សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាកសិករ​ស្រុក​ចិត្រ​បុរី អនុវត្ត​ការងារ​បង្កបង្កើនផល​ស្រូវវស្សា​ឆ្នាំនេះ សម្រេច​បាន​ប្រមាណ​ជា ១០០​ភាគរយ​

ប្រជាកសិករ​ស្រុក​ចិត្រ​បុរី អនុវត្ត​ការងារ​បង្កបង្កើនផល​ស្រូវវស្សា​ឆ្នាំនេះ សម្រេច​បាន​ប្រមាណ​ជា ១០០​ភាគរយ​

​ក្រចេះ​៖ ប្រជា​កសិករ​នៅ​ក្នុងស្រុក​ចិត្រ​បុរី បាន​អនុវត្ត​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​នៅ​ឆ្នាំនេះ បាន​ទាន់ពេលវេលា ដោយសារ​ភាពអំណោយ​ផល​ដ៏​ល្អប្រសើរ​នៃ​កត្តា​ធម្មជាតិ ដែល​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ និង​នៅ​គ្រប់កន្លែង ។​

​លោក ហង្ស ចាន់​ឌី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ចិត្រ​បុរី បានឲ្យដឹងថា នៅ​ក្នុង​រដូវវស្សា​ឆ្នាំ​នេះ ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ចិត្រ​បុរី បាន​ធ្វើស្រែ​ស្រូវ​សន្ទូង និង​ស្រូវពង្រោះ សរុប​បាន​ចំនួន ៨៧០០​ហិកតា ក្នុងនោះ​ស្រូវពង្រោះ​បាន​ចំនួន ៨៦៤​ហិកតា បើ​ធៀប​ទៅ​នឹង​ការបង្កបង្កើន​ផល​ប្រចាំឆ្នាំ គឺ​ឆ្នាំ​នេះ សម្រេចបាន ១០០​ភាគរយ ។ ដោយឡែក​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៥​វិញ​នោះ ឃើញថា​មាន​ការកើនឡើង​ចំនួន ១៧៤​ហិកតា ស្មើនឹង​២​ភាគរយ ។ ជាមួយគ្នា​នោះ សត្វ​គោ ក្របី ដែល​ជា​កម្លាំង​អូសទាញ​ដ៏​សំខាន់​របស់​ប្រជា​កសិករ​ក្នុង​ការ​ភ្ជួរ​រ៉ា​ស​ធ្វើ​ស្រែចម្ការ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​កន្លងមក​នោះ ។
​បច្ចុប្បន្ន គេ​សង្កេតឃើញថា ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើការ​ផ្លាស់ប្ដូរ ទំនៀម​ទំលាប់​ចាស់​ចោល​ជា​បណ្ដើរៗ ដោយ​ងាក់​មក​ប្រើប្រាស់​នូវ​គ្រឿងយន្ត​កសិកម្ម ដូចជា គោយន្ត​កន្ត្រៃ ជាដើម ជំនួស​សត្វ​គោ ក្របី ក្នុងការ​ធ្វើ​ស្រែចម្ការ ។​
​ចំណុច​នេះ​ហើយ ដែល​ឆ្លុះបញ្ចាំង​ឲ្យឃើញ​កាន់តែ​ច្បាស់​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ មាន​ភាព​ធូរធារ​ប្រសើ​ឡើង និង​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​កាន់តែច្បាស់​ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ប្រទេសជាតិ មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​រីក​ច្រើន​លើ​គ្រប់​វិស័យ ។​

​លោក ហង្ស ចាន់​ឌី បាន​មានប្រសាសន៍​បញ្ជាក់​ថា រដូវវស្សា​ឆ្នាំ​នេះ គឺ​ពុំមាន​បញ្ហា​ប្រឈម​សម្រាប់​ប្រជាកសិករ ក្នុង​ការបង្កបង្កើន​ផល​កសិកម្ម​នោះ​ទេ ដោយសារ​កត្តា​ធម្មជាតិ​ឆ្នាំនេះ មាន​ភាព​អំណោយផល​ច្រើន​សម្រាប់​ការដាំដុះ និង​ធ្វើស្រែ​ចម្ការ​បាន​ទាន់​រដូវ ។ ដោយឡែក សម្រាប់​រដូវវស្សា​ឆ្នាំ​មុន គឺ​ប្រជាកសិករ មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារ​របាយ​ទឹកភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់ និង​ដោយ​ដុំៗ តាម​កន្លែង​នីមួយៗ ។​

​លោក បាន​បញ្ជាក់បន្ថែម​ថា ក្រៅពី​ស្រូវ ដែល​ជា​ដំណាំ​យុទ្ធសាស្ត្រ​នោះ ក៏​នៅ​មាន​ដំណាំ​រួមផ្សំ​ជាច្រើន​ទៀត ដូចជា ដំ​ឡូ​មី ពោត អំពៅ ល្ង សណ្ដែក ជាដើម ដែល​ពួកគាត់​តែងតែ​ធ្វើ​ចា​រៀងរាល់​ឆ្នាំ​កន្លងមក ប៉ុន្តែ​វា​មាន​ផល​លំបាក នៅក្រោយពេល​ប្រមូល​ផល​រួច គឺ​កត្តា​ទីផ្សារ គឺ​វា​មាន​ភាព​មិន​អំណោយផល​សម្រាប់​ប្រជា​កសិករ​នោះ​ទេ ដោយសារ​ការ​ប្រែ​ប្រួស​នូវ​តម្លៃ ។ លោក សង្ឃឹមថា នៅ​ឆ្នាំ​នេះ តាមរយៈ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តម្លៃ​ទីផ្សារ​ដំណាំ​ទាំងនោះ និង​មាន​ភាពល្អប្រសើរ​ស្រាប់​ពួកគាត់ ។​

​ស្រុក​ចិត្រ​បុរី គឺជា​ស្រុក​មួយ​ក្នុងចំណោម ស្រុក​៥ និង​ក្រុង​១ ក្នុង​ខេត្ត​ក្រចេះ ដែល​មាន​ឃុំ​ចំនួន​១០ ក្នុងនោះ​មាន​ឃុំ​ចំនួន ៤ នៅជាប់​នឹង​ដង​ទន្លេមេគង្គ និង​ឃុំ​ចំនួន ៦​ទៀត​ថ្វី​ត្បិត​មិន​នៅជាប់​នឹង​ដង​ទន្លេ​ក៏ពិតមែន តែ​ក៏​នៅ​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​ផងដែរ ៕

 

 

IMG-20160812-WA0035 IMG-20160812-WA0036

Filed in: កសិកម្ម, ព័ត៌មានជាតិ