​ដែល​លោក​បង​និង​ជា​អ្នក​នៅ​ពីក្រោយ និង ជា​បុគ្គល​ដ៏​សំខាន់​ដែល​ជួយ​ជ្រោមជ្រែង ចាន់ សុ​បញ្ញា ក្នុង​ការប្រឡង​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ​ផងដែរ ។ បញ្ញា ធ្លាប់​រស់នៅ ក្រោម​ការ​មើលថែ​ពី​ព្រះសង្ឃ ដែល​ជា​ត្រូវ​បងប្អូន​ជីដូនមួយ តាំង​ពី​តូចក្រូចឆ្មា​មកម្ល៉េះ ។

 

Filed in: ព័ត៌មានជាតិ