សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ធី​សុវណ្ណ​ថា​ខឹង​លោក​ហេង​ឡុង​ដាច់​កន្ទុយ​រឿង​បញ្ចេញ​ពត៍​មាន​ស្រី​ស្នេហ៍​ផែ​សុវណ្ណរិទ្ធ​

ធី​សុវណ្ណ​ថា​ខឹង​លោក​ហេង​ឡុង​ដាច់​កន្ទុយ​រឿង​បញ្ចេញ​ពត៍​មាន​ស្រី​ស្នេហ៍​ផែ​សុវណ្ណរិទ្ធ​

ភ្នំពេញ​៖ នា​ល្ងាច​ថ្ងៃទី​៤ ខែវិច្ឆិកា នេះ អ្នកនាង ធី សុវណ្ណ​ថា​ដែល​ទើប​រៀបការ​ជាមួយ​លោក ផែ សុវណ្ណារិទ្ធ​កាលពី​ថ្ងៃ​ទី​២​វិច្ឆិកា​នៅ​តំបន់​ព្រៃ​អា​រ៉ែ​ង​បាន បង្ហាញ​អារម្មណ៍​ឈឺចាប់ និង ខឹង​ស្អប់​លោក ហេង ឡុង​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ខ្លាំងណាស់​ព្រោះ​លោក​ហេង​ឡុង​យក​ពិធី​រៀបការ​របស់ នាង មក​លេងសើច​។​

​អ្នកនាង ធី សុវណ្ណ​ថា​បាន ផ្ញើ​សារ​ព្រមាន​ដោយ​ទុកពេល អោយ​លោក ហេង ឡុង ២៤​ម៉ោង​បង្ហាញមុខ​នារី​ម្នាក់ ដែល​វាយប្រហារ​កញ្ញា​ថ្ងៃ​រៀបការ បើ​នាង​មិន​ចេញ​មុខ​ទេ កញ្ញា​នឹង​ប្តឹង​លោក ហេង ឡុង​ករណី​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​និង​បរិហាកេរ្តិ៍ ។ សូម​បញ្ជាក់​ដែរ​ថា​ក្នុង​ថ្ងៃ​រៀបការ​នោះ​លោក​ផែ​សុវណ្ណរិទ្ធ​បាន​បដិសេ​ធ​។​

​ស្ថិតក្នុង​សម្លៀក​បំពាក់​រៀបការ ផង​នោះ​នាង ធី សុវណ្ណ​ថា សរសេរ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ថា “​ធ្លាប់​មាន​អ្នក​វាយប្រហារ ជេរ​ខ្ញុំ​ជាច្រើន ខ្ញុំ​មិនដែល​ខឹង​ស្អប់ នរណា​ម្នាក់​ទេ តែ​ពេល​នេះ ខ្ញុំ​មាន​អារម្មណ៍​ឈឺចាប់ ខឹង​ស្អប់​លោក ហេង ឡុង ខ្លាំងណាស់ យក​ពិធី​រៀបការ​ខ្ញុំ​លេងសើច នេះ​ជា​រឿង​អាក្រក់​បំផុត មិន​អាច​អនុគ្រោះ​បានទេ នេះ​ជា​អារម្មណ៍​ពិត​”​។​

​ក្រោយ​ពី​ផ្ទុះ​រឿងនេះ លោក ហេង ឡុង បាន​ផ្សាយ​ផ្ទាល់​( Live) វីដេអូ​ជាមួយ​កញ្ញា ចរិយា​ដែល ជា​ម្ចាស់​រឿងនេះ ។​លោក ហេង ឡុង វិញ នៅ​ល្ងាច​ថ្ងៃទី​៤ ខែវិច្ឆិកា នេះ បាន​ជួប​សម្ភាស៍​ជាមួយ​កញ្ញា ចរិយា និយាយ​ពី​ដំណើរ​រឿង​នេះ និង បាន​សរសេរ​យ៉ាង​ដូច្នេះ ថា “​មាស​សុទ្ធ មិន​ខ្លាច​ភ្លើង​រឿង​ពិត ឬ មិន​ពិត មិន​អាស្រ័យ​លើ​រូប​ខ្ញុំ​ទេ អាស្រ័យ​លើ​បុគ្គល​ទាំងសងខាង បាន​ប្រព្រឹត្ត​ពិតមែន ឬក៏​អត់​?”​។​

​លោក ហេង ឡុង បន្តថា “​តួនាទី​របស់​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែល​មាន​រូប​ខ្ញុំបាទ​ជា​ប្រធាន ទទួល​រាល់​ពាក្យបណ្ដឹង​របស់​អ្នកសិល្បៈ​ដែល​ជា​សមាជិក ត្រង់​ថា​ខាង​ណា​ខុស​ខាង​ណា​ត្រូវ ទុក​លទ្ធភាព​ឲ្យ​ច្បាប់​ជា​អ្នក​រក​យុត្តិធម៌​ជូន​ទាំងសងខាង​”​។ នាង​ចរិយា​ដែល​អះអាង​ជា​តារាចម្រៀង​ម្នាក់​ដែរ​បាន​អះអាងថា​នាង​និង​ផែ​សុវណ្ណ​រី​ទ្ធបាន​ស្រលាញ់​និង​រស់នៅ​ជាមួយគ្នា​៩​ឆ្នាំ​ទី​បំផុត​ផែ​សុវណ្ណ​រី​ទ្ធ​ក្ប​ត់នាង​ដោយសារ​(​នាង​នោះ​ខ្លាំង​)​។​នាង​មិន​ខ្លាច​ឡើង​តុលាការ​ទេ​បើ​មាន​ការផ្តឹងផ្តល់​មែន​!​។​

សូមបងប្អូនទាំងអស់គ្នាមើលការបកស្រាយរបស់កញ្ញា ចរិយា បង្ហាញភស្តុតាងជាមួយនិងលោក ផែ សុវណ្ណារិទ្ធ កាលពីពួកគាត់នៅជាសង្សារជាមួយនឹងគ្នាកាលពីជាង 9 ឆ្នាំមុន។

Posted by Heng Loong on Monday, November 4, 2019

 

Filed in: ព័ត៌មានជាតិ