សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បារាំង ងាក​ទៅរក​ចិន ដោយសារ​តែ​គោលនយោបាយ​អាត្មានិយម​របស់​លោក​ត្រាំ​

​បារាំង ងាក​ទៅរក​ចិន ដោយសារ​តែ​គោលនយោបាយ​អាត្មានិយម​របស់​លោក​ត្រាំ​

ចិន​៖​បារាំង បាននិងកំពុង​នាំមុខ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជា​មួយ​ប្រទេស​ចិន​ក្នុងពេល​ដែល​ប្រធានាធិបតី​អាមេរិក​សម័យ​លោក​ត្រាំ គិតតែ​ពី​ផលប្រយោជន៍​ខ្លួនឯង បោះបង់​សម្ពន្ធមិត្ត​រាប់សិប​ឆ្នាំ បាន​ធ្វើឲ្យ​ប្រទេស​នៅ​តំបន់​អឺរ៉ុប ខកចិត្ត​យ៉ាងខ្លាំង​។

​ក្នុងពេល​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន មិនទាន់​ថយកម្តៅ បាន​ខិតខំ​ស្វែងរក ផ្លូវ​ដើរ​ផ្សេង​សម្រាប់​បារាំង​ផ្ទាល់ ដោយ​បង្កើន​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង កាន់តែ​ស្អិតល្មួត​ជាង​មុន​។​ដំណើរ​ទស្សនកិច្ច​ចាប់ពី​ថ្ងៃ​ទី ៤​ខែវិច្ឆិកា​នៅ​ប្រទេស​ចិន​របស់​ប្រធានាធិបតី​បារាំង លោក​អេ​ម៉ានុយ​អែល​ម៉ាក្រុន​( Emmanuel Macron) គឺជា​ដំណើរ​ទស្សនកិច្ច លើក​ទី​ពីរ របស់លោក ទៅកាន់​ប្រទេស​ចិន​។​

​លោក​ម៉ា​ក្រុង មិន​ត្រឹមតែ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​នោះឡើយ ថែម​ទាំង​ធានា​ជូន​អឺរ៉ុប មិន​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ក៏ដូចជា​អ្នកចាញ់​នៅក្នុង​សង្គ្រាម ពាណិជ្ជកម្ម​ចិន អាមេរិក​។​នៅក្នុង​ដំណើរ​ទស្សនកិច្ច ទៅកាន់​ប្រទេស​ចិន​លើក​នេះ ប្រធានាធិបតី ម៉ា​ក្រុង បាន​ដឹកនាំ សមាជិក ដែល​មាន​ប្រធាន ក្រុមហ៊ុន​ធំៗ​របស់​បារាំង ទៅកាន់​ប្រទេស​ចិន ដើម្បី​ស្វែងរក​ឱកាស នៃ​ការបង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​។​សូមបញ្ជាក់​ថា​ចិន​ជា​អតិថិជន​លំដាប់​ទី​៧​របស់​បារាំង ហើយក៏​ជា​អ្នកទទួលការ​នាំចូល​ទំនិញ​បារាំង ធំ លំដាប់​ទី​២​។ នៅ​ឆ្នាំ​២០១៨​កន្លងទៅ ការនាំ​ទំនិញ​បារាំង​ចេញទៅ​ស្រុក​ចិន បាន​កើនឡើង​១១​ភាគរយ ដែល​មាន​រង្វង់​ទឹកប្រាក់ ប្រមាណ​២១​ពាន់​លាន​អឺរ៉ូ​។​

​នៅពេលនេះ បារាំង​និង​អឺរ៉ុប បានប្រែក្លាយ ភាព​តានតឹង អាមេរិក ចិន ក្នុង​វិស័យ​ពាណិជ្ជកម្ម ទៅ​ជា​ឱកាស ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន ។ បារាំង គឺជា​ក្បាល​ម៉ាស៊ីន​រថភ្លើង ដឹកនាំ​អឺរ៉ុប ឆ្ពោះទៅរក​ភាព​ល្អប្រសើរ ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច ពេល​ប្រធានាធិបតី ម៉ា​ក្រុង ទស្សនកិច្ច ទៅកាន់​ប្រទេស​ចិន​។​
​បច្ចុប្បន្ន ចិន បាន​ដើរតួនាទី​យ៉ាង​សំខាន់​នៅ​លើ​ពិភពលោក ក្នុង​ការរក្សា​សន្តិ​សភាព​ស្ថេរភាព​សេដ្ឋកិច្ច ជាតិ ដោយ​ចិន​បាន​រួច​ចំណែក​ជួយ​ដល់​ប្រទេស​ជាច្រើន ពង្រឹង​និង​ពង្រីក​សេដ្ឋកិច្ច របស់ខ្លួន ។​

​មិន​ថា​នៅក្នុង​ប្រទេស អ្នក​មាន​អឺរ៉ុប នោះឡើយ សូម្បី​តែ​អា​ហ្រិក អាមេរិក​ឡាទីន អាស៊ី​ពិសេស​គឺ​អាស៊ាន ចិន​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ។​មន្ត្រី​ការិយាល័យ​ប្រធានាធិបតី​បារាំង​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​៥​ខែវិច្ឆិកា​ថា ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង​និង ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​រួមបញ្ចូល​ទាំង​ការកំណត់​ខ្លឹមសារ​”​ការ​មិន​ផ្លាស់ប្តូរ​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​”​។​

​កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋបាល​របស់​លោក​ដូណាល់​ត្រាំ ប្រធានាធិបតី​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​រៀបចំ​ឯកសារ​ដើម្បី​ដក​សហរដ្ឋ​អាម៉េរិក​ចេញពី កិច្ចព្រមព្រៀង​ក្រុងប៉ារីស​នេះ ដែល​ជា​ជំហាន​ផ្លូវការ​ដំបូង​ក្នុង​ដំណើរការ​មួយ​ឆ្នាំ​ដើម្បី​ចាកចេញ​ពី​កិច្ចព្រមព្រៀង​ពិភពលោក​ដែល​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ​មួយ​នេះ​។​

 

Filed in: អន្តរជាតិ